សូមអានដោយស្នាមញញឹមចិត្តសប្បាយរីករាយ ចូលដល់សាច់រឿងមានអានដូចតទៅ÷នាយតូចឈរសំឡឹងមុខនាយក្រាស់ទាំងចិញ្ចើមជ្រួញទឹកដោះគោជូរមួយដបដែលនៅចំពោះមុខនោះក៏គេមិនខ្ចីឈោងយកមកផឹកដែរ ដោយគេឈរធ្មឹងបើកភ្នែកភ្លឹសៗគួរអោយស្រឡាញ់។ ឯមិត្តល្អរបស់អ្នកប្រុសតួឯកវិញចាប់ឧទានពាក្យយ៉ាងពិរោះលាន់ឮតិចៗតែគ្នាពីរនាក់÷
“ឆ្កួតមិនខាន..!” បន្ទាប់ពីរចំហរមាត់គិតក្នុងចិត្តរៀងខ្លួនបានបន្ដិច ពាក្យដែលអាចនិយាយចេញមកបានគឺគិតថាមិត្តឆ្កួត។
មិនអោយគិតទើបចម្លែក បើល្បងមិត្តដល់ថ្នាក់នេះទៅហើយ។ ទាំងយកអាល្អិតនេះមកធ្វើជាជំនួយការតូចផ្ទាល់ខ្លួន ទាំងប្លែកចរិតដូចពេលនេះចឹង អោយទឹកដោះគោអាល្អិតទាំងដែលគេពីរនាក់សុំយកមកផឹកជាង៥ដង។ ពីព្រោះចរិតយ៉ូនហ្គីឯណាមកផឹកទឹកដោះគោនោះ មនុស្សដូចនាយទាល់កាហ្វេបានជារបស់សំណព្វចិត្តដែលនាយចូលចិត្តបំផុត។
“មិនយក?” យ៉ូនហ្គី លើកចិញ្ចើមសួរ ខណៈដែលក្មេងចំពោះមុខគិតតែពីឈរសំឡឹងមុខនាយនឹងដបទឹកដោះគោឆ្លាស់គ្នាដូច្នេះ។
“អោ..អោយខ្ញុំ?” ជីមីន សួរត្បកត្រឡប់ទៅវិញទាំងលើកដៃចង្អុលមកខ្លួនឯងដោយធ្វើមុខលឹងស្លើ។ អាគាត់នេះកើតស្អីអញ្ចេះ សុខៗស្រាប់តែចិត្តល្អមកលើខ្លួនទាំងដែលប្រើគេដូចកញ្ជះមួយព្រលឹមទៅហើយ។ ចង់វាយក្បាលអង្អែលខ្នងឬ?
“ហ្ហឹម..មិនបានអោយ តែអោយឯងផឹកវាជំនួសយើង!” យ៉ូនហ្គីក៏ងក់ក្បាលតិចៗ តែពាក្យសម្ដីដែលនាយនិយាយចេញមកធ្វើអោយអ្នកស្ដាប់ឮហើយចង់គាំងដប់ជាតិ។ ចំណែកឯជីមីនវិញឈរសម្លក់មុខយ៉ូនហ្គីអោយថ្លែល បន្ទាប់មកក៏បោះដៃទៅកញ្ឆក់យកទឹកដោះគោមកផឹកតាមសម្រួលដោយគ្មានការប្រកែកតវ៉ាមួយម៉ាត់។
ក្អឹកៗ!! ត្រឹមតែមួយពព្រិចភ្នែកប៉ុណ្ណោះ ជីមីនក៏លើកអកទឹកដោះគោផឹកអស់រលីងពីដប មុខក៏ចាប់ក្រម៉ៅភ្លេមទាំងបន្លឺសួរអ្នកអង្គុយមើលមកគេនោះដោយសម្លេងថ្ងូរៗ÷
“ខ្ញុំផឹកអស់ហើយ..! ឥឡូវខ្ញុំអាចត្រឡប់ទៅវិញបានឬនៅ?” កុំថាបានផឹកទឹកដោះគោហើយគេសប្បាយអរនោះ ចង់ប្រាប់ថាគ្មានទេ ។ មានតែចង់តែលោតទៅច្របាច់កសម្លាប់អ្នកម្ខាងភ្លេមៗស្ទើរច្រាលឈាមទៅវិញ។
YOU ARE READING
រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀
De Todoរឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀 មានរឿងរ៉ាវកើតឡើងដោយនឹកស្មានមិនដល់របស់ក្មេងប្រុសសិស្សនិស្សិតម្នាក់ ដោយគ្រាន់តែគេអានរឿងប្រលោមលោកនិទានប៉ុណ្ណោះ។ ============================= [ដែលរឿងមួយនេះដែរ ញុមបានសុំប៉ារ៉ូលពីម្ចាស់ដើមគេរួចហើយ ទើបញុមហ៊ានយកមកសរសេ...