ភាគទី៨៦ ; ខ្ញុំចង់សម្លាប់នាង!

394 52 18
                                    

មិនចង់អូសបន្លាយសាច់រឿងទេ ប៉ុន្តែចិត្តនេះវាចេះតែចង់រៀបរាប់អោយបានលម្អិត ចង់បញ្ចប់ឆាប់ៗណាស់ ខ្លាចអ្នកអានធុញ😫!!
_____________________________

+មន្ទីរពេទ្យ!!

បង្វែរមកមើលនៅក្នុងបន្ទប់សម្រាកធំទូទាយនៃមន្ទីរពេទ្យនៅកណ្ដាលទីក្រុងសេអ៊ូល គ្រែពេទ្យមានដោយរាងកាយល្អិតដេកព្យួរសេរ៉ូមដើម្បីជាជំនួយកម្លាំងរាងកាយដែលសន្លប់ស្ដូកស្ដឹង។

វាំងននបាំងបិទពន្លឺព្រះអាទិត្យ រាំងស្ទះមិនអាចជ្រៀតចូលមកខាងក្នុងបន្ទប់មួយនេះបាន! ត្រូវបានគិលានុបដ្ឋាយិកាទាញទៅចងទុកនៅម្ខាង ដើម្បីឱ្យបន្ទប់មានពន្លឺថ្ងៃ។

មុនដើរមកជិតគ្រែអ្នកជំងឺ /!ពិនិត្យមើលសេរ៉ូមបន្ដិចទើបចាប់រៀបចំទាញភួយបត់ចុះមកត្រឹមចង្កេះសម្រួលដល់ការគេងរបស់អ្នកសន្លប់។

ត្របកភ្នែកខានបើកអស់ពេលរាប់ម៉ោង តែក៏ត្រូវចាប់កម្រើកឡើងតិចៗបើកឡើងសឹមៗមើលទៅពិដានខាងលើយ៉ាងស្ងប់ស្ងាត់មិនចេញស្ដី។

«សួស្ដី! ពួកយើងដូចជាខានជួបគ្នាយូរហើយសុខសប្បាយទេមួយរយៈនេះគីមស៊ុកជីន!»

«ផាច់!! ហ៊ានច្រានយើងផង ផាច់ៗៗ!! អាក្មេងសម្រាមឯងមានសិទ្ធិស្អីហាស់!»

«ហ៉ឹកៗ...ខ្ញុំគ្មានចេតនាទេហ្ហឹក...ខ្ញុំសុំទោស!»

«ហ៉ឹស! នេះជាសត្វមួយក្បាលដែលយើងចង់អោយពួកឯងចាត់ការ»

«មករកពួកបងមកក្មេងតូច!»

«អ្ហាយ៎.....ហ៉ឹកៗហ្ហឹក!»

«ដោះលែងខ្ញុំទៅ ហឹកហ្ហឺៗអ្ហឹក....អត់ទេៗកុំចូលមកអី ហ្ហឹកៗហ្ហឺ...អត់ទេ!»

ទឹកភ្នែកថ្លាឆ្វង់ត្រូវស្រក់មកច្រោកៗ កាលដែលខួរក្បាលផ្ដើមដំណើរការកើនរំលឹកឱ្យនឹកឃើញរឿងហេតុកើតឡើងលើខ្លួនដ៏សែនឈឺចាប់។

គិលានុបដ្ឋាយិកា ដែលឈរទៅម្ខាងពិនិត្យមើលសារ៉ូមសារជាថ្មី ស្របពេលងាកមកមើលអ្នកជំងឺឃើញថាគេដឹងខ្លួន/ នាងប្រញាប់ចុចប៉ូតុងផ្ដល់ដំណឹងដល់Docterភ្លាមៗមុនប្រញាប់មកឈរជិតអ្នកជំងឺហើយសួរនាំ÷

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now