តើចម្លែកដែលឬទេពេលមនុស្សម្នាក់ត្រូវបានប្ដូរអត្តចរឹកស្ទើរទាំងស្រុងក្រោយពេលបែកគ្នាត្រឹមមួយថ្ងៃសោះនោះ? វាពិតជាចម្លែកខ្លាំងណាស់ចំពោះអាកប្បកិរិយារបស់មនុស្សម្នាក់នោះកាលពីមុននិងឥឡូវក្នុងពេលនេះសម្រាប់ខ្ញុំ។នៅក្នុងបន្ទប់ដាក់សៀវភៅរាប់រយក្បាលក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយបែបបន្ទប់លក្ខណៈផ្ទាល់ខ្លួន យ៉ូនហ្គីកំពុងអង្គុយធ្វើការយ៉ាងយកចិត្តទុកដាក់បំផុត។ នាយអង្គុយពិនិត្យឯកសារក្រុមហ៊ុនជាច្រើននៅក្នុងផ្ទះដែលជាបន្ទប់ធ្វើការរបស់ខ្លួន ព្រោះនាយមានពេលទៅក្រុមហ៊ុនតែពេលសម្រាកពីការសិក្សាប៉ុណ្ណោះ ដូច្នេះការងារទាំងប៉ុន្មាននាយត្រូវយកមកមើលនៅផ្ទះទាំងអស់។
អង្គុយពិនិត្យមើលឯកសារសុខៗស្រាប់តែមានសំឡេងគោះទ្វារចាប់បន្លឺឡើងដាស់អារម្មណ៍អោយអ្នកកម្លោះងាកទៅមើលតាមប្រភពសំឡេងនោះទាំងជ្រួញចិញ្ចើមចូលគ្នាជាប់មុនហើបមាត់សួរ÷
“អ្នកណា?”
“ខ្ញុំថេយ៉ុងណាបងប្រុស!”
“ចូលមក! បងមិនបានដាក់គន្លឹះនោះទេ”
ថេយ៉ុងបានការអនុញ្ញាតពីអ្នកខាងក្នុងហើយគេក៏បើកទ្វារដើរចូលមកខាងក្នុងមករកយ៉ូនហ្គីទាំងមានកាតាបនៅក្រោយខ្នងគេ។
“មានអ្វីជាមួយនឹងបងឬ?” ពេលដឹងថាថេយ៉ុងដើរមកដល់ឈរទល់មុខខ្លួនហើយយ៉ូនហ្គីក៏ចាប់សួរដោយមិនបានបែរមកមើលថេយ៉ុងនោះឡើយ។
“មាន! បងប្រុសជួយដោះស្រាយលំហាត់អោយខ្ញុំបន្ដិចមក ខ្ញុំអត់យល់ត្រង់លំហាត់នឹងទេ វាពិបាកដោះស្រាយណាស់” ថេយ៉ុង ឆ្លើយទាំងទាញសៀវភៅពីក្នុងកាតាបមួយក្បាលមកដាក់ពីមុខអ្នកមាននាមជាបងប្រុស។
យ៉ូនហ្គីងើបមុខមកមើលថេយ៉ុងបន្ដិចមុននិងគេហាមាត់សួរត្បកទៅវិញ÷
“ចុះបងស្រីទី៣? ឯងមិនទៅរកគាត់!”
“គាត់កំពុងខឹងខ្ញុំ” ថេយ៉ុង ឆ្លើយទាំងមុខស្អុយ។
“ខឹងរឿងអី?” យ៉ូនហ្គី បន្ដសួរទាំងភ្នែកកំពុងតែផ្ដោតលើឯកសារក្នុងដៃនោះវិញ។
YOU ARE READING
រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀
Randomរឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀 មានរឿងរ៉ាវកើតឡើងដោយនឹកស្មានមិនដល់របស់ក្មេងប្រុសសិស្សនិស្សិតម្នាក់ ដោយគ្រាន់តែគេអានរឿងប្រលោមលោកនិទានប៉ុណ្ណោះ។ ============================= [ដែលរឿងមួយនេះដែរ ញុមបានសុំប៉ារ៉ូលពីម្ចាស់ដើមគេរួចហើយ ទើបញុមហ៊ានយកមកសរសេ...