- New Day
« ហ្ហឹម... » សម្លេងគ្រហឹមតិចៗចេញពីបំពង់កតូចស្របពេលពន្លឺព្រះអាទិត្យចាំងចូលបន្ទប់តាមកញ្ចក់ធ្វើឲ្យរាងតូចល្អិតត្រូវភ្ញាក់ឡើងដោយខានមិនបាន ។
« ម៉ោងប៉ុន្មានហើយអញ្ចេះ? » Tae រអ៊ូតិចៗទាំងមិនទាន់បើកភ្នែក ឯដៃក៏រាវរកទូរស័ព្ទនៅលើតុមកបើក មើលឃើញថាម៉ោង6ជាងដែរហើយទើបគេបិទវិញ ប្រុងថានឹងគេងថែមបន្តិចទៀតតែដូចជាមានអារម្មណ៍ថាឃើញអ្វីចម្លែកតាមកញ្ចក់ទូរស័ព្ទមុននឹងទាញវាមកបើកកាមេរ៉ាមើលក៏ឃើញដៃមនុស្សម្នាក់នៅជាប់ចង្កេះគេតែម្ដង ។
« អ្ហាយ៎ស្អីគេហ្នឹង!? » រាងតូចស្រែកមួយវ៉ាសមុននឹង ស្ទុះងើបឡើង ភ្នែកទាំងគូបើកធំៗកាលបើឃើញប្រុសម្នាក់នោះងើបមុខឡើង គេជានាយម្នាក់នោះ ម្នាក់ដែលក្បត់ពាក្យសន្យាកាលពី7ឆ្នាំមុននោះហើយ ។
« Morning Tae!! » Jungkook ងើបច្រត់ដៃនឹងខ្នើយញញឹមសួស្ដីទៅកាន់រាងតូចបញ្ចេញមន្តស្នេហ៍ដាក់សង្ឃឹមថា Tae នឹងត្រេកអរពេលបានឃើញគេតែគិតថាប្រហែលជាមិនអាចទេព្រោះមើលទៅរាងតូច សម្លក់គេដូចខឹងស្អប់រាប់រយឆ្នាំមុនមកហើយចឹង ។
« ឈប់សិន Tae!! កុំដេញបងចឹងអី Tae!! » រាងក្រាស់ព្យាយាមឃាត់ពេលរាងតូចស្រាប់តែរុញគេឲ្យចេញពីបន្ទប់រហូតដល់ខាងក្រៅយ៉ាងគ្រោតគ្រាតតែម្ដង ។
« ខ្ញុំមិនបានឲ្យចោរចូលផ្ទះទេ ចេញឲ្យឆ្ងាយទៅ!! » រាងតូចស្រែកដេញគេទាំងមុខឡើងក្រហម ស្របពេលនោះសន្តិសុខយាមខុនដូក៏ដើរចូលមកដល់ ។
« មានរឿងអីហ្នឹង? » សន្តិសុខសួរទើប Tae ដើរទៅឈរស្ដីឲ្យគេ ។
« សន្តិសុខពួកលោកធ្វើការរបៀបម៉េចទើបឲ្យមនុស្សប្លែកមុខចូលខុនដូផ្ដេសផ្ដាសបែបនេះ? ចុះបើខ្ញុំគ្រោះថ្នាក់អីទៅ គិតយ៉ាងម៉េច? » រាងតូចស្ដីឲ្យផាំងៗនាំឲ្យសន្តិសុខខ្លាចអោនមុខសូមទោស រីឯJungkook នាយក៏ឈរមើលចរិតឆ្នាស់ឆ្នើមរបស់គេ ថាទៅកាលពីមុនឆ្នាស់ហើយ ឥឡូវនេះជាងមុនគុណនឹង10ឯណោះ នៅហៅគេថាមនុស្សប្លែកមុខថែមទៀត គួរឲ្យខឹងមែន ។
« សូមទោសផងលោក ចាំពួកខ្ញុំដោះស្រាយជូនឥឡូវនេះ »
« ទៅប្រាប់បុគ្គលិកខាងក្រោមផងថាថ្ងៃក្រោយបើគ្មានការអនុញ្ញាតពីខ្ញុំទេ ហាមឲ្យកាតឬសោរទៅអ្នកណាទាំងអស់ មិនចឹងទេខ្ញុំនឹងប្ដឹងខុនដូនេះមិនខាន អរគុណ!! » Tae និយាយញ៉ែតៗមុននឹងសម្លក់រាងក្រាស់ហើយដើរចូលបន្ទប់គេរួចទាញទ្វារបិទមួយទំហឹងក្រោមការតាមមើលរបស់ Jungkook ចរិតបែប នេះធ្វើឲ្យនាយកាន់តែក្នាញ់លើសមុនទៅទៀត ។
ESTÁS LEYENDO
- បេះដូងវង្វេងម្ចាស់ - (Completed)
Romanceមិនដឹងថាខ្ញុំលួចស្រឡាញ់គេតាំងពីពេលណាមកទេ មូលហេតុអីក៏មិនដឹងដូចគ្នា តែរឿងមួយគត់ដែលខ្ញុំដឹងនោះគឺគេជាមនុស្សដែលខ្ញុំចង់នៅក្បែររាល់ថ្ងៃ ខ្ញុំចង់ឃើញគេញញឹម ចង់ឃើញគេមានសុភមង្គល ហើយក៏ចង់បានគេមកធ្វើជារបស់ខ្ញុំតែម្នាក់គត់ ប៉ុន្តែតើវាអាចទៅរួចដែរហ្អេ៎ ខណៈដែលខ្ញុំ...