Part 27

2.3K 176 4
                                    

- 2ថ្ងៃកន្លងផុតទៅ

« អរគុណលោក » បុគ្គលិកគិតលុយផ្សារនិយាយទៅកាន់ Tae ស្របពេលហុចថង់ម្ហូបនិងបន្លែរបស់គេផងដែរមុននឹងរាងតូចព្រមជាមួយ Jimin នាំគ្នាដើរ ចេញមក ។

« ឯងទិញម្ហូបច្រើនចឹងធ្វើអី ក្រែងរាល់ដងញ៉ំាតែអាហារខាងក្រៅជាមួយសង្សារឯងតើសមិនចឹង? » Jimin សួរឡើង ។

« ព្រឹកមិញ Wonie ត្រូវចុះបេសកកម្មចឹងក៏គ្មានអ្នកណាជូនយើងទៅញ៉ំាអីទៀតដែរ ចឹងមានតែយើងទិញទៅធ្វើខ្លួនឯងហ្នឹងណា៎ » Tae

« អត់ពីគេ ឯងក៏មានអ្នកកំដរផ្សេងទៀតដែរតើស » Jimin និយាយប្រហើរចោលក្រែងមិត្តគេដឹងខ្លួនខ្លះ។

« អ្នកណា? ឯងហ្នឹងហ្អេ៎? ឆើសមួយថ្ងៃៗរវល់ស្អិតតែជាមួយ Yoongi Hyung សោះមិនបាច់ធ្វើជាមក បោកយើងទេ » Tae នៅតែមិនយល់ន័យគេ ចម្អក ឲ្យវិញថែមទៀត ។

« មិនមែនយើងទេ គឺម្នាក់នៅក្បែរបន្ទប់ឯងនោះអី » គ្រាន់តែJiminនិយាយប៉ុណ្ណេះ Tae ក៏យល់ភ្លាម នៅបញ្ចេញទឹកមុខបែបនឿយហត់ទៀត ។

« ឈប់និយាយពីគេទៅព្រោះ Wonie សុំយើងរៀបការរួចហើយ យើងក៏គ្មានថ្ងៃត្រឡប់ទៅរកគេវិញដែរ » Tae

« ឯងដាច់ចិត្តពេកហើយTae នេះឯងមិនទាំងដឹង រឿងអស់ផងក៏សម្រេចចិត្តបោះបង់គេចោលទៅហើយ មិនយល់ថាវាអយុត្តិធម៌ចំពោះ Jungkook ទេហ្អេ៎? » Jimin

« គឺគេទៅវិញទេជាអ្នកបោះបង់យើងចោលមុន គេទេជាអ្នកដាច់ចិត្តនោះ » Tae ធ្វើមុខក្រម៉ូវដាក់មិត្តមុននឹងដើរទៅអង្គុយនៅបង់មួយក្បែរសួនរបស់ផ្សារ ទំនើបទើប Jimin ប្រញាប់ទៅអង្គុយតាម ព្រោះគេ ទ្រាំនឹងរឿងស៊ាំញ៉ំារបស់2នាក់នេះលែងបានតទៅ ទៀតហើយ គេត្រូវតែជួយទើបបាន ។

« ចុះបើសិនជាយើងប្រាប់ឯងថាមូលហេតុដែល Jungkook ត្រូវប៉ាគេនាំទៅនៅអាមេរិកគឺព្រោះតែឯងនោះ ឯងយល់ថាយ៉ាងម៉េចដែរ? » កាលបើលឺ Jimin និយាយដូច្នោះ រាងតូចក៏ភ្ញាក់ស្មារតីងាកមកមើលមុខគេ បើសិនគេខ្លួនឯងជាមូលហេតុរឿងទាំងអស់មែន អ៊ីចឹងបានន័យថា Jungkook មិនមានកំហុសដូចដែលគេយល់ខុសកន្លងមកទេ ។
_____

" តាមពិតសិស្សច្បងJaemin ម្នាក់នោះជាមនុស្ស អាក្រក់ គេតែងតែលួចធ្វើបាបឯងរហូតតែឯងមិនដឹងខ្លួនព្រោះ Jungkook តែងតែជួយហើយការពារឯង ពីក្រោយខ្នងរហូត ចាំបានទេថ្ងៃដែលឯងចូលពេទ្យ ហើយចាំអ្វីមិនបាននោះ? គឺសិស្សច្បងJaeminនិងបក្សពួកគេបានចាប់ឯងយកទៅឃុំទុកទើប Jungkook ទៅជួយ នៅត្រូវពួកគេវាយទៀត
ហើយមានម្ដងនោះថ្ងៃដែល Jungkook ផ្ញើសំបុត្រតាមយើងឲ្យទៅឯង គេពិតជាចង់ជួបឯងពិតមែនតែមុននឹងទៅគេត្រូវបានពួកសិស្សច្បង Jaemin វាយវិះនឹងស្លាប់ សំណាងហើយបានប៉ាគេជួយតែគេនឹកស្មានមិនដល់ថាត្រូវគាត់នាំទៅអាមេរិកទាំងដែលគេសន្លប់មិនដឹងខ្លួនសោះ " Jimin បកស្រាយគ្រប់យ៉ាងគ្មានសល់ឲ្យរាងតូចដែលស្ដាប់លឺហើយនឹកស្មានមិនដល់ទាល់តែសោះ ។

- បេះដូងវង្វេងម្ចាស់ - (Completed)Where stories live. Discover now