ភាគទី៣៨ ; គេខ្មោចខាងណាចូលខ្លួនរឺ?

490 32 0
                                    

ពាក្យថាមិត្តភក្តិមួយឃ្លានេះពិតជាមានតម្លៃខ្លាំងណាស់សម្រាប់មនុស្សមួយចំនួនដែលពួកគេត្រូវការទាញយកភាពកក់ក្ដៅ មិត្តភាព ការចែករំលែកពីគ្នាទៅវិញទៅមកនៅរឿងទុកស្ដោកក្នុងចិត្តទៅកាន់មិត្ត។ ប៉ុន្តែមិត្តមានពីរប្រភេទមានកល្យាណមិត្តនិងបាបមិត្ត ប្រសិនជាអ្នកជ្រើសរើសរាប់មិត្តខុសដើរផ្លូវដែលគ្មានទិសដៅច្បាស់លាស់នោះមិនប្រាកដថាទៅថ្ងៃខាងមុខជីវិតរបស់អ្នកនិងទៅជាយ៉ាងណាដែរ។

បន្ទាប់ពីរត់ចេញពីយ៉ូនហ្គីអ្នកប្រុសតួឯកនិងមកជីមីនក៏រត់តម្រង់មកថ្នាក់ខ្លួនលឿនដូចព្យុះ មាត់ជីបអ៊ូចៗមិនដឹងជានិយាយស្អីខ្លះរអ៊ូឮង៉ូវៗនៅតាមផ្លូវរហូតដោយការស្ថិតនៅក្រោមក្រសែរមនុស្សបីនាក់ដែលគេរត់ឆ្លងកាត់បន្ទប់មិនបានចាប់អារម្មណ៍។

រត់មកដល់ខាងមុខថ្នាក់ជីមីនឈប់ឆ្ងក់មុននិងឈរដកដង្ហើមធំមួយហឿកព្រោះថាពេលនេះគេមកយឺតម៉ោងចូលរៀនអស់ម្ភៃនាទីហើយ ក្នុងចិត្តមិនបានភ័យខ្លាចគ្រូដាក់ពិន័យ ប៉ុន្ដែគ្រាន់បន់ស្រន់ឱ្យអ្នកដែលខ្លួនតាមរកសូមឱ្យគេនៅក្នុងថ្នាក់ផងទៅចុះ។

ជីមីនទាញទ្វារបើកថ្នមមួយៗដោយការបើកយឺតៗអើតក្បាលទៅមុន ភ្នែកខំប្រឹងសម្លឹងមើលសភាពនៅក្នុងថ្នាក់ដែលមិនឮសម្លេងអ្វីបន្ដិចនោះទាំងចម្លែកក្នុងចិត្តយ៉ាងខ្លាំង។

តាមដែលខ្លួនដឹងទោះនៅក្នុងថ្នាក់មួយនេះស្ងាត់សិស្សមិនបង្ករជាសម្លេងរំខានមែន ប៉ុន្តែសម្លេងគ្រូបង្រៀនច្បាស់ជាមាន តែនេះគ្មានសោះស្ងាត់ឈឹង ទើបខ្លួនអត់ឆ្ងល់មិនបាន។

“ជីមីន អាន់ហ្វាដេនី! សូមអញ្ជើញចូលមក កុំបាច់អើតក្បាលមកមុនធ្វើស្អី?” ពេលទាញទ្វារបើកល្មមម៉ាអើតកចូលបានជីមីនភ្ញាក់ឱ្យព្រើតពេលឮសម្លេងកាចឆ្នាស់ឆ្នើមបន្លឺឡើងពីមុខខ្លួន។

ដោយហេតុប៉ះគ្រូអក្សរសាស្ត្រចឹងសោះទើបខ្លួនដើរចូលមកគ្មានសិស្សនៅតាមផ្លូវជាន់ខាងក្រោម ស្ងាត់សូម្បីតែសម្លេង មកពីពួកគេខ្លាចយឺតម៉ោងចូលថ្នាក់ក្រោយអ្នកគ្រូចឹងតើ សង្ស័យនាំគ្នាចូលថ្នាក់តាំងពីម៉ោង១២:៣០នាទីមុនផងក៏មិនដឹង។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now