ភាគទី៣៧ ; លោកហ្នឹងប៉ាខ្ញុំ?

519 31 0
                                    

តើគ្រាន់តែកើតមកជាកូនអ្នកក្រខុសដែរឬ? ហេតុអីចាំបាច់អីមានភាពរើសអើងមានភាពស្អប់ខ្ពើមចំពោះខ្ញុំយ៉ាងនេះ? អ្នកណាក៏ចង់កើតមកជាកូនអ្នកមានដូចអ្នកដែរ ម្ដេចអីតែព្រហ្មលិខិតតម្រូវអោយខ្ញុំកើតមករស់នៅក្នុងជីវិតដែលក្រលំបាកលាងបាបកម្មរបស់ខ្ញុំ ទើបជីវិតមួយនេះខ្ញុំគ្មានវាសនាល្អដូចជាអ្នក។ ដូច្នេះសូមអ្នកយល់ពីជីវិតជាកូនកសិករក្រីក្រដូចជាខ្ញុំផង។

រាងកាយជីនត្រូវបានក្រៀកដៃទាំងសងខាងដោយមនុស្សពីរនាក់ ចាប់បង្ខំអូសចូលមកក្នុងបន្ទប់មួយកន្លែង បើមើលតាមសភាពនិងសម្ភារៈរបស់របរក្នុងបន្ទប់ទាយមិនខុសគឺជាបន្ទប់ដាក់ឥអីវ៉ាន់ចាស់ៗដែលគេយកមកឃ្លាំងស្ដុបទុកចោលនៅទីនេះ។

“លែងខ្ញុំ” ជីន ព្យាយាមរើបម្រាស់ខ្លួនចេញពីមនុស្សដែលក្រៀកដៃខ្លួនទាំងសងខាង តែការរើបម្រាស់របស់គេក៏ត្រូវបានផ្អាកដោយសម្លេងស្រែកកំហកបកមកវិញទាំងកែវភ្នែកបាញ់សម្លក់មកគេថ្លែរ។

“ស្ងាត់មាត់ទៅ” ណាជីនិងរីណា អ្នកទាំងពីរស្រែកអស់មួយទំហឹងដាក់ចំកណ្ដាលក្រដាសត្រចៀកជីន កែវភ្នែកបាញ់សម្លក់ជីនមើលតែខ្លាឃើញចំណី។

បន្ទាប់មកសម្លេងសម្រឹបជើងដើរឆ្ពោះមករកអ្នកទាំងបីក៏បានបន្លឺឡើងបង្ហាញឱ្យឃើញស្រីស្រស់បីនាក់ដើរចូលមកដោយនារីនៅកណ្ដាលត្រូវបានបិទភ្នែកដោយដៃក្រមុំៗញញឹមស្រស់អមសងខាង។

តាមដឹងអ្នកកំពុងដើរចូលមកគ្មានអ្នកណាក្រៅពីគ្នីគ្នារបស់ស្រីស្អាតប្រចាំសាលានោះទេ ដែលពេលនេះនាងត្រូវបានគ្នារបស់នាងកំពុងយកដៃបិទភ្នែក។

“រ៉ូសា! យ៉ានី!”

“ទែនៗ..! Surprise” នៅពេលដកដៃចេញពួកគេក៏Surpriseនាងបង្ហាញជាភាពភ្ញាក់ផ្អើលនៅចំពោះមុខជីនដែលកំពុងមានណាជីនិងរីណាក្រៀកដៃជាប់មិនលែង។

អេរៀល គី្រស៍វ៉ាឃូ អាយុ១៨ឆ្នាំមានដំណែងជាTop Girlស្អាតប្រចាំសាលាជាកូនស្រីទោលមានសញាតិកាត់ពីរសាសន៍កូរ៉េនិងអាល្លឺម៉ង់  ដែលមានឪពុកជាម្ចាស់ក្រុមហ៊ុនឡានPrandល្បីប្រចាំប្រទេសថែមទាំងជាដៃគូសហការជាមួយលោកម្ចាស់ដេវ៉ារី(អេជេនណឺ)អ្នកជំនួញធំនៅប្រទេសបារាំង និងលោកម្ចាស់គូហាសាគិក(លីយ៉ុង)។ បច្ចុប្បន្នកំពុងរៀបចំគម្រោងបង្កើតក្រុមហ៊ុនបន្ថែមទៀតនៅលើទឹកដីកូរ៉េនៅទីក្រុងBusan។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now