« អ៊ីចឹងបងទៅថ្នាក់សិនហើយ »
« ByeBye សិស្សច្បង » Tae បក់ដៃលា Jaemin ក្រោយនិយាយគ្នាចប់ទាំងដែលនាយទៅបាត់ហើយ រាងតូចនៅតែញញឹមឈរមើលគេពីក្រោយ ដូចជាលង់ស្នេហ៍សម្បើមខ្លាំងណាស់ ទាល់តែនាយចូលថ្នាក់ផុតទើប Tae បកទៅថ្នាក់គេវិញ ។ ពេលទៅដល់ក៏ឃើញ Jungkook អង្គុយចុចទូរស័ព្ទនៅតុទើបរាងតូចសម្លក់គេហើយក៏ដើរទៅរកភ្លាម ។
< ផាំង!! > Tae គោះតុនាយហើយច្រត់ដៃសម្លក់តែរាងក្រាស់មើលមុខគេរួចក៏អោនចុចទូរស័ព្ទវិញ ។
« នែ៎ ដឹងថាមុននេះឯងធ្វើស្អីទេ? » Tae
« ធ្វើអី? រំខានឯងសារសងជាមួយសិស្សច្បងនោះហ្នឹងហ្អេ៎? » Jungkook
« អឺមែនហើយ » រាងតូចឆ្លើយវិញទើបនាយងើបមុខ មើលគេ ។
« ចឹងសូមទោស » កាលបើនាយនិយាយសូមទោស លឿនពេក Tae ក៏ជ្រួញចិញ្ចើមប្លែកចិត្តព្រោះរាល់ដង នាយមិនមែនចឹងទេ ។
« អីក៏ងាយម្ល៉េះ នែ៎!! តាមពិតយើងមិនបានខឹងឯងទេតែយើងមិនចូលចិត្តដែលឯងទៅឈ្លើយដាក់សិស្សច្បង Jaemin យ៉ាងហោចណាស់គាត់ជាសិស្សច្បងពួកយើងហើយថ្ងៃក្រោយទៅក៏អាចក្លាយជាមិត្តថ្លៃឯងក៏ថាបានដែរហិហិ » រាងតូចនិយាយដល់ត្រឹមនេះ ក៏ញញឹមអោបដៃដាក់ក្រោមចង្ការរមីរមួលតែម្នាក់ឯងធ្វើឲ្យ Jungkook ហាក់ប្រច័ណ្ឌខ្លាំងឡើងតែមិននិយាយអ្វីបំបាក់ទឹកចិត្ត Tae នោះឡើយ ។
« ទៅៗ ទៅតុឯងវិញទៅគ្រូមកហើយ » នាយដេញរាងតូចទាំងមិនមើលមុខទើបTaeសម្លក់ជ្រួញមាត់ដាក់គេ នៅជ្រលរដៃចង់វាយនាយទៀត តែគ្រូចូលថ្នាក់ ហើយទើបរហ័សទៅអង្គុយតុខ្លួនឯងនៅខាងមុខវិញ។
« សួស្ដីប្អូនៗ ថ្ងៃនេះពួកយើងត្រូវធ្វើទស្សនកិច្ចក្នុងបរិវេណអគារនេះទាំងអស់គ្នារាប់ចាប់ពីអគារសិក្សារហូតទៅដល់អគារសិល្បៈណា៎ តោះចាប់ផ្ដើមឥឡូវនេះតែម្ដងទៅ » ថាហើយសិស្សទាំងអស់ក៏នាំគ្នាទៅតាមលោកគ្រូដើម្បីដើរមើលជុំវិញសាលា ព្រោះជាធម្មតាគេមិនអនុញ្ញាតឲ្យសិស្សដើរផ្ដេសផ្ដាសទេ ដោយចៀសវាងមិនឲ្យរាប់អានគ្នាផ្ដេសផ្ដាសធ្វើឲ្យខាតការរៀនសូត្រ មួយវិញទៀតក៏ដើម្បីបញ្ចៀសបញ្ហាធ្វើបាបគ្នាឯងផងដែរព្រោះបញ្ហានេះកាលពីមុន មានឳពុកម្ដាយមកប្ដឹងជាញឹកញាប់ណាស់ថាក្នុងសាលាមានបងធំរករឿងសិស្សហើយបង្ខំពួកគេឲ្យលុយទាំងអស់មកខ្លួន បើគ្មានឲ្យទេក៏នឹងត្រូវវាយដំ ខ្លះក៏ស្រាល ខ្លះក៏ធ្ងន់ដែរ តែតាំងពី5ឆ្នាំមុន ពេល Jungkook និង Tae ឡើងថ្នាក់រៀននៅទីនេះ បញ្ហាអស់នោះក៏បាត់អស់ លែងមានអីគួរឲ្យបារម្ភទៀត ។
BINABASA MO ANG
- បេះដូងវង្វេងម្ចាស់ - (Completed)
Romanceមិនដឹងថាខ្ញុំលួចស្រឡាញ់គេតាំងពីពេលណាមកទេ មូលហេតុអីក៏មិនដឹងដូចគ្នា តែរឿងមួយគត់ដែលខ្ញុំដឹងនោះគឺគេជាមនុស្សដែលខ្ញុំចង់នៅក្បែររាល់ថ្ងៃ ខ្ញុំចង់ឃើញគេញញឹម ចង់ឃើញគេមានសុភមង្គល ហើយក៏ចង់បានគេមកធ្វើជារបស់ខ្ញុំតែម្នាក់គត់ ប៉ុន្តែតើវាអាចទៅរួចដែរហ្អេ៎ ខណៈដែលខ្ញុំ...