ភាគទី៥៥ ; ឆាប់ឈប់យំភ្លេម!

748 69 3
                                    

១ភាគទៅ១ភាគពេលអានទៅឆ្គងៗភ្លាវម៉េចម៉ាកុំប្រកាន់ ពីព្រោះខ្ញុំសរសេរប្រញាប់បញ្ចប់រឿង ហិហិ!។ សាច់រឿងមានអានដូចខាងក្រោម÷

គ្រាន់តែបាននដំណឹងមកថា សិស្សជួបនូវឧបទ្ទវហេតុភ្លេម។ លោកគ្រូនាយកមិនបង្អង់យូរឡើយ ប្រញាប់ទៅតាមទីតាំងដែលប៉ូលិសបានផ្ញើររមកអោយគាត់យ៉ាងលឿន ហើយគាត់ក៏មិនបានទៅតែម្នាក់ឯងដែរ។ ចំណែកភារកិច្ចនៅខាងសាលាទាំងងស្របាលមាណគាត់បានទុកអោយយ៉ូនហ្គីជាអ្នកចាត់ចែងមើលខុសត្រូវជំនួស។

“លោកប៉ូលិស សិស្ស.....សិស្សរបស់ខ្ញុំ!” ឡានបញ្ឈប់ម៉ាស៉ីនររលត់មិនទាន់ លោកគ្រូនាយកក៏ប្រញាប់បើកទ្វារចុះរត់មកកន្លែងកើតហេតុសួរនាំប៉ូលិស។ មនុស្សម្នាចោមរោមមើលច្រើនណាស់ ចង្អៀតរកតែបនដើររមិនឃើញ កុំតែបានប៉ូលិសធ្វើចរាចរណ៍ជួយទប់ស្កាត់ខំអីពិបាកមិនខាន។

“សូមលោកឡើងឡានសិនទៅ ពួកយើងត្រូវការបញ្ជូនសាកសព ទៅកាន់មន្ទីរពេទ្យជាមុននសិនទើបយើងអាចប្រគល់សពអោយខាងសាច់ញាតិបាន!” មេកងប៉ូលិស បាននិយាយប្រាប់ទៅកាន់លោកគ្រូនាយក។ ហើយសាកសព! ពេលនេះគឺកំពុងមានពេទ្យប្រុសបួននាក់សែនយកទៅដាក់ក្នុងឡានដោយសពបាំងបិទដោយកំណាត់ស។

“សា..សាកសព!” លោកគ្រូនាយក ឧទានផ្ទួនពាក្យសម្ដី មេកងប៉ូលិសត្រង់ចំណុចមួយឃ្លា។ សាកសពអញ្ចឹងឬ? នេះបានន័យថាយ៉ាងមិច?

“បាទ! ត្រូវហើយ...នាងបានបាត់បង់ជីវិតភ្លេមៗនឹងកន្លែងកើតហេតុ ឯជនបង្ករខាងយើងខ្ញុំបានចាប់ទៅកាន់ប៉ុស្ដិ៍ប៉ូលិសហើយ!” មេកងប៉ូលិស ប្រាប់ព័ត៌មានបន្ថែមតាមដែលដឹងពីការសាកសួរអ្នកបានឃើញការកើតហេតុនេះជាក់ស្ដែង។

ចំណែកឯជនល្មើសវិញ! ប៉ូលិសក៏បានឃាត់ខ្លួននឹងបាននាំទៅប៉ុស្ដិ៍ប៉ូលិសដើម្បីធ្វើរបាយការណ៍និងដាក់ពន្ធនាគារទៅតាមផ្លូវច្បាប់។ មានទោសពីបទល្មើសបំពានទៅលើច្បាប់ចរាចរណ៍និងការសេពគ្រឿងស្រវឹងបើកបរមិនគោរពច្បាប់! ស្ដាប់ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលថែមទាំងបង្ករអោយមនុស្សម្នាក់ស្លាប់បាត់បង់អាយុជីវិត។

“គាត់....គាត់ស្លាប់អញ្ចឹងឬ?” ជីមីន ឈរគាំងពោលឡើងបែបមិនចង់ជឿនិងត្រចៀកខ្លួនឯងដែលបានមកស្ដាប់ឮដូច្នេះ។ តើបងស្រីជេយ៉ុងពិតជាស្លាប់មែនឬ? តើនេះជាការពិតមែន?

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now