ប្រសិនបើអ្នកទាំងអស់គ្នាខមិនហើយ មិនឃើញខ្ញុំចូលឆ្លើយតប អោយខ្ញុំសុំទោសផងណា ព្រោះមានបញ្ហាជាប់ខមិនក្នុងកម្មវិធី(Wattpad)នេះទាំងខ្ញុំមិនបានដឹងពីមូលហេតុច្បាស់ឡើយ ប៉ុន្តែរាល់ខមិនអ្នកទាំងអស់គ្នា គឺខ្ញុំនៅតែមើលឃើញដូចដើមហើយនឹងបានអានគ្រប់ខមិន គ្រាន់តែខ្ញុំមិនអាចតបខមិនវិញបានប៉ុណ្ណោះ។
សង្ឃឹមថាអ្នកគ្រប់គ្នានៅតែចូលខមិនដដែលមិនបាត់ទេណា! ទោះបី១នាក់ទៅ២នាក់ក្ដី ខ្ញុំពិតជាអរគុណច្រើនណាស់សម្រាប់ទឹកចិត្តរបស់អ្នក។ កុំអោយខាតពេលយូររ ម៉ោះចូលអានសាច់រឿងតែម្ដងទៅ!។ រំខានប្រាប់ដំណឹងដល់អ្នកតែត្រឹមប៉ុណ្ណឹងបានហើយ ហិហិ!!។
យ៉ូនហ្គី!បាននាំនាយតូចដើរលេងនេះលេងនោះយ៉ាងសប្បាយរីករាយម្នាក់់ៗមានតែស្នាមញញឹម ប៉ុន្តែនៅពេលខ្លះវិញ! ក៏ពួកគេទាំងពីររទាស់សម្ដីគ្នាមិនជាតិចដងណាស់ដែរ។ ដោយសារតែម្នាក់ចង់លេងល្បែងកូនក្មេង រីឯម្នាក់ទៀតជំទាស់មិនចង់លេងព្រោះអាងថានាយជាមនុស្សធំ។
អោយទៅលេងល្បែងកូនក្មេង បាក់កាលីបប្រុសស្អាតអស់ហើយ វាមិនសម។ តែយ៉ាងណាក៏មិនអាចបដិសេធបានដូចជាពេលនេះយ៉ាងចឹង÷
“ខ្ញុំចង់ជិះសេះនោះ ពួកយើងទៅលេងវាទៅ” ជីមីន ចង្អុលទៅកាន់សេះហោះ មានរង្វង់មូលវិលខ្ញិលតាមលំដាប់ជុំហើយមួយជុំទៀតដែលកំពុងមានក្មេងៗជិះលេងជុលគ្នាយ៉ាងសប្បាយ។
ដោយឡែកពួកគេនៅកន្លែងសួនកម្សាន្ដសម្រាប់ក្មេងៗជំទង់!។ ដូច្នេះហើយសម្បូរល្បែងកូនក្មេងលេងច្រើនណាស់។ បាកដែរម្នាក់ធំតែរូបតែចរិតកូនក្មេង ម្នាក់ទៀតធំទាំងរូបចាស់ទាំងគំនិតតែក៏ប្រកែកតវ៉ាមិនបាន មានតែតាមចិត្តក្មេង។
“ហ្ហឹមម!” ទោះប្រកែកក៏មិនកើត បើលេងទាញនាយអូសយកទៅតែម្ដង។ ពួកគេជិះសេះហោះជាមួយក្មេងៗយ៉ាងសប្បាយ សំខាន់ជីមីនឌឺដងយ៉ូនហ្គីសាហាវ បានមនុស្សទឹកកកមិនចំណូលខាងល្បែងអញ្ចឹងផង ឌឺប្រាំបួន។
បើនិយាយពីក្មេងៗវិញនាំគ្នាលេងយ៉ាងសប្បាយ ជិះសេះជុលមនុស្សធំពេញនឹង រហូតម្នាក់ៗហត់ដកដង្ហើមមិនដល់គ្នាតើ បានឈប់លេង។
YOU ARE READING
រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀
Randomរឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀 មានរឿងរ៉ាវកើតឡើងដោយនឹកស្មានមិនដល់របស់ក្មេងប្រុសសិស្សនិស្សិតម្នាក់ ដោយគ្រាន់តែគេអានរឿងប្រលោមលោកនិទានប៉ុណ្ណោះ។ ============================= [ដែលរឿងមួយនេះដែរ ញុមបានសុំប៉ារ៉ូលពីម្ចាស់ដើមគេរួចហើយ ទើបញុមហ៊ានយកមកសរសេ...