តើយើងពិតជាចង់គេងនៅពេលម៉ោងសិក្សាមែនទេ? ខ្ញុំដឹងថាអ្នកប្រាកដជាដូចខ្ញុំនៅពេលម៉ោងរៀនតែងតែលួចគេងនៅក្នុងថ្នាក់។ ប៉ុន្តែលក្ខខណ្ឌដែលលោកគ្រូអ្នកគ្រូមិនស្ដីអោយយើងនៅពេលគាត់បានឃើញយើងគេងនៅម៉ោងរៀននោះ ក៏ព្រោះតែគាត់គិតថាអោយយើងគេងចុះតែពេលដល់គាត់សួរមេរៀនមិនចេះ កុំមកបន្ទោសគាត់អោយសោះ។ ដូច្នេះហើយតើអ្នកពិតជាចង់គេងនៅក្នុងថ្នាក់ពេលម៉ោងរៀនទៀតដែលទេ?ក្រោយកត់ឈ្មោះខ្ចីសៀវភៅមួយក្បាលក្នុងដៃហើយជីមីនក៏ដើរទៅអគារថ្នាក់រៀនគេ ដោយយកសៀវភៅដាក់ចូលក្នុងកាបូបរួចដើរស្ពាយជះរាងយ៉ាងសង្ហារដោយមិនបានខ្វាតខ្វល់ពីដែលនៅជុំវិញខ្លួនឡើយ តែកុំបាច់មើលភ្នែកទេដឹងជាគេនេះដើរបិទភ្នែកឬដើរបើកភ្នែកអោយប្រាកដទៅហើយពេលដើរនៅតាមផ្លូវនោះគេក៏÷
“អួយ៎....!” ជីមីន ស្រែកចាចនៅពេលដែលខ្លួនដើរទៅបុកសសរសាលាចំកណ្ដាលថ្ងាស់ឮសូរតែផូសចំៗតែម្ដង ពីព្រោះអម្បាញ់មិញរវល់តែដើរបើកភ្នែកមិនចង់រួចពេក។
“ថ្ងាស់ខ្ញុំ? អួយ...! ពកហើយទេដឹង” គេយកដៃមកអង្អែលថ្ងាស់តិចៗទាំងទឹកមុខលឹងស្អុយប៉ែរ ព្រោះតែឈឺខ្លាំងមិញនេះមែនដើរបុកតិចឯណាលឹងគួរសមល្មមម៉ាអកសឺរ សំណាងហើយដើរបុកសសរបើដើរបុកគ្រាប់បែកអីវិញម្ល៉េះផ្ទុះងាប់បាត់។
“ម៉ាអាសសរចង្រៃ! កុំតែហែងសសរស៉ីម៉ង់ទេហ៎ា! ខំអីយើងទាត់បាក់កងាប់ ឃើញមនុស្សដើរទៅបុកប៉ុណ្ណាប៉ុណ្ណីមិនប្រកាច់គេច ចេះអោយយើងដើរបុកវាទៅកើត” ជីមីន មាត់រអ៊ូថាអោយសសរសាលាជីបអួចៗតែដៃស្ទាបថ្ងាស់ទាំងខឹងចិត្តនឹងសសរមិនស្ទើរ។
“អួយ...! ពកបាត់! ថ្ងាស់ខ្ញុំ” ក្រោយរ៉េបអោយសសរបានមួយខ្សែរហើយជីមីនដើរគេចចេញពីកន្លែងនោះ បើនៅយូរទៀតអាចសសរនឹងអាលាយដោយស្នាដៃគេមិនខាតដោយគេបន្ដដើរទៅកាន់ថ្នាក់របស់គេ។ ប៉ុន្តែនៅតាមផ្លូវគេដើររអ៊ូម្នាក់ឯងលឹងដូចឃ្មុំរុំសម្បុកយ៉ាងចឹង បើដៃគេវិញនៅមិនស្ងៀមនោះទេព្រោះម្ចាស់យកមកស្ទាបអង្អែលតែថ្ងាស់មិនឈប់ព្រោះអីលូវលឹងក្រហមហើយពកធំគ្រាន់បើដែរ។
YOU ARE READING
រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀
Randomរឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀 មានរឿងរ៉ាវកើតឡើងដោយនឹកស្មានមិនដល់របស់ក្មេងប្រុសសិស្សនិស្សិតម្នាក់ ដោយគ្រាន់តែគេអានរឿងប្រលោមលោកនិទានប៉ុណ្ណោះ។ ============================= [ដែលរឿងមួយនេះដែរ ញុមបានសុំប៉ារ៉ូលពីម្ចាស់ដើមគេរួចហើយ ទើបញុមហ៊ានយកមកសរសេ...