ភាគនេះដែរខ្ញុំរៀបរាប់ការប្រកួតអត់បានលម្អិតនោះទេ ខុសឆ្គងត្រង់ណាជួយអាធ្យាស្រ័យផង ពីព្រោះខ្ញុំប្រញាប់បញ្ចប់សាច់រឿងអត់ចង់អូសបន្លាយពេលទៀតទេ។ ហិហិ! សូមរីករាយក្នុងការអាន ជុប៎ៗ♡...÷
ពីរមួយវិនាទីទៅមួយនាទី ការរប្រកួតមួយគូរនេះពិតជាស្វិតស្វាយមែនទែន ធ្វើអោយអ្នកទស្សនាទទួលអារម្មណ៍អន្ទះសារមិនស្ទើរ តែថាខាងខៀវមានប្រៀបពិន្ទុច្រើនជាងខាងក្រហម។
“អាជុង! ប្អូនឯងកើតអី?” ស៊ូបីន បន្លឺសួរល្បងមិត្ត ដោយសាររគេមើលទៅអាល្អិតនោះប្រកួតព្រលឹងដូចមិននៅក្នុងខ្លួនទាល់តែសោះ។
“មិនដឹង!” ពីរម៉ាត់យ៉ាងខ្លីខ្ជាក់ចេញពីបបូរមាត់ក្រាស់នាយកម្លោះសង្ហារជុងគុកទាំងគ្មានជាតិ។
“យីហៃ......មើលសម្ដីវា!” ស៊ូបីន ឯណេះលឹងហួសចិត្តអត់មិនបានសឹងតែយកដបទឹកក្នុងដៃដាក់កណ្ដាលក្បាលល្បងមិត្តនេះទេ។ ដែលថានិយាយអីចេញមកអោយចេះផ្អែមមិចអត់។
“ទៅប្រកាន់ស្អីវា សម្ដីខ្ជាក់មាសតែប៉ុណ្ណឹង!” ហូស៊ុក អង្គុយកៅអីនៅចន្លោះកណ្ដាលបន្លឺសំឡេងទាំងក្រសែរភ្នែកផ្ដោតទៅលើការប្រកួតគួរអោយចាប់អារម្មណ៍នោះ ជាជាងគូររជម្លោះរវាងកំពូលល្បងមិត្តទាំងពីរនេះឥតសូម្បីព្រិចភ្នែក។
ឌឹប!!
មួយជើងកណ្ដាលពោះ! អាល្អិតជីមីនមួយទំហឹងតាមកម្លាំងរបស់មមនុស្សប្រុស។ ទោះបីមិនដួលអស់ជំហរតែក៏ឈឺខ្លាំងណាស់ដែរ និយាយលេងអី សំណាងហើយជីមីនជាសិស្សតៃខ្វាន់ដូដ៏ឆ្នើមម្នាក់ម្ល៉េះនឹងត្រូវមួយជើងៗរបស់គូរប្រកួតគេបានចាញ់តាំងពីការចាប់ផ្ដើមមុនបាត់ទៅហើយ។
“មីន! ~បងជីនគិតធ្វើយ៉ាងម៉េចទៅ បើគេនៅតែបែបនេះ?” ថេយ៉ុង ងាកមកសួររស៊ុកជីនជាមួយទឹកមុខស្លន់ស្លោរទាំងអារម្មណ៍ភ័យព្រួយ។
“ជេយ៉ុង មែនហើយគឺជេយ៉ុង! ~គីមលី តើពេលនេះជេយ៉ុង នាងនៅឯណាហ្ហឹ.?” ជីន គ្រវីក្បាលន័យបញ្ជាក់ថាមិនដឹងគួរធ្វើអ្វីដូចគ្នា ធ្មឹងបន្ដិចគេស្រាប់តែនឹកឃើញដល់មនុស្សម្នាក់ ដែលអ្នកជាប្អូនបានសួររក ទើបរហ័សបែរមកសួរគីមលី។
YOU ARE READING
រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀
Randomរឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀 មានរឿងរ៉ាវកើតឡើងដោយនឹកស្មានមិនដល់របស់ក្មេងប្រុសសិស្សនិស្សិតម្នាក់ ដោយគ្រាន់តែគេអានរឿងប្រលោមលោកនិទានប៉ុណ្ណោះ។ ============================= [ដែលរឿងមួយនេះដែរ ញុមបានសុំប៉ារ៉ូលពីម្ចាស់ដើមគេរួចហើយ ទើបញុមហ៊ានយកមកសរសេ...