ភាគទី៥៧ ; បើសិនមានព្រិលធ្លាក់មកទៀត វារឹតតែស្អាត!

676 63 4
                                    


មួយភាគនេះពេលសរសេររួច! មានអារម្មណ៍ថាអាមិចៗទេស!? រមូលពោះឈឺក្រពះ🙂។ សូមអានដោយការទទួលខុសត្រូវ÷

ពីម៉ោងទៅមួយម៉ោង រហូតនេះក៏ឈានមកដល់ពេលល្ងាច ពេលវេលាពិតជាដើរលឿនណាស់។ វាមិនបញ្ឈប់ឬក៏រងចាំនរណាម្នាក់ដែរ។

ក្រឡែកមកចាប់អារម្មណ៍អ្នកក្នុងភូមិគ្រឹះត្រកូលអាន់ហ្វាដេនី បន្ទាប់ពីសមាជិករួមគ្រួសារអាហារជុំគ្នាពេលល្ងាចរួច!។ អ្នកគ្រប់គ្នាត្រូវជាកូនប្រុសទាំងបី! ក៏បានឡើងមកបន្ទប់គេងពួកគេរៀងខ្លួនមុនអស់!។ ដោយនៅជាន់ខាងក្រោមផ្ទាល់ដីក្នុងបន្ទប់ទទួលភ្ញៀវ! គឺថាមាននតែអ្នកស្រីសូជីណានិងលោកម្ចាស់ហានជីគូប៉ុណ្ណោះ។

ជីមីន ពេលដែលដើររចូលមកដល់ក្នុងបន្ទប់ភ្លេមគេក៏ទម្លាក់ខ្លួនមួយទំហឹងទៅលើពូកគេងសំឡឹងមើលពិដានផ្ទៃខាងលើនោះ!ទាំងប្រព័ន្ធខួរក្បាលចាប់ដំណើរការគិតភ្លែត!។ តាមពិតគេអាចថាជាហើយព្រោះថ្ងៃមិញគ្រាន់តែឈឺក្បាលប៉ុណ្ណោះ។ ពេលបានញ៉ាំអ្វីចូលក្រពះ! ហើយលេបថ្នាំបំបាត់ការឈឺក្បាលនិងគេងសម្រាកបន្ដិច! គេក៏រហ័សជា។ តែយ៉ាងហោចណាស់នៅឈឺក្បាលតិចតួចដោយសារការស្មុគស្មាញមានរឿងជាច្រើនទៀតដែលគេចាំបាច់ត្រូវតែគិត។

រុឺងៗ!!

កំពុងតែស្លុងអារម្មណ៍គិតមួយសន្ទុះ ខណៈនោះទូរស័ព្ទដៃនៅលើតុក្បែរគ្រែក៏រោទ៍ឡើង ទើបគេរហ័សឈោងយកមកមើល!។ គ្រាន់បានឃើញនៃលេខភ្លេមគេចាប់ខាំមាត់មួម៉ៅមួយរំពិច! ចុចទទួលទាំងចិត្តមិនចង់។

មិនប្រាប់ក៏អ្នកគ្រប់គ្នាដឹងថាជានរណាគេដែរ បើអោយខ្ញុំទាយច្បាស់ណាស់គឺជាអ្នកប្រុសតួឯក។

“មានការអី?” គេបិទភ្នែកសម្រួលសំឡេង សួរទៅកាន់ខ្សែម្ខាងទាំងកំបុតកំបុយ។

«ចេញមកខាងក្រៅផ្ទះមក!»

“ចេញទៅធ្វើស្អី?” ជីមីន ចាប់បើកនៃត្របកភ្នែកវិញហើយបន្លឺសំឡេងខ្លាំងជាងមុនសួរទាំងជ្រួញចិញ្ចើមដោយការងើយឆ្ងល់។

«មកដល់ គង់តែដឹង!»

“ចុះបើសិនខ្ញុំមិនចេញទៅ?” អោយចេញទៅធ្វើស្អីមនុស្សកំពុងឈឺក្បាលផង ម្យ៉ាងគេក៏មិនចង់ជួបនរណាម្នាក់ដែរពេលនេះគឺចង់តែដេកទេ។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now