ភាគទី៣ ; ខ្ញុំគឺ ផាក ជីមីន!

851 49 0
                                    

តើអ្នកធ្លាប់បានជឿទេទៅលើអភូតហេតុដែលពិតជាកើតមានឡើងនៅលើលោកនេះ? ខ្ញុំគិតថាអ្នកគ្រប់គ្នាប្រហែលជាមិនធ្លាប់ជឿនោះទេពីព្រោះខ្លួនខ្ញុំផ្ទាល់ក៏មិនធ្លាប់គិតចង់ជឿដូចទៅនិងចិត្តរបស់អ្នកដូចគ្នា។

“នេះអ្នកប្រុសភ្លេចហើយហេ៎! ថាអ្នកប្រុសមិនចេះហែលទឹកហើយសូម្បីដើរទៅជិតអាងទឹកនិងអ្នកប្រុសក៏មិនឈានជើងដើរទៅក្បែរផង” នូលី ដែលឈរពីក្រោយវ័យចំណាស់ចាំស្ដាប់ជាយូរមកនោះក៏សួរឡើងក្រោយឮចៅហ្វាយតូចសួរទៅម៉ែដោះអ៉ីមបែបនេះ។

“អ្នកណាថាខ្ញុំមិនចេះហែលទឹក? មិនតែប៉ុណ្ណោះខ្ញុំអាចជម្ជុញទឹកបានរហូតដល់ពីរម៉ោងណា៎!” ជីមីន ពេលឮថាខ្លួនមិនចេះហែលទឹកអ៊ីចឹងគេស្ទុះក្រោកឈរយកដៃចត់ចង្កេះសម្លក់ទៅនូលីលឹងចង់ជ្រុះគ្រាប់ភ្នែក លេងសើចម៉េចបាននៅមិននៅមកថាគេមិនចេះហែលទឹកអីណា។ កាលនៅឯស្រុកកំណើតខ្លួនណាគេធ្លាប់លេងទឹកតាមបឹង អូរ ស្ទឹង ហែលទឹកលេងយ៉ាងសប្បាយថែមទាំងអាចអត់ដង្ហើមនៅក្នុងទឹកបានយូរទៀតផង សូម្បីប្រាប់អោយដឹងចុះ។

“អ្នកប្រុសតូច! កុំអាលខឹងប្រយ័ត្នឈឺលើសហ្នឹង អ្នកប្រុសកំពុងក្ដៅខ្លួនផង” ហ៊ូជី គេលឹងភ័យពេលឃើញចៅហ្វាយតូចខ្លួនស្ទុះងើបដូចរន្ទះដើម្បីតែមកឈរតវ៉ាជាមួយនូលីទាំងសម្លក់សម្លឹងទៀត ប៉ុន្តែគេក៏រាំងចម្លែកចិត្តបន្ដិចដែលនូវអត្តចរិកចៅហ្វាយតូចលើកនិងដូចខុសស្រឡះជាងរាល់ដង។

“ហើយពូឯងជានរណាគេ? ហើយនៅពូមួយនឹងទៀត?” ជីមីន ក្រោយឮអ្នកម្ខាងទៀតនិយាយហាមខ្លួនគេដកភ្នែកពីការសម្លក់នូលីមកសម្លក់ហ៊ូជីវិញម្ដងទាំងស្រដីចោទសួរទៅដោយមិនខ្វល់ពីទឹកមុខពួកគេថាបែបណាថែមទាំងហៅគេថាពូទៀតនឹងណា។

“នេះអ្នកប្រុសមិនស្គាល់ពួកយើងទេ? ហើយនៅមកហៅពួកយើងថាពូអ៊ីចឹងឬ?” ហ៊ូជី ជ្រួញចិញ្ចើមចូលគ្នាកាលបើឮអ្នកប្រុសខ្លួនសួរមកកាន់ខ្លួនបែបនឹងថែមទាំងហៅខ្លួនពូពេញៗមាត់គេលឹងក្មេងសោះនឹងច្រើនតែអាយុសោះ។

“បើខ្ញុំស្គាល់ពួកពូ! ស្មានតែខ្ញុំសួរហេស៎? ហើយនៅមានហៅខ្ញុំថាអ្នកប្រុសតូចស្អីនឹងទៀត ហើយមានទៀតទីនេះជាកន្លែងណា? ជាផ្ទះរបស់អ្នកណា? ម៉េចក៏ខ្ញុំមកនៅទីនេះបាន?” នាយតូចកាលបើបានឱកាសសួរហើយគេក៏ចាប់សួរយកៗព្រោះគុំឆ្ងល់តាំងពីនៅក្នុងទឹកមកម៉្លេះ។ ឥឡូវបានជ្រុលជាសួរហើយគេនិងសួរដើម្បីអោយអស់ចម្ងល់ពីខួរក្បាលតែម្ដងទៅ។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now