ភាគទី៧៥ ; ពួកគេជាគូរស្នេហ៍ភេទដូចគ្នា?!!

563 68 17
                                    


៚ចូលសាច់រឿង÷

តាមផ្លូវក្នុងផ្សាររាត្រីដែលមានហាងមានតូបលក់របរគ្រប់ប្រភេទ មានការបើករកស៉ីរបស់អាជីវករនីមួយៗទៅតាមតម្រូវការរបស់អតិថិជន។

“ហ៉ឹសៗ! ខ្ញុំសប្បាយចិត្តណាស់ថ្ងៃនេះ ដែលបានមកដើរផ្សារជាមួយលោកស្រី!”

“វាជាកិត្តិយសខ្ញុំទៅវិញទេ ដែលបានលោកស្រីអានូរ៉េនអញ្ជើញមកដើរផ្សារជាមួយ!”

បន្ទាប់ពីបញ្ចប់ការពិភាក្សានូវរឿងការងាររួចរាល់ សេដ្ឋីនីទាំងពីរ ជាត្រកូលអ្នកខ្ពង់ខ្ពស់ក៏បានមកដើរផ្សារហើយថែមទាំងបានភ្លក្សមុខម្ហូបតាមផ្លូវជាច្រើននិងទិញរបស់របរតិចតួចក្នុងតម្លៃដែរធូរថ្លៃទូទៅ មើលទៅពួកគាត់មិនបានប្រកាន់វណ្ណៈនោះទេថែមទាំងរួសរាយទៀតផង។

“បន្ដិចទៀតកូនប្រុសខ្ញុំគេនឹងមកដល់ ពួកយើងចូលអង្គុយចាំគេត្រង់នេះសិនចុះ!”

“ចាស!!”

“ក្មួយថេយ៍!”

“បាទអ្នកមីង!”

អ្នកទាំងបី បានដើរចូលទៅតូបលក់កាហ្វេធម្មតាមួយកន្លែងដែលនៅក្បែរនោះ!! ហើយហាងមួយនេះអាចមើលឃើញខាងក្រៅបាន ព្រោះជញ្ជាំងហាងម្ចាស់ហាងដាក់ជាប្រភេទកញ្ចក់។

“អត់ទោសចាស! តើត្រូវការផឹកកាហ្វេរសជាតិអ្វីដែរ?” បុគ្គលិកក្នុងហាងចូលមកសួរនាំភ្ញៀវទាំងស្នាមញញឹមរួសរាយ។

“លោកស្រីចូលចិត្តកាហ្វេរសជាតិអ្វី?”

“ខ្ញុំឬ? គឺរសជាតិកាហ្វេខ្មៅ!”

“ហឹសៗ! ពួកយើងទាំងពីរចំណូលចិត្តពិតជាដូចគ្នាណាស់! ~ប្អូនសុំកាហ្វេខ្មៅពីរកែវមក!”

“អឺ! មានMilk Taeទេ!”

“ចាស មាន!”

“អ៉ីចឹងខ្ញុំយកMilk Taeមួយកែវ!”

“សូមរងចាំបន្ដិច!”

មួយសន្ទុះ បុគ្គលិកដែលសួរនាំអម្បាញ់មិញនេះក៏បានលើកយកកាហ្វេទាំងបីកែវយកមកឱ្យភ្ញៀវមុននឹងញញឹមជាការគួរសមចំពោះភ្ញៀវរួច នាងក៏ចាកចេញទៅវិញ ស្របពេលនឹងសំឡេងបុរសម្នាក់ក៏បន្លឺឡើង÷

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now