+ស្អែកឡើង!!
វេលានៅម៉ោង៩ព្រឹកជាង ព្រះអាទិត្យបានចាប់រះត្រដែតបញ្ចេញចោលចំហាយក្ដៅតែបន្ដិចបន្ដួចប៉ុណ្ណោះ ដែលអាចអោយសត្វលោកទទួលយកនូវពន្លឺបានដោយពុំសូវជាមានបញ្ហាឡើយ។
អ្នកប្រុសធំនៃត្រកូលអាន់ហ្វាដេនីដែលគ្រប់គ្នាស្គាល់ថាជាបុរសទឹកកក។ ក្រោយពីរៀបចំខ្លួនរួចរាល់ក្នុងការចេញទៅខាងក្រៅ ពេលនេះដែរដំណើរស្វាហាប់ដើរបោះជំហានចេញពីបន្ទប់ធំទូលាយទាំងមុខមាំ។
“អ្នកប្រុសធំ!”
“មានអ្វីឬអត់?”
“អ្នកគ្រប់គ្រង Callមកសួរអំពីការណាត់ភ្ញៀវពិសេស គេចង់ជួបនិយាយជាមួយអ្នកប្រុសធំដោយផ្ទាល់!”
“ហេតុអី??” បង្អាក់ដំណើរដោយងាកមុខមកសួរកូនចៅទាំងលើកចិញ្ចើម។
“អតិថិជនម្នាក់នោះត្រូវការៗណែនាំពីអ្នកប្រុសធំអំពីសេរីរថយន្ដដែលទើបនឹងចេញថ្មី!”
“ហ្ហឹម!!” គ្រាន់តែក្រហឹមបន្ដិចទាំងដំណើរដើរបោះជំហានវែងងៗ ឆ្ពោះទៅកាំជណ្ដើរចុះមកជាន់ផ្ទាល់ដី មានដោយមនុស្សជំនិត ដើរតាមពីក្រោយកៀកប្រកិត។
“តើអ្នកប្រុសធំ--!?”
“ការណាត់នឹងធ្វើនៅម៉ោង២រសៀល!”
“បាទ..!!” បានចម្លើយនាយស៊ុន ដែលដើរតាមសួរមុខរីកដូចគ្រប់ជី ស្មានថាចៅហ្វាយមិនព្រមជាមួយហើយតើ។
“ណាមជូន!”
“បាទ!?” បែរទៅរកប្រភពសំឡេងមុនដើរទៅរក ខណៈអ្នកហៅក៏ឆ្ពោះមករកនាយដូចគ្នា។
“ម៉ាក់ផ្ញើរនំអោយប្អូនផង!”
“ជុងគុក ឬ ជីមីន?”
“អាពៅ!”
“បាទ! អាពៅ??”
“អ្ហឹម...! ម៉ាក់ត្រូវទៅហើយ ម៉ាក់មានណាត់!” ស្រដីទាំងដើរទៅយកកាបូបមុនដើរចាកចេញពីភូមិគ្រឹះដែលមានហ៊ូជីកំពុងបើកទ្វារឡានចាំជាស្រេច ដើម្បីធ្វើដំណើរចេញទៅខាងក្រៅ។
“អាពៅអ៉ីចឹងឬ?! ហឺស! ក្មេងឡាក់ឡក់នោះក្លាយជាកូនណព្វម៉ាក់តាំងពីពេលណា!?!”
“នំនេះ....ឯងគិតថាម៉ាក់យើង គាត់លម្អៀងដែរទេ? ធ្វើនំតែមួយប្រអប់ផ្ញើរតែកូនម្នាក់!”
YOU ARE READING
រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀
Randomរឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀 មានរឿងរ៉ាវកើតឡើងដោយនឹកស្មានមិនដល់របស់ក្មេងប្រុសសិស្សនិស្សិតម្នាក់ ដោយគ្រាន់តែគេអានរឿងប្រលោមលោកនិទានប៉ុណ្ណោះ។ ============================= [ដែលរឿងមួយនេះដែរ ញុមបានសុំប៉ារ៉ូលពីម្ចាស់ដើមគេរួចហើយ ទើបញុមហ៊ានយកមកសរសេ...