ភាគទី២៧ ; មិនចាំបាច់! យើងមិនប្រើ!

692 30 0
                                    

តើសាច់រឿងត្រូវបានប្ដូរឬក៏នៅដូចដើម? ប៉ុន្តែហេតុអីពេលតួអង្គសំខាន់ត្រូវបានបង្ហាញខ្លួនអ្វីៗស្រាប់តែច្របូកច្របល់មិនដូចទៅក្នុងដាច់រឿងអីសោះចឹង?

ត្រឡប់មកខាងជីមីនវិញ នៅក្នុងថ្នាក់សិស្សគ្រប់គ្នាកំពុងព្យាយាមយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រស្ទើតែគ្មានពេលឈប់មួយនាទី ចម្លែកអីកម្លោះតូចជីមីនដេកក្រាបក្បាលនឹងតុធ្វើមិនដឹងមិនឮ។

ការរៀនចេះតែបន្ដទៅមុខទៅតាមម៉ោងទៅតាមពេលរៀនរហូតឈានមកដល់ពេលថ្ងៃ ដូចគេតែងតែនិយាយចឹងពេលវេលាមិនរងចាំយើងនោះទេហើយការសិក្សាវិញក៏ដូចគ្នា បើពួកយើងចំណាយពេលតែប៉ុន្មានម៉ោងក្នុងការទៅរៀនទៅស្វែងរកចំណេះវិជ្ជាមកដាក់ក្នុងខ្លួនក្នុងមួយថ្ងៃចំណាយពេលទៅក្នុងការរៀនសូត្រគឺមិនយូរនោះទេ តែមួយប្រពិចភ្នែកម៉ោងច្បាស់ជាដើរដល់ពេលថ្ងៃបាត់ទៅហើយ។ ដូន្នេះហើយប្រសិនជាគ្រប់គ្នាមានឱកាសបានទៅសិក្សារៀនសូត្រនៅក្នុងសាលាល្អៗណាមួយហើយកុំចំណាយពេលដែលពួកយើងត្រូវចំណាយទៅលើការរៀននោះចោលទៅឥតប្រយោជន៍អី បើមិនអញ្ចឹងទេប្រយ័ត្នថ្ងៃណាមួយអ្នកនឹងមានការស្ដាយក្រោយពេលវេលាទាំងអស់នោះនៅថ្ងៃណាមួយជាក់ជាមិនខាន។(អ្នកទ្រឹស្តីនេះទៅរៀនខ្ជិលគ្រប់ម៉ោង)

នៅពេលដល់ម៉ោងសិស្សគ្រប់គ្នាត្រូវសម្រាកហើយ សិស្សគ្រប់ថ្នាក់ទៅតាមអគារក៏ទទួលបាននូវការអនុញ្ញាតពីលោកគ្រូអ្នកគ្រូរបស់ពួកគេចេញលេងសម្រាកក្នុងរយៈពេលខ្លី ដោយសិស្សគ្រប់គ្នានៅពេលថ្ងៃរសៀលបែបនេះគឺច្បាស់ណាស់ពួកគេគ្មានទៅណាក្រៅពីកុងទីននោះទេ។ ហើយក្នុងកុងទីននឹងក៏មានសិស្សម្នាក់ដែលគ្រប់គ្នាមិនចូលចិត្តចំពោះវត្តមានរូបគេក៏នៅក្នុងកុងទីននឹងដែរ ម្នាក់នោះគឺគ្មានអ្នកណាទេក្រៅពីជីមីនអាន់ហ្វាដេនី ព្រោះក្នុងសាលានិងអ្នកដែលគ្រប់គ្នាមិនចូលចិត្តហើយក៏ស្អប់បំផុតនៅក្នុងសាលានឹងគ្មានអ្នកណាផ្សេងទេ។

តាមការពិតទៅជីមីនគ្មានចិត្តចង់មកកុងទីនស្អីនោះទេ ហើយរិតតែគ្មានចិត្តមកចង់ញ៉ាំបាយនៅកុងទីនក្នុងសាលានឹងទៀត ព្រោះគេខ្ជិលមកធ្វើជារូបចម្លាក់ដាក់តាំងពិពណ៌អោយមនុស្សគ្រប់គ្នាតាមសម្លឹងសម្លក់ និយាយខ្សឹបខ្សៀវឃ្នាស់ចិត្តនឹងគេខ្លាំងណាស់។ បើកុំតែប៉ារបស់គេបានCallមកហើយនិយាយដាក់គំហិតអោយគេមកកុងទីនញ៉ាំបាយលឹងដាច់អហង្ការទេ ម្ល៉េះគេគ្មានមកអង្គុយញ៉ាំបាយនៅទីនេះមកអង្គុយអោយគ្រប់គ្នាម្នាក់ៗសម្លឹងសម្លក់ស្ទើតែជ្រុះគ្រាប់ភ្នែកចេញមកក្រៅចឹងនោះឡើយ។ គេនេះមហារសែនធុញៗខ្លាំងណាស់ក្នុងសភាពបែបនេះ មើលនោះមើលសម្លក់នោះសម្លក់ បើអាចគេចង់តែទៅបូកលុយទិញភពថ្មីទៅរស់នៅម្នាក់ឯងអោយបាត់ៗទេតើ។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now