សប្បាយចិត្តថ្ងៃនេះប្រសើរជាងកើតទុកនៅថ្ងៃស្អែក។ វាសនាមនុស្សយើងមើលមិនឃើញឡើយ ព្រហ្មលិខិតចារមិនទៀងទេ។ ជួនកាលពេលនេះរស់ពេលក្រោយស្លាប់ផងក៏មិនដឹង។ ដូច្នេះទាន់មានឱកាសចូលធ្វើអ្វីដែលគួរធ្វើចូលកុំទុកចាំលើកក្រោយនាំតែមានការស្ដោកស្ដាយនៅពេលបាត់បង់។
ក្រោយពីដើរចេញមកដល់ខាងក្រៅមកមើលទឹកមុខអាល្អិតជីមីនវិញលឹងក្រម៉ូវ បែបអាចសម្លាប់មនុស្សត្រឹមមួយពព្រិចភ្នែកបានភ្លេម។
“អ្នកប្រុសតូច!” សម្លេងគ្រល័រធំនៃមនុស្សម្នាក់បានស្រែកហៅនាមជាចៅហ្វាយតូចទាំងមុខសើចញឹមៗបែបមិនសម។
“អ៎ុះ...! បងប្រុសនូលីមកឈរអីនៅត្រង់នេះ?” ជីមីន បង្អាក់ដំណើរងាកមកមើលខាងក្រោយវិញក៏ឃើញថាជាមនុស្សជំនិតរបស់អ្នកជាម្ដាយឈរធ្មឹងដូចរូបចម្លាក់នៅជ្រុងម្ខាងនៃទ្វារហាង។ នាយតូចក៏ស្ដីចោទសួរទាំងមានភាពភ្ញាក់ផ្អើលបន្ដិច ព្រោះតែចម្ងល់។ ដំបូងគេឃើញគាត់នៅឯភូមិគ្រឹះទេតើ ម្ដេចគាត់មកឈរអីនៅត្រង់នេះលឿនម្ល៉េះ? ជិះឡានឬក៏ជិះយន្ដហោះមកទៅបានជាមកនៅឈរត្រង់នេះអោយច្រងោរៗ?
“មកឈរចាំអ្នកប្រុសតូចតាមបញ្ជាលោកម្ចាស់បាទ!” នាយកម្លោះសង្ហារដែលស្គាល់ថាជាអ្នកបើកឡានអោយកូនប្រុសពៅម្ចាស់ភូមិគ្រឹះផ្ទាល់នៃត្រកូលអាន់ហ្វាដេនី។ នាយស្រដីឆ្លើយទាំងស្នាមញញឹម។
“ចាំខ្ញុំ! ប៉ា..!” ជីមីន លើកដៃមកចង្អុលខ្លួនឯងបែបបន្លឺសួរបញ្ជាក់។ តែដល់ពេលងាកទៅឃើញអ្នកជាលោកប៉ាកំពុងឈរនិយាយជាមួយអ្នកណាក៏មិនដឹងនៅខាងមុខហាងអាហារមិនឆ្ងាយប៉ុន្មាន មិនចាំយូរជីមីនក៏រត់ទៅរកប៉ាគេតែម្ដងដោយបន្សល់ទុកអោយអ្នកកម្លោះសង្ហារនូលីឈរធ្វើមុខស្លើរ។
“អេ៎...អ្នកប្រុ--ហ្ហើយ...ទៅបាត់មិនគិតចង់ហៅខ្ញុំទៅជាមួយទេឬ?!” នាយឈររអ៊ូង៉ូវៗម្នាក់ឯងទាំងមិនព្រមរត់ទៅតាមចៅហ្វាយតូច ព្រោះតែមិនសុខចិត្តដែលគេទៅចោលខ្លួន។
នូលី ចាងរ៉ានី អាយុ២៦ឆ្នាំកូនប្រុសរបស់ម៉ែដោះអ៉ីមនោះអីចាំអត់។ នាយមកឈរចាំជីមីនតាំងពីយូរមកម្ល៉េះដោយទទួលបានបញ្ជាពីលោកម្ចាស់ហានជីគូ។ តែមើលចុះអ្នកប្រុសតូចរបស់គេទៅរត់ទៅរកប៉ាគ្មានហៅនាយអោយទៅជាមួយស្អីបន្ដិច អន់ចិត្តណាស់នៀក។
YOU ARE READING
រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀
Randomរឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀 មានរឿងរ៉ាវកើតឡើងដោយនឹកស្មានមិនដល់របស់ក្មេងប្រុសសិស្សនិស្សិតម្នាក់ ដោយគ្រាន់តែគេអានរឿងប្រលោមលោកនិទានប៉ុណ្ណោះ។ ============================= [ដែលរឿងមួយនេះដែរ ញុមបានសុំប៉ារ៉ូលពីម្ចាស់ដើមគេរួចហើយ ទើបញុមហ៊ានយកមកសរសេ...