« អូខេដឹងហើយ បន្តិចទៀតជួបគ្នា » រាងតូចកំពុងនិយាយទូរស័ព្ទជាមួយនរណាម្នាក់ក្នុងអូហ្វីសរបស់ខ្លួន មុននឹងដាក់ទូរស័ព្ទដៃចុះ ស្រាប់តែទូរស័ព្ទលើតុក៏រោទិ៍ឡើងម្ដង ។
« អាឡូ GiNa!! » គេហៅឈ្មោះបុគ្គលិកទទួលភ្ញៀវ ម្នាក់នោះ បើនិយាយទៅនាងមកធ្វើការជាមួយគេទីនេះយូរហើយរៀងស្និទ្ធស្នាលគ្នាដែរ ណាមួយ អូហ្វីសមិនមានមនុស្សច្រើនលើសពី10នាក់ទេ ដោយសារគ្រាន់តែជាកន្លែងធ្វើការម្ដងម្កាលទុកពិនិត្យជំងឺឲ្យគេតិចតួច កន្លែងធ្វើការពិតប្រាកដរបស់ ពួកគេគឺនៅកន្លែងមួយទៀតដែលធ្វើការជាមួយពួកប៉ូលិសតែម្ដង ។
« ដុកទ័រ!! មនុស្សម្នាក់ដែលមករកលោកម្សិលមិញ ឥឡូវនេះគេមកទៀតហើយ » GiNa និយាយប្រាប់ទាំង Jungkook កំពុងឈរមើលជុំវិញទីនេះ ។
« អ៎ចឹងហ្អេ៎? ចុះមានសួរទេថាគេមានការអីដែរ? » Tae
« លោក!! ដុកទ័រKim ឲ្យសួរថាមកមានការអីដែរ? » GiNa សួរទៅរាងក្រាស់ទើបនាយធ្វើគ្រហឹមហើយ ស្ទាបបំពង់ក ខ្លាចនិយាយទៅលឺដល់រាងតូចចាំសម្លេងគេហើយមិនចង់ជួប ។
« មើលទៅដូចជាឈឺក ចង់រកលោកឲ្យជួយព្យាបាលហើយ » GiNa
« អូខេ នាំគេមកបន្ទប់ខ្ញុំមក » Tae អនុញ្ញាតទើប GiNa នាំរាងក្រាស់ទៅធ្វើឲ្យនាយលួចញញឹមចុងមាត់ ព្រោះទីបំផុតរាងតូចនៅតែចាញ់បោកគេដដែល ។
< តុកតុក >
« អញ្ជើញចូល!! » Tae បន្លឺឡើងសឹម GiNa បើកទ្វារ ។
« លោកចូលទៅជួបដុកទ័រចុះ » នាងប្រាប់ទៅ Jungkook មុននឹងចាកចេញទៅឯនាយក៏ដើរចូលមក ទាញកៅអីអង្គុយចុះទល់មុខរាងតូច ។
« លោកមិនស្រួលខ្លួនត្រង់ណាដែរ? » Tae សួរទាំងអោនមុខចុះសរសេរលើឯកសារដោយមិនទាន់ដឹងថាជានាយ ។
« ឈឺពេញទាំងខ្លួនព្រោះត្រូវគេដេញចេញពីបន្ទប់ព្រឹកមិញ » កាលបើលឺសម្លេងធំគ្រលរមួយនោះនាំឲ្យរាងតូចងើបមុខឡើងភ្លាម ឃើញថាជា Jungkook គេក៏បើកភ្នែកធំៗដាក់ ។
« ឯង...លោកមកទីនេះធ្វើអី? » គេប្ដូរការហៅពីឯង ទៅលោកព្រោះដូចដែលធ្លាប់និយាយថាគេនឹងធ្វើលែងស្គាល់នាយទៀតហើយ ទោះបីត្រឹមជាមិត្តភក្តិដូចពីមុនក៏ដោយ ។
![](https://img.wattpad.com/cover/312627954-288-k706345.jpg)
KAMU SEDANG MEMBACA
- បេះដូងវង្វេងម្ចាស់ - (Completed)
Romansaមិនដឹងថាខ្ញុំលួចស្រឡាញ់គេតាំងពីពេលណាមកទេ មូលហេតុអីក៏មិនដឹងដូចគ្នា តែរឿងមួយគត់ដែលខ្ញុំដឹងនោះគឺគេជាមនុស្សដែលខ្ញុំចង់នៅក្បែររាល់ថ្ងៃ ខ្ញុំចង់ឃើញគេញញឹម ចង់ឃើញគេមានសុភមង្គល ហើយក៏ចង់បានគេមកធ្វើជារបស់ខ្ញុំតែម្នាក់គត់ ប៉ុន្តែតើវាអាចទៅរួចដែរហ្អេ៎ ខណៈដែលខ្ញុំ...