អានរឿងទៅបងៗកុំរវល់ឆ្ងល់ពីគេ ចម្លែកមែនគេផុសឱ្យពីរភាគអញ្ចឹង🤭!!
៚សាច់រឿង÷
ស្ថិតក្នុងបន្ទប់ដ៏ធំទូលាយដែលជាបន្ទប់អង្គប្រជុំនៃទីស្នាក់ការប៉ូលិស។ ហើយជាធម្មតាដែរពេលបានព័ត៌មានថ្មីៗតែងតែត្រូវមក Update ឱ្យគ្នាទៅវិញទៅមក។
ពេលនេះកំពុងមានការពិភាក្សាគ្នាយ៉ាងតឹងទ្រូង តែក៏អាចថាមិនណាស់ណាពីព្រោះមួយថ្ងៃកន្លងផុតនេះពួកគេស៉ើបបានដំណឹងមួយចំនួនដែរ។
“ករណីមួយនេះច្បាស់ជាមិនមែនជាកាចាប់ចម្រិតមនុស្សនោះទេ ខ្ញុំគិតថាមកពីហេតុផលអ្វីផ្សេងច្រើនជាង អាចថាជាគំនុំផ្ទាល់ខ្លួន!”
“អធិការបានសួរនាំពីរឿងនេះទៅគ្រួសារអាន់ហ្វាដេនីដែរទេ?!”
“សួរហើយ! លោកម្ចាស់ហានក៏មិនបាននិយាយអ្វីគាត់ដូចកំពុងដឹងថានរណាជាអ្នកធ្វើ!”
“ប៉ុន្ដែកាលពីព្រឹកមិញនេះលោកណាមជូនបានទាក់ទងមក គេនិយាយថាសត្រូវខាងគ្រួសារគេគ្មានអ្នកណាជាអ្នកចាប់ប្អូនគេទៅនោះទេ!”
“អាចបញ្ជាក់បានហើយ! ច្បាស់ជាមនុស្សដែលអាល្អិតនោះតែងបង្កជម្លោះនៅក្នុងសាលា ដើម្បីសងសឹក គេគឺចាប់អាល្អិតទៅជម្រះគំនុំ!”
“ករណីមួយនេះពួកយើងអាចដោះស្រាយបានខ្លះហើយ ចំណុចបន្ទប់ត្រូវស៉ើបឱ្យដឹងថាជីមីនអាន់ហ្វាដេនី មានជម្លោះជាមួយអ្នកណាខ្លះនៅសាលា ហ៉ឹមម!”
“បន្ដមកខាងលោកមក យ៉ាងមិចទៅហើយបានតម្រុយអ្វីខ្លះទេ??” សាន់ជុង ងាកមកសួរខាងកម្លោះសង្ហារវិញម្ដង។
“គ្មានអ្វីប្លែកនោះទេ! ប៉ុន្តែខ្ញុំគិតថាមេឃ្លោងនៃការBullyសិស្សគឺទាក់ទងនឹងកូនស្រីត្រកូលគ្រីស៍វ៉ាឃូ!” គ្រប់គ្នាងាកមកសម្លឹងមើលនាយដោយការចងចិញ្ចើម។
“ហេតុអីលោកគិតថាជានាង!?”
“ខ្ញុំផ្អែកតាមព័ត៌មានរបស់លោកម្ចាស់គ្រីស៍វ៉ាឃូ ចំណុចគួរឱ្យចាប់អារម្មណ៍លោកគ្រីស៍វ៉ាឃូបានគម្រាមគំហែងអាណាព្យាបាលរបស់សិស្ស!”
“មេក្រុម! ចង់បានន័យថាឪពុកម្ដាយដែលត្រូវលោកគ្រីស៍វ៉ាឃូគម្រាមក្នុងនោះ...វាអាចមានចំណោមឪពុកម្ដាយដែលមានកូនស្រីត្រូវបានគេBullyដែរមែនទេ!?”
YOU ARE READING
រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀
Randomរឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀 មានរឿងរ៉ាវកើតឡើងដោយនឹកស្មានមិនដល់របស់ក្មេងប្រុសសិស្សនិស្សិតម្នាក់ ដោយគ្រាន់តែគេអានរឿងប្រលោមលោកនិទានប៉ុណ្ណោះ។ ============================= [ដែលរឿងមួយនេះដែរ ញុមបានសុំប៉ារ៉ូលពីម្ចាស់ដើមគេរួចហើយ ទើបញុមហ៊ានយកមកសរសេ...