Part 9

2.1K 169 3
                                    

រយៈពេលពេញមួយថ្ងៃដែល Jungkook ចាំមើល ផ្លូវរាងតូចព្រោះបាត់ទៅជាមួយ Jaemin តាំងពីមេឃភ្លឺរហូតដល់ឥឡូវនេះម៉ោងរៀនគួរពេលយប់ហើយនៅមិនទាន់មកថ្នាក់វិញទៀត ។

នាយរៀនផងព្យាយាមខលទៅរក Tae តែខលយ៉ាងម៉េចក៏មិនចូលដែរធ្វើឲ្យបារម្ភណាស់ក៏សម្រេចចិត្តឈប់រៀនពាក់កណ្ដាលម៉ោងដើម្បីទៅតាមរកតែអ្នកណាទៅដឹងថាគេបែរជាឃើញរាងតូចកំពុងថើបគ្នាជាមួយសង្សាររបស់គេនៅមុខសាលាទៅវិញ ។

« Tae!! » សម្លេងហៅយ៉ាងរឹងហៅឲ្យរាងតូចលឺហើយភ្ញាក់ព្រើតបែរទៅរកនាយរួចក៏រហ័សថយចេញពី Jaemin ។

« Jungkook អត់រៀនទេហ្អេ៎បានជានៅទីនេះ? » Tae សួរទាំងមិនមុខមិនសូវសមឯ Jaemin ក៏បែរជាដើរមកអោបស្មារគេបង្ហាញឲ្យរាងក្រាស់ឃើញ ។

« គួរតែយើងជាអ្នកសួរច្រើនជាង ពីមុនមកឯងមិនដែលគេចម៉ោងរៀនចឹងទេ Tae ឯងមិនគិតពីអនាគតខ្លួនឯងទេមែនទេ? » Jungkook

« ឈប់សិន! ឯងកំពុងចង់និយាយថាខ្ញុំនាំ Tae ខូច ឈប់រៀនសូត្រចឹងហ្អេ៎? » Jaemin តឹងសរសៃកសួរ នាំរាងក្រាស់ ។

« ឬក៏មិនពិត? » Jungkook តបវិញមិនឲ្យចាញ់ធ្វើឲ្យ Jaemin ខឹងប្រុងដើរចូលមកក្របួចអាវគេទើប Tae ប្រញាប់ឃាត់ ។

« បានហើយៗ សិស្សច្បង!! ខ្ញុំទៅផ្ទះសិនហើយ ចាំស្អែកជួបគ្នាទៀត » កាលបើបាន Tae លួងលោមដូច្នេះ Jaemin ក៏នឹកចង់ឌឺដង Jungkook ម្ដងទៀត ដោយចូលមកថើបថ្ពាល់របស់រាងតូចខ្សឺតៗនៅចំពោះមុខរាងក្រាស់ ។

« Good night សង្សាររបស់បង » នាយនិយាយទៅកាន់រាងតូចមុននឹងងាកមកញញឹមចុងមាត់ឌឺរាងក្រាស់ព្រោះគេមើលដឹងថានាយកំពុងមានចិត្តលើ Tae ច្បាស់ណាស់បានជាកន្លងមកហួងហែងខ្លាំង ទាស់តែ រាងតូចមើលមិនដឹងប៉ុណ្ណោះ ។

« Jungkook យើង... » ពេលរាងតូចប្រុងនិយាយអ្វីម្យ៉ាងតែនាយមិនស្ដាប់ដើរគេចទៅចំណតឡានក្រុងរួចក៏ឡើងឡានមុនឲ្យ Tae តាមទៅអង្គុយក្បែរគេទាល់តែបាន ។

« Jungkook ខឹងយើងដែលមិនចូលរៀនមែនទេ? » រាងតូចសួរតែនាយធ្វើមិនលឺទាញកាសដោតជាប់
ទូរស័ព្ទមកស្ដាប់ចម្រៀងហើយបែរទៅរកកញ្ចក់ឡានទើប Tae ជ្រួញចិញ្ចើមទាញកាសចេញពីត្រចៀកនាយ ថែមទាំងលើកដៃក្រសោបមុខនាយឲ្យងាកមករកខ្លួនថែមទៀត ។

- បេះដូងវង្វេងម្ចាស់ - (Completed)Tempat cerita menjadi hidup. Temukan sekarang