ភាគទី៧ ; ជួយ? ជួយអ្នកណា?

809 45 0
                                    

តើអាចទៅរួចទេដើម្បីតែជួយដល់បុគ្គលម្នាក់ទេវតាបានចារអោយខ្លួនត្រូវមកជួយដល់បុគ្គលម្នាក់នោះ?

ក្រោយពេលអាហារពេលល្ងាចត្រូវបានបញ្ចប់ជីមីនក៏ត្រឡប់មកបន្ទប់គេងខ្លួនវិញ។ មកដល់ជីមីនបានដើរបោះជើងយោងខ្លួនទាញក្រមាពីក្នុងទូរដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីងូតទឹកសម្អាតខ្លួនមុនចូលគេងទាំងកាយវិការខ្ជិលជាទីបំផុត។

ម្ភៃនាទីក្រោយមកជីមីនបានចេញមកវិញដោយស្លៀកពាក់ឈុតគេងរួចជាស្រេចដោយក្នុងដៃមានកូនក្រមារតូចល្មមមួយសម្រាប់ជូនសក់របស់គេផងដែរ។

ពេលជូតសក់អីរួចអស់ហើយជីមីនមិនបានខ្វល់អ្វីទៀតនោះទេព្រោះពេលនេះនាយតូចងងុយគេងខ្លាំងណាស់។ គ្រាន់តែដាក់ខ្លួនលើគ្រែភ្លេមដេកលក់ស្អាត គិតមើលទៅគ្រាន់តែនៅបណ្ណាល័យឈ្លោះជាមួយតួឯកប្រុសនោះនឹងមកដល់ផ្ទះវិញត្រូវឆ្លងកាត់ក្រសែរភ្នែកជាច្រើនគូរពីអ្នកក្នុងភូមិគ្រឹះនឹងទៀត គេខាតពេលគេងអស់មិនចេះតិចទេណា។

យប់កាន់តែជ្រៅអាកាសធាតុកាន់តែចុះត្រជាក់អ្វីៗកាន់តែស្ងប់ស្ងាត់ មនុស្ស បក្សាបក្សី សព្វសត្វទាំងឡាយបានដេកលង់លក់អស់យ៉ាងស្ងប់ស្កល់នាពេលរាត្រីនេះ ម៉្យាងពេលព្រឹកព្រលឹមពួកគេត្រូវចេញទៅរកស៉ីដើម្បីចិញ្ចឹមក្រពះមានតែពេលយប់នឹងឯងដែលពួកគេបានសម្រាកបានគេងស្កប់ស្កល់នោះ។

កំឡុងពេលដេកអស់មួយសន្ទុះស្របពេលនោះជីមីនមានអារម្មណ៍ថាខ្លួនឯងដូចមិនមែននៅក្នុងបន្ទប់ខ្លួននោះទេគឺគេមានអារម្មណ៍ថាខ្លួនឯងដូចជានៅក្នុងភពមួយដ៏ស្រស់ស្អាតជាងគេយ៉ាងអ៊ីចឹង។

“នេះយើងនៅកន្លែងណាអញ្ចេះ?” ជីមីន បានក្រោកឈរអស់កម្ពស់សម្លឹងមើលអ្វីៗដែលនៅជុំវិញខ្លួនហើយទើបបន្លឺរសំឡេងសួរខ្លួនឯងតិច។

បន្ទាប់មកបានគេដើរបោះជំហានមួយៗទៅមុខតាមផ្លូវមួយដែលទើបលេចចេញជារូបរាង គេដើររហូតទៅដល់កន្លែងមួយដែលសម្បូរទៅដោយដើមផ្កាឈូករ័ត្នដាំពាសពេញនឹង។

“Wow! ពិតជាស្អាតខ្លាំងណាស់” ទិដ្ឋភាពនៅចំពោះមុខពិតជាស្រស់ស្អាតខ្លាំងណាស់ ពិតជាមិនសរសើរមិនបានឡើយ។ ព្រោះវាពោរពេញទៅដោយផ្កាឈូករត័្នសុទ្ធសឹងតែពណ៌លឿងរីកស្គុះស្គៀយ៉ាងស្រស់បំព្រងចំនិងថ្ងៃរះនៅកណ្ដាលទិសខាងលិចមកទៀតនោះគឺពិតជាស្អាត។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now