សូមអានដោយក្ដីរីករាយ🥰!! ម្នាក់នេះទទឹងចាំអានខមិនអំពីសាច់រឿង កុំភ្លេចជួយស្ថាបនា÷+ពេលរសៀល!!
អ្នកមានមុខមាត់ក្នុងសង្គមម្ចាស់ឧបត្ថម្ភធំៗបានមកដល់ទីកន្លែងក្រកួត ជំនួបគ្នាចូលរួមតាមការអញ្ជើញរបស់នាយកសាលា។
ង៉ឺត!! ង៉ឺត!! ឡានទំនើបពណ៌ខ្មៅពីរគ្រឿងបានបើកមកឈប់ខាងមុខក្លោងទ្វារសាលា។ បន្ដិចបុរសសង្ហារ ប្រៀបដូចទេវបុត្របានចេញពីក្នុងឡានដោយមានជំនិតជាអ្នកបើកទ្វារឱ្យ។
កម្លោះពីររូបដែលមាននាមជាCEO!! ឈរជ្រែកហ៊ោប៉ៅខោយ៉ាងលយសង្ហារ បណ្ដាលឱ្យសិស្សដែលមកឈររងចាំទទួលនៅមុខទ្វារក្នុងបរិវេណសាលាចាប់នាំគ្នាជ្រួលជ្រើមមួយរំពេច។
ដែលអ្នកទាំងពីរគឺជា ណាមជូន អាន់ហ្វាដេនី និង ស៊ូជេហ៊ុន អាន់តូនី។
កែវភ្នែកយ៉ាងមាំមុតទាំងពីរគូរ បាញ់សម្លឹងមករកគ្នាដោយបង្ហាញពីភាពមានអំណាចរៀងខ្លួន។ ក្រៅពីនោះម្នាក់ៗ ឈរស្ងៀមដូចគល់ឈើ គឺថាមិនសូម្បីរាក់ទាក់គ្នាបន្ដិច ថ្នាក់កូនចៅសងខាងលើកដៃអេះក្បាល មិនសួរក៏ដឹងថាឆ្ងល់។
“សួស្ដីអ្នកប្រុសទាំងពីរ!! គឺអម្បាញ់មិញនេះខ្ញុំជាប់រវល់បន្ដិចអោយខ្ញុំសុំទោសផងដែលចេញមកទទួលយឺតយ៉ាវដូច្នេះ!”
លោកនាយកបានពោលទាំងមានការរអៀសចិត្ត ទោះបីជាកម្លោះCEOទាំងពីរធ្លាប់មកទីនេះ(មកប្រជុំ)យ៉ាងណាក៏ដោយ តែថ្ងៃនេះវាជាថ្ងៃសំខាន់គាត់បែរជាខ្វះការសមដល់ថ្នាក់នេះ។
“វាមិនអីនោះទេ! តាមការពិតទៅលោកនាយកពុំចាំបាច់ធ្វើដល់ថ្នាក់នេះក៏បាន!” ជេហ៊ុន(កាត់ខ្លះ)ងក់ក្បាលបន្ដិចសឹមឧទា!ឡើងជាសម្ដីមាំៗ ដើម្បីកុំឱ្យគាត់មានអារម្មណ៍ថាពិបាកធ្វើខ្លួនឱ្យត្រូវដោយសារតែរឿងបន្ដិចបន្ដួច។
ណាមជូន!! មិនហាស្ដីតែដើរចូលទៅក្នុងសាលាតែម្ដង ព្រោះខ្ជិលនឹងឈរស្ដាប់ការសន្ទនាដ៏មានសីលធម៌តែវាតាប៉ែរ(យាយច្រើន🙃)នាយខ្ជិលនឹងស្ដាប់ គិតទៅកំពូលមនុស្ស។
“ហ៉ឹសៗ! ~អ្នកប្រុសអញ្ជើញចូលក្នុងសិនមក!” គាត់សើចរហឹស នៅអត្តចរិតទ្រាប់ដីអង្គុយរបស់ណាមជូនបន្ដិច! ទើបបែរមកអញ្ជើញអ្នកកម្លោះឈរទាល់មុខ។ ស៊ូជេហ៊ុនងក់ក្បាល អ្នកទាំងពីរក៏ដើរទៅព្រមគ្នាចូលទៅក្នុងសាលា។
YOU ARE READING
រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀
Randomរឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀 មានរឿងរ៉ាវកើតឡើងដោយនឹកស្មានមិនដល់របស់ក្មេងប្រុសសិស្សនិស្សិតម្នាក់ ដោយគ្រាន់តែគេអានរឿងប្រលោមលោកនិទានប៉ុណ្ណោះ។ ============================= [ដែលរឿងមួយនេះដែរ ញុមបានសុំប៉ារ៉ូលពីម្ចាស់ដើមគេរួចហើយ ទើបញុមហ៊ានយកមកសរសេ...