សេចក្តីស្រឡាញ់ចេញពីសមាជិកគ្រួសារ ពិសេសលោកប៉ាអ្នកម៉ាក់ពិតជាសំខាន់ណាស់សម្រាប់កូនគ្រប់រូប ទោះជាពេលខ្លះមានទំនាស់រវាងបងប្អូនបន្ដិចបន្ដួចមែន ប៉ុន្តែនោះក៏មិនមែនជាបញ្ហា។ ពីព្រោះមានប៉ាមានម៉ាក់នៅចាំជួយណែនាំចាំផ្ដល់ដំបូន្មានល្អៗដល់កូន ហើយម្យ៉ាងការឈ្លោះនោះគ្រាន់តែលក្ខណៈបែបលេងសើចប៉ុណ្ណោះ។
ចំណាយពេលជិះឡានអស់ប្រហែលជាកន្លះម៉ោងឡានស្ព័រនៃត្រកូលអាន់ហ្វាដេនីក៏បានបរមកដល់ពីមុខក្លោងទ្វារនៃភូមិគ្រឹះ។ ដោយនៅតាមដងផ្លូវចូលមកខាងក្នុងភូមិគ្រឹះដែលប្រៀបដូចទៅជារាជវាំងស្ដេចមួយនេះដែរ មានមនុស្សមាឌធំៗពាក់ឈុតខ្មៅមួយតួខ្លួនមានកាសខ្មៅតូចល្មមមួយនៅជាប់និងត្រចៀក ហើយនៅផ្នែកអាវនីមួយៗរបស់ពួកគេសុទ្ធតែមានសញ្ញាសម្គាល់រៀងៗខ្លួន ដោយមានទាំងខាងក្រៅនិងខាងក្នុងភូមិគ្រឹះដែលអាចនិយាយបានថាពួកគេគឺជាអង្គរក្សនៃអ្នកជាម្ចាស់ភូមិគ្រឹះនេះ។
ជេប៊ុមបានបើកឡានតាមដងផ្លូវចូលមកខាងក្នុងរហូតមកដល់ខាងមុខទ្វានៃភូមិគ្រឹះ ពេលឡានឈប់ចតភ្លេមមានអង្គរក្សម្នាក់បានរត់មកបើកទ្វារឡានអោយលោកម្ចាស់នាមជាចៅហ្វាយយ៉ាងលឿន។
“លោកម្ចាស់! អោយខ្ញុំបីអ្នកប្រុសតូចអោយទេបាទ?” អង្គរក្សប្រុសនោះក្រោយបើកទ្វាររួចនាយក៏ឱនគោរពអ្នកនៅក្នុងឡានបន្ដិចមុននិងនិយាយស្នើរទៅលោកម្ចាស់របស់នាយ ដោយសារនាយឃើញលោកម្ចាស់បម្រុងនិងដាក់ជើងចុះពីឡានតែក៏បង្អាក់ឈប់វិញភ្លេមពេលគាត់ដឹងដល់មនុស្សម្នាក់កំពុងគេងកើយភ្លៅរបស់គាត់។
“មិនបាច់!” ចម្លើយតបមកវិញតែពីរម៉ាត់គត់យ៉ាងខ្លីបំផុតរបស់លោកម្ចាស់មុខមាំម្នាក់នេះទៅកាន់អង្គរក្សកម្លោះរូបសង្ហារ។
ក្រោយបានចម្លើយពីលោកម្ចាស់ខ្លួនហើយអង្គរក្សនោះក៏មិនបាននៅបន្ដដោយនាយប្រញាប់ឱនគោរពលោកម្ចាស់នាយម្ដងទៀតមុននិងនាយដកខ្លួនអោយមានគម្លាតពីឡានបានឆ្ងាយបន្ដិចហើយឈរត្រង់ខ្លួនដាក់ដៃចុះក្រោមឱបប្រអប់ដៃចូលគ្នា។
ចំណែកឯអ្នកនៅក្នុងឡានឯណេះវិញក្រោយនិយាយយ៉ាងផ្ដាច់ការដាក់អង្គរក្សសង្ហាររបស់ខ្លួនហើយ គាត់ក៏បែរមុខមកមើលកូនទាតូចព្រមទាំងអង្គុយដាស់គេដែលកំពុងតែគេងកើយភ្លៅគាត់នោះអោយភ្ញាក់ពីគេង។(ហ្ហឺ!)
YOU ARE READING
រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀
Losoweរឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀 មានរឿងរ៉ាវកើតឡើងដោយនឹកស្មានមិនដល់របស់ក្មេងប្រុសសិស្សនិស្សិតម្នាក់ ដោយគ្រាន់តែគេអានរឿងប្រលោមលោកនិទានប៉ុណ្ណោះ។ ============================= [ដែលរឿងមួយនេះដែរ ញុមបានសុំប៉ារ៉ូលពីម្ចាស់ដើមគេរួចហើយ ទើបញុមហ៊ានយកមកសរសេ...