តើសេចក្ដីស្រឡាញ់ជាអ្វី? តើធ្វើយ៉ាងមិចដើម្បីទទួលបានការស្រឡាញ់ពីគ្រួសារ? តើអ្នកដឹងទេថាពាក្យធម្មតាៗរបស់អ្នកមួយម៉ាត់ៗនិយាយចេញមកធ្វើអោយខ្ញុំនេះឈឺចាប់ប៉ប៉ុណ្ណា? អ្នកប្រហែលជាមិនដឹងនោះទេ ពីព្រោះអ្នកមិនជាខ្លួនខ្ញុំនោះអី។
ពេលល្ងាចឈានមកដល់ជីនក៏ដើរមកផ្ទះដូចទៅនឹងសព្វដង ចំណាយពេលប្រហែលកន្លះម៉ោងជាងគេក៏ដើរមកដល់ផ្ទះថ្មផ្ទាល់ដីតូចល្មមម៉ារស់នៅជុំគ្រួសារបីនាក់ដែលជាផ្ទះខ្លួន ជីនដើរមកដល់ទ្វារខាងមុខផ្ទះគេឈប់ឈរដកដង្ហើមធំមួយហឿក ទើបបើកទ្វាររបងបោះជំហានដើរចូលទៅខាងក្នុងផ្ទះទាំងទឹកមុខញញឹមតាមទម្លាប់ធម្មតារាល់ពេលគេមកដល់ផ្ទះវិញ។
ទោះនៅសាលាត្រូវគេBullyខ្លួនមានសភាពមើលមិនយល់យ៉ាងណាក្ដីក៏គេមិនខ្វល់ប៉ុន្មានដែរ សំខាន់គេត្រូវធ្វើខ្លួនអោយរឹងមាំ ធ្វើខ្លួនដូចគ្មានរឿងអ្វីកើតឡើងចំពោះគេនៅឯសាលា មកដល់ផ្ទះគេត្រូវតែញញឹមសប្បាយជាមួយប៉ាម៉ាក់រីករាយជាមួយគ្រួសារ មិនត្រូវមកដល់ផ្ទះធ្វើទឹកមុខកំសត់សម្លៀកបំពាក់មិនមានរបៀបរៀបរយអោយពួកគាត់ឃើញហើយបារម្ភពីខ្លួននោះឡើយ។
“ម៉ាក់! ប៉ា!’’ មកដល់ខាងក្នុងផ្ទះជីនស្រែកហៅប៉ាម៉ាក់របស់គេទាំងទឹកមុខរីករាយ។
“ជីននី! កូនមកហើយឬ?” ហ្វានី ស្រែកសួរកូនពីផ្ទះបាយពេលបានឮសម្លេងរបស់កូនប្រុសខ្លួន។
“បាទម៉ាក់! សឺត..!” ជីន ដើរចូលមកក្នុងផ្ទះបាយទៅឱបម៉ាក់គេរួចចាប់ថើបថ្ពាល់គាត់មួយខ្សឺត។
“ហ៉ឹស! ចំមែនកូននេះ! ប្រញាប់ឡើងទៅផ្លាស់ប្ដូរខោអាវចេញទៅ នឹងអាលបានមកញ៉ាំបានជុំគ្នា” ហ្វានី ញញឹមអស់សំណើចនឹងចរិតកូនប្រុសគាត់លើកដៃមកញីសក់ក្បាលកូនបន្ដិចទើបពោលប្រាប់កូន។
“បាទម៉ាក់! សឺត..! ថ្ពាល់ម៉ាក់ក្រអូបម្ល៉េះ?” មុននឹងទៅជីនឆ្លៀតថើបម៉ាក់គេមួយខ្សឺតទៀតនិយាយសរសើរថ្ពាល់ម៉ាក់គេថាក្រអូបទាំងញញឹមមានក្ដីសុខ។
“ជីននីបានហើយកូន កុំថើបម៉ាក់អែងខ្លាំងពេក!” អ្នកជាឪពុកបន្លឺសម្លេងឡើងក្រោយពេលអង្គុយមើលម្ដាយនឹងកូននិយាយសន្ទនាគ្នាយ៉ាងយូរ។
YOU ARE READING
រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀
Randomរឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀 មានរឿងរ៉ាវកើតឡើងដោយនឹកស្មានមិនដល់របស់ក្មេងប្រុសសិស្សនិស្សិតម្នាក់ ដោយគ្រាន់តែគេអានរឿងប្រលោមលោកនិទានប៉ុណ្ណោះ។ ============================= [ដែលរឿងមួយនេះដែរ ញុមបានសុំប៉ារ៉ូលពីម្ចាស់ដើមគេរួចហើយ ទើបញុមហ៊ានយកមកសរសេ...