សប្បាយពេលនេះអោយហើយទាន់មានឱកាស ដូចពាក្យចាស់បានពោលថាទុក្ខមុនចាំស្រណុកក្រោយ តែនេះសប្បាយមុនចាំទុក្ខពេលក្រោយទៅហ្ន៎។ ហិហិ! ដល់ខែប្រឡងហើយ មួយភាគនេះខ្ញុំគ្មានអីមកបន្ថែមនោះទេ។ ព្រោះប្រញាប់សរសេរបញ្ចប់នឹងអាលមើលមេរៀនត្រៀមយកលេខល្អតាមគោលដៅរបស់ខ្ញុំ។តស់ចូលទៅសាច់រឿងយើងវិញតែម្ដងទៅ÷
កាត់មកខាងបងប្អូនពីរនាក់ដែលត្រូវជាកូនប្រុសច្បងត្រកូលអាន់ហ្វាដេនីឯណេះវិញម្ដង ក្រោយចេញពីភូមិគ្រឹះមក ពួកគេក៏បានមកដល់ហាងនំដ៏ល្បីមួយកន្លែងដោយណាមជូនឈរធ្វើទឹកមុខលឹងស្លើរបែបមិនទាន់យល់។
“ឯងនាំបងមកកន្លែងណានឹង? ហើយនេះជាស្អី?” ណាមជូន ហាស្ដីសួរប្អូនប្រុសទាំងជ្រួញចិញ្ចើមមុខមាំបែបលក្ខណៈមិនរាប់ញាតិ។
“ចុះបងប្រុសធំមិនមើលផ្លាក គេដាក់ថាម៉េច! ម្ដេចក៏ចាំតែសួរខ្ញុំ ភ្នែកមានមិនមើលទៅ!” ជុងគុក មិនអោយអ្នកជាបងប្រុសនៅឆ្ងល់បានយូរ នាយក៏ឆ្លើយតបផាំងៗរហូតដល់ថ្នាក់ណាមជូនងាកមកសម្លក់មុខនាយខ្វាច់។
“អាគុក! យើងបងឯងណាវើយ! និយាយអោយស្រួលបួលជាមួយយើងបន្ដិច!” ណាមជូន ចាប់ក្ដៅឆេវសម្លក់មុខប្អូនប្រុសចង់លែនគ្រាប់ភ្នែក។ ព្រោះតែនាយគ្រឺតនឹងសម្ដីអាប្អូនប្រុសមួយនេះខ្លាំងណាស់។ នាំនាយមកកន្លែងណាក៏មិនដឹង អាសួរហើយក៏មិនប្រាប់ទៀត កុំអាងថាជាប្អូនទេខំអីវាយខ្ចប់នៅនឹងហ្មង។
“ស្អីគេ? មិញនេះខ្ញុំស្រែកដាក់បងឬ? ទើបបានជាខ្ញុំនិយាយប៉ុណ្ណឹងហើយមិនស្រួលទៀត” ជុងគុក ចិញ្ចើមចាប់ចងចូលគ្នាជាប់បន្ទាប់ពីបានឮបងប្រុសនិយាយសម្ដីបែបនឹងមកកាន់នាយ។
“កុំមកឌឺយើងយល់! យើងមិនចង់ឈ្លោះជាមួយឯងទេអាគុក!” គ្មានពាក្យនឹងតបក៏ប្ដូរជាមិនចង់ឆ្លើយ ព្រោះនាយខ្ជិលចង់ឈ្លោះជាមួយណាស់នាំបានវាយគ្នាផ្អើលពេញទីនេះមិនខាន។
ដឹងស្រាប់ហើយបងប្អូនពួកគេដែលថានិយាយត្រូវគ្នាតាំងពីអង្កាល់ណា បើនិយាយរកគ្នាលើកណាមើលតែសត្វតោឃើញសត្វខ្លាជាគូរសត្រូវស៉ីសាច់ហុចឈាមគ្នាទៅហើយ។
YOU ARE READING
រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀
Casualeរឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀 មានរឿងរ៉ាវកើតឡើងដោយនឹកស្មានមិនដល់របស់ក្មេងប្រុសសិស្សនិស្សិតម្នាក់ ដោយគ្រាន់តែគេអានរឿងប្រលោមលោកនិទានប៉ុណ្ណោះ។ ============================= [ដែលរឿងមួយនេះដែរ ញុមបានសុំប៉ារ៉ូលពីម្ចាស់ដើមគេរួចហើយ ទើបញុមហ៊ានយកមកសរសេ...