ភាគទី៣៥ ; អ៊ីចឹង! ខុសអាបីន?

587 30 0
                                    

តើស្នេហាជាអ្វី? តើស្នេហាពិតជាអាចធ្វើអោយមនុស្សកើតជំងឺភ្នែកខ្វាក់បានមែនឬ?

ចំណាយពេលតាំងពីព្រឹករហូតដល់ពេលរសៀលម៉ោងសិក្សាក៏ត្រូវបានបញ្ចប់ សិស្សានុសិស្សទាំងអស់ក៏នាំគ្នាចេញពីថ្នាក់ទៅរកអ្វីមកទ្រាប់ក្រពះមួយពេលតាមទម្លាប់ដូចទៅហ្នឹងរាល់ដង។

ជីនដើរស្ពាយកាបូបតម្រង់មកក្រោមដើមឈើក្បែរអគារមួយកន្លែងដែលជាកន្លែងដែលគេមកអង្គុយញ៉ាំបាយនៅទីនេះជាប្រចាំ។

មិនថ្វីទោះជាគ្មានលុយសម្រាប់ទិញបាយនៅសាលាដូចសិស្សដទៃតែក៏មិនមាននៃថាគេអត់បាយញ៉ាំសម្រាប់មួយពេលនេះឯណា។

គេដោះកាបូបមកដាក់លើភ្លៅក្រោយពេលដាក់ខ្លួនអង្គុយប៉ែននែននៅនឹងស្មៅខៀវខ្ចីរាបស្មើដូចកន្ទៀលនោះមុននឹងរូតកាបូបទាញយកប្រអប់បាយដែលម៉ាក់គេបានវិចខ្ចប់ដាក់អោយមកនោះទាំងស្នាមញញឹម។

ជីនលើកប្រអប់បាយមកដាក់នៅចំពោះមុខសម្លឹងមើលពពេញទៅដោយស្នាមញញឹមជាប់ ទើបគេចាប់ផ្ដើមបើកការគ្របប្រអប់បាយឱនមុខស្រង់ហិតក្លិនដែលសាយភាញក្លិនឈ្ងុយពេញច្រមុះគេនោះយ៉ាងជក់ចិត្ត។

មិនចាំយូរព្រោះទ្រាំនឹងក្លិនឈ្ងុយរបស់បាយឆាដែលម៉ាក់របស់គេក្រោកមកធ្វើបាយឆាដោយផ្ទាល់ដៃតាំងពីព្រលឹមអល់មិនបានជីនដួសបាយឆាមួយស្លាបព្រាដាក់ចូលក្នុងមាត់យ៉ាងឆាប់រហ័ស។

ម៉ាក់ជីនគាត់តែងតែធ្វើបាយឆាដោះដាក់ប្រអប់ទុកអោយជីនមកសាលារាល់ថ្ងៃ ប៉ុន្តែសម្រាប់ជីនទោះជាបានញ៉ាំបាយឆានេះជារៀងរាល់ថ្ងៃយ៉ាងណាក្ដីក៏គេគ្មានអារម្មណ៍ថាធុញឬត្រលាន់ចំពោះបាយឆាមួយនេះដែរ។

គិតអោយគេត្រលាន់យ៉ាងម៉េច? បើបាយឆាស្នាដៃម៉ាក់គេទៅហើយដែលថាអន់តាំងពីពេលណា ចង់ឆ្ងាញ់ជាងបាយឆាក្នុងហាងមួយចំនួនធំទៅទៀតណ៎ សូមប្រាប់អោយដឹងទៅ។

“តាមខ្ញុំគិតបាយឆាម៉ាក់ហ្យុងធ្វើនោះ ប្រហែលជាឆ្ងាញ់ជាងទឹកដោះគោដែលខ្ញុំកំពុងបឺតនេះទៅទៀត” ជីមីន ឈរផ្អែកខ្លួននឹងជញ្ជាំងអគារសាលាសម្លឹងមើលទៅជីនដែលកំពុងអង្គុយទល់ស្មៅហូបបាយយ៉ាងមានក្ដីសុខម្នាក់ឯងនោះធ្វើមុខស្អុយប៉ែរ។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now