ភាគទី៥៣ ; មីននី! បងសុំទោស!

665 61 4
                                    

ទោះបីមានឱកាសត្រឹមរយៈពេលខ្លី តែក៏អរគុណសម្រាប់ពេលវេលខ្លីដ៏មានន័យមកនេះ។ ទឹកប៊ិចសរសេរចូលក្នុងក្រដាសសៀវភៅខុសយើងអាចលុបបាន តែបើវាសនាមនុស្សទេវតាកំណត់ទៅហើយ តើអាចរលុបវិញបានឬអត់? ប្រហែលជាមិនអាចទេមើលទៅ?

ពេលវេលាកន្លងទៅអស់ជាយូរ ពេលនេះម៉ោងដែលគ្រប់គ្នាទទឹងរងចាំក៏មកដល់។ ការប្រកួតក៏ចាប់ប្រព្រឹត្តឡើងជាមួយសម្លេងស្រែកហ៊ូរកញ្ជ្រៀវរបស់អ្នកទស្សនា។

សិស្សតៃខ្វាន់ដូរបានមកពីគ្រប់សាលាវិទ្យាល័យផ្សេងៗនៃទីក្រុងសេអ៊ូលដោយមាននចាប់ពីថ្នាក់ទី១០-១១បានមកចូលរួមប្រកួត មិនមែនមានតែត្រឹមថ្នាក់ទី១០ដូចលោកគ្រូនាយកនិយាយប្រាប់ជីមីននោះទេ។

ការប្រកួតកីឡាតៃខ្វាន់ដូមួយផ្នែកកនេះមានការឧបត្ថម្ភជាច្រើនមកពីស្ថាប័នធំផ្សេងៗដែលបានជួយគាំទ្រក្នុងការលើកទឹកចិត្ត។ ហើយអ្នកមាននាមជាម្ចាស់ឧបត្ថម្ភក៏បានមកចូលរួមដែរ។

“ហ៊ូរ....ស៊ូឡើងៗ” គូរប្រកួតចាប់ផ្ដើមបើកឆាកដំបូងសំឡេងស្រែកហ៊ូអន្លឺដល់ការលើកទឹកចិត្តកីឡាករពួកគេក៏ឮឡើងហឹងពេញខ្លឹបតៃខ្វាន់ដូ។

“វិទ្យាល័យK.Tឈ្នះៗ....ហ៊ូរ....!” ពួកគេស្រែកដង្ហើយទាំងមានផ្ទាំងឈ្មោះសាលាយ៉ាងធំលើកបង្ហាញ។ ព្រមជាមួយការគាំទ្រយ៉ាងពេញទំហឹងដល់កីឡាករដែលពួកគេពេញចិត្តរៀងខ្លួន។

“ខំប្រឹងឡើងៗ....វិទ្យាល័យS.Rឈ្នះៗ...សិស្សច្បងយកឈ្នះគេអោយបាន....!” មិនជាខុសគ្នាប៉ុន្មានពីសាលាផ្សេងនោះឡើយ។ ព្រោះអ្វីដែលពួកគេអាចជួយបានគឺមានតែការស្រែកផ្ដល់ការលើកទឹកចិត្តដល់កីឡាកររបស់ខ្លួន ដូច្នេះទោះបីម្នាក់ៗស្រែកចង់បែកសំឡេងក៏វាមិនជាបញ្ហា។

សាលាវិទ្យាល័យនីមួយៗសុទ្ធតែមាននអ្នកគាំទ្រមកចូលរួមការបែងចែកក៏មានដូចគ្នាដើម្បីអោយងាយស្រួលក្នុងការរមិនមានការរភ័ន្ដច្រឡំដោយមួយសាលាពាក់អាវពណ៌ខុសប្លែកពីគ្នាដាច់មិនអោយពិបាកស្មានថាសាលាមួយណាជាសាលាមួយណា បែបនេះវាមិនពិបាកនោះឡើយ។

+ទឺង!!

សម្លេងសញ្ញារលោតលាន់ឮឡើងនៅផ្ទាំងស្លាយដ៏ធំសម្រាប់ប្រាប់ពីពិន្ទុររនៃការប្រកួតពេលដែលគូរទីមួយត្រូវបានបញ្ចប់ អ្នកឈ្នះជាក្រុមអាវខៀវខាងសាលាវិទ្យាល័យដ៏ល្បីមួយដែលមានឈ្មោះពេញញថា High School KangTen ហៅកាត់K.T គ្រាន់តែដឹងថាឈ្នះភ្លេមអ្នកគាំទ្រមួយក្រុមស្រែកហ៊ូរកញ្ជ្រៀវសប្បាយអរមិនស្ទើរ។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now