ភាគទី២ ; ទ្វេភព!

877 50 0
                                    

អភូតហេតុទាំងអស់មិនមែនសុទ្ធសឹងតែអាចកើតមានឡើងដោយគ្មានហេតុហើយនិងផលច្បាស់លាស់ទេ។ សំខាន់ត្រង់ចំណុចថាពេលមានរឿងបែបនោះកើតឡើងទៅលើនរណាម្នាក់ តើម្នាក់នោះគេព្រមទទួលយកវាដែលឬក៏អត់ប៉ុណ្ណោះ?

ក្នុងដំណើរមួយដែលមានផ្លូវខ្វាត់ខ្វែងដោយមានអ្នកធ្វើដំណើរថ្មើរជើងដើរឆ្លងកាត់ទៅវិញទៅមកជាច្រើន ព្រោះផ្លូវមួយនេះជាផ្លូវគេសាងឡើងសម្រាប់អោយអ្នកដើរថ្មើរជើង អ្នកដើរកម្សាន្តនិងដើរទិញអីវ៉ាន់របស់ញ៉ាំ ដើរមើលគេមើលឯងនិងអ្វីៗជាច្រើនទៀត។ ក្នុងនឹងក៏មានជីមីនម្នាក់ដែលដោយគេដើរបណ្ដើរដាក់កាសស្ដាប់បទចម្រៀងបណ្ដើរមើលទៅពិតជាអារម្មណ៍មួយដែលល្អខ្លាំងណាស់សម្រាប់បរិយាកាសបែបនេះ។

+ព្រូង!!

“អ្ហាយ៎....?”

ជីមីនដើរសុខៗគេស្រាប់តែដើរធ្លាក់ទឹកដែលបានដក់នៅកន្លក់ធំល្មមមួយដោយគេមិនបានដើរមើលទៅក្រោមនោះទេដោយសារឡាយរវល់ដើរស្ដាប់បទចម្រៀងដែលគេដាក់កាសស្ដាប់សម្លឹងមើលអ្វីៗដែលនៅជុំវិញខ្លួន ទើបមិនបានចាប់អារម្មណ៍ថាមានទឹកដក់នៅខាងមុខ។ ពេលគេដើរធ្លាក់ចូលទៅទឹកកន្លក់ដក់នោះវាដូចជាគេបានដើរធ្លាក់ចូលទៅក្នុងមហាសមុទ្រដែលធំមហាសាលយ៉ាងចឹង។(កន្លក់មានតែមួយនោះទេ គឺកន្លក់ដែលជីមីនធ្លាក់ចូលនឹងឯង)ជីមីនបើកភ្នែកឡើងធំៗពេលដែលបានឃើញអ្វីដែលមិនគួរឲជឿនេះ។

នេះគេពិតជាធ្លាក់ចូលក្នុងមហាសមុទ្រមែនឬ? គេចាំបានថាគេគ្រាន់តែដើរធ្លាក់កូនកន្លក់តូចមួយតើ? ចុះហេតុអីខ្លួនមកនៅទឹកដែលជ្រៅហើយធំល្វឹងល្វើយទៅវិញ?

ជីមីនគិតទាំងឆ្ងល់ខួរក្បាលចាប់ស្វែងរកមូលហេតុពេញខួរ សញ្ញារសួរលោតឡើងក្នុងខួរក្បាលឥតឈប់។

ដោយគិតអស់មួយសន្ទុះជីមីនគេស្រាប់តែមានអារម្មណ៍ថាខ្លួនដូចចេះតែធ្លាក់ចុះទៅក្រោមយ៉ាងម៉េចក៏មិនដឹង។ ពេលគេងាកបែរទៅមើលក្រោមទើបដឹងថាខ្លួនពេលនេះចេះតែធ្លាក់ទៅក្រោមជិតដល់បាតសមុទ្រហើយក៏មិនដឹង ទើបគេរហ័សទធាក់ទឹកដើម្បីហែលទៅខាងលើវិញ។ ពេលគេហែលមកដល់ខាងលើអ្វីកាន់តែមិនគួអោយជឿនោះ÷

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now