+សួស្តីអ្នកគ្រប់គ្នាខ្ញុំមកនេះគ្រាន់តែសុំកែសម្រួលភាគនីមួយៗនៃសាច់រឿងបន្ដិច ដោយសារញុមចូលមើលទៅឃើញរញ៉េរញ៉ៃពេកតាំងក្បាលភាគមក។ អ៊ីចឹងហើយគ្រប់គ្នាចូលមើលហើយបាកអានទេណា៎។========================
ដំណឹងផ្ញើរសម្រាប់អ្នកអាននិងadminម្នាក់
ញុមសូមអរគុណដល់adminម្នាក់ដែលសរសេរ"រឿង តួចិត្តអាក្រក់"ឡើងមកធ្វើឱ្យញុមអានហើយជាប់ចិត្តរហូតដល់ថ្នាក់បែកគំនិតបានសរសេររឿងមួយនេះឡើងមក អរគុណខ្លាំងៗ🙏💜
បើគ្មានadmin ម៉្លេះញុមប្រហែលជាមិនអាចក្លាយទៅអ្នកនិពន្ធរឿងម្នាក់ដែរ ទោះបីជាញុមបានសរសេរវាស៊ែរទុកក្នុងទូរស័ព្ទដល់ភាគបញ្ចប់ក៏ដោយតែញុមក៏ប្រហែលជាមិនបានផុសឱ្យគ្រប់គ្នាដែលជាFrirnds Facebook បានអានបានចាប់អារម្មណ៍ហ្នឹងacc Fbរបស់ញុមដែរ។ បើកុំតែញុមមានគំនិតចង់សរសេរពីអារម្មណ៍របស់ខ្ញុំនៅក្នុងសាច់រឿងខ្លួនឯងមួយនៅពេលអានរឿងរបស់adminនោះ ក៏នោះដូចជាកម្លាំងចិត្តមួយពីadminដែលជំរុញឱ្យញុមមានភាពក្លាហានឡើងមក ដែលញុមក៏ធ្លាប់មានគំនិតចង់សរសេររឿងផុសក្នុងfbពីមុនមកដែរ បើគិតទៅតាំងពីឆ្នាំ២០២២ពាក់កណ្ដាលឆ្នាំមកម្ល៉េះ តែញុមបានតែសរសេរទុកបញ្ចេញគំនិតខ្លួនឯងនៅក្នុងសៀវភៅដៃប៉ុណ្ណោះមិនហ៊ានសរសេរផុសក្នុងfbទេ សរសេររួចក៏ហែកចោលសរសេររួចក៏ទុកពេញវាល។ ទើបតែដល់ឥឡូវពេលដែលញុមអានសាច់រឿងរបស់adminហើយក៏ចាប់សរសេរដោយយកប៉ារ៉ូលតាមរឿងadminសរសេរមកសរសេរហើយក៏ផុសបានក្នុងfbបានទៅដល់៧ភាគ។ ហើយពេលសរសេរនោះញុមអត់បានគិតច្រើននោះទេគ្រាន់តែចង់សរសេររឿងប៉ារ៉ូលដូចរឿងadminក៏សរសេរភ្លេមរហូតញុមសរសេរបាន៧ភាគហើយទើបនឹកឃើញសុំការអនុញ្ញាតពីadminដែលជាម្ចាស់ប៉ារ៉ូលសាច់រឿងដើម។
ពេលadminផុសរឿងភាគតតែញុមអត់ចាំទេថាជាភាគទីប៉ុន្មាន ទើបញុមចូលខមិនសុំប៉ារ៉ូលរឿងadminមកសរសេរពេលញុមសុំនោះភ័យៗបុកពោះភឹបៗខ្លាចតែadminស្ដីឱ្យទេ ចិត្តអត់ស្ងប់សោះរហូតadminចូលតប ញុមអានការតបរបស់adminពេលនោះទាំងភ័យអានរួចទើបចាប់សប្បាយចិត្តមកវិញហើយធូរទ្រូងឱ្យខ្ញាក។ ចាំបានថាញុមសុំប៉ារ៉ូលរឿងadminនោះញុមសរសេរលឹងពីរបីជួររៀបរាប់លឹងវែងដូចមនុស្សនិយាយតាប៉ែរចឹង ឯadiminតបមកញុមវិញលឹងខ្លីៗ។
(admin SreypovPich ចាំមនុស្សម្នាក់នេះអត់ 896789uiki ញុមប្ដូរអាខោនមកជា Haw kimyung គឺដោយសារញុមចង់ភ្ជាប់ជាមួយfbហើយសរសេររឿងមកហ្នឹង adminមានចាំញុមអត់)
I love you admin SreypovPich🥰🥰អរគុណអ្នកដែលធ្វើឱ្យញុមមានភាពក្លាហាននៅក្នុងការផុសរឿងនៅគំនិតផ្ទាល់ខ្លួនរបស់ខ្លួនឯងបាន ទោះបីញុមសុំតែប៉ារ៉ូលសាច់រឿងពីadminក៏ដោយ។
ញុមថាចាំថ្លែងអំណរគុណដល់adminនៅភាគបញ្ចប់នៅសាច់រឿងមួយនេះ។ តែប្រហែលជាមិនអាចនោះទេ ញុមជិតចូលរៀនហើយណាមួយមេរៀនច្រើនទៀតដែលញុមមិនទាន់កត់ហ្នឹងមើលមេរៀន។ អាចថារឿងមួយនេះញុមសរសេរមិនដល់ភាគបញ្ចប់ក៏ថាបាន ទើបចង់និយាយពាក្យខ្លះៗចេញពីចិត្តអរគុណadminឱ្យហើយ🥰។
ហើយមួយទៀតដែលញុមចង់ប្រាប់អ្នកអានទាំងអស់ថារឿងមួយនេះដែលប្រហែលជាយូរៗញុមមកផុសម្ដងឬក៏ញុមឈប់ផុសភាគតទៀតក៏ថាបាន ដោយហេតុញុមត្រូវគិតរឿងសិក្សាជាចម្បង។
ពាក្យដែលញុមចង់និយាយចេញមកគឺតែប៉ុណ្ណឹងអែង សង្ឃឹមថាadimin SreypovPich និង អ្នកអាន គ្រប់គ្នាបានអានផងទៅចុះ។
ជាចុងក្រោយនៃសារដំណឹងនេះ ញុមសូមអរគុណអ្នកអានច្រើនហើយដែលនៅតែចាំអានរឿងសរសេរញុមកន្លងមក ទោះបីជាញុមផុសលឿនក្ដីយឺតក្ដី ក៏នៅតែមានអ្នកអានក្នុងរយៈពេលញុមផុសបាន៣០នាទីទៅ១ម៉ោងបាន like ៤០ ឬ ជិតចូល៥០ ទោះជាមានអ្នកខមិនពីរឬបីនាក់ក៏ដោយ តែញុមសូមអរគុណខ្លាំងៗណា៎🙏🥰💜💜។
ហើយក៏សូមអរគុណដល់admin SreypovPichផងដែរ ពាក្យចុងក្រោយគេបង្អស់ដែលខ្ញុំចង់និយាយទៅកាន់admin សូមឱ្យadminឆាប់ជាភ្នែក។តែថាadminសរសេរCaptionផុសប្រាប់អ្នកអានពីរឿងបញ្ហាភ្នែកដែលadminផ្អាកលេងទូរស័ព្ទហើយបណ្ដាលឱ្យផុសរឿងយឺត តែអ្នកអានខមិនសុំភាគតដដែលៗនោះ លឹងកាច ញុមអាចហើយលឹងខ្លាចadmin😶។ បើបានជួបadminនៅខាងក្រៅដឹងadminកាចរឺក៏ស្លូតទេខ្ញុំសូមអត់ចង់ស្រម៉ៃ។
30 / 04 / 2023💯
ពីញុម
ហ័រ គីមយ៉ុង💜💜
YOU ARE READING
រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀
Randomរឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀 មានរឿងរ៉ាវកើតឡើងដោយនឹកស្មានមិនដល់របស់ក្មេងប្រុសសិស្សនិស្សិតម្នាក់ ដោយគ្រាន់តែគេអានរឿងប្រលោមលោកនិទានប៉ុណ្ណោះ។ ============================= [ដែលរឿងមួយនេះដែរ ញុមបានសុំប៉ារ៉ូលពីម្ចាស់ដើមគេរួចហើយ ទើបញុមហ៊ានយកមកសរសេ...