ភាគទី១៦ ; ដោះលែងគេទៅ!

708 40 0
                                    

គ្រាន់តែចង់កែប្រែវាសនាតួអង្គចិត្តអាក្រក់អោយមកជាល្អវិញ ហេតុអីក៏វាពិបាកយ៉ាងនេះ? បើអាចខ្ញុំចង់តែស្រែកសួរទេថាមនុស្សអានសៀវភៅអ្នកមួយផែនដី ម្ដេចអីអ្នកមកជ្រើសរើសរូបខ្ញុំវិញអ៊ីចឹង?

អស់រយះពេលជាច្រើនម៉ោងក៏បានកន្លងផុតទៅ ពេលនេះក៏ឈានមកដល់ថ្ងៃត្រង់ ដែលជាពេលសិស្សទាំងអស់ដល់ម៉ោងឈប់សម្រាកដើម្បីទៅរកអ្វីមកបំពេញក្រពះពួកគេរៀងខ្លួនក្នុងមួយពេលនេះ។

ដោយអ្នកខ្លះពួកគេកំពុងតែនាំគ្នាដើរតម្រូវទៅរោងអាហារ ឯអ្នកខ្លះទៀតកំពុងតែនៅក្នុងថ្នាក់មិនទាន់ចេញមកនោះទេ។

ក្នុងចំណោមសិស្សទាំងអស់ដែលកំពុងតែធ្វើដំណើរទៅរោងអាហារផងដែរ ក្នុងនោះក៏មានកម្លោះតូចជីមីននៅក្នុងចំណោមពួកគេទាំងនោះដែលតែគេមិនបានទៅរោងអាហារដូចសិស្សផ្សេងៗទៀតឡើយ គេគ្រាន់ដើរឆ្លងកាត់ទីនោះដើម្បីទៅអគារបណ្ដាល័យយកសៀវភៅទៅសងវិញប៉ុណ្ណោះ។

នៅតាមផ្លូវជីមីនដើរស្ពាយកាតាបដៃកាន់ខ្សែរកាតាបនៅពីក្រោយខ្នងគេនោះលឹងជាប់ដើរតម្រង់ទៅអគារបណ្ណាល័យទាំងមុខលឹងក្រញ៉ូវ ព្រោះតែពេលនេះគេពិតជាធុញនិងសិស្សៗកំពុងតែខ្សឹបខ្សៀវគ្នានិយាយដើមគេនោះពិតមែន គេស្ទើរតែទ្រាំស្ដាប់ពាក្យទាំងនេះមិនបានម្ដងៗទៅហើយ គេពិតជាឆ្ងល់ខ្លាំងមែនទែន។

តើពួកគេស្អប់ជីមីនអាន់ហ្វាដេនីខ្លាំងកម្រិតណាទៅ?បានម្នាក់ៗអោយតែឃើញមុខគេមិនបានដឹងតែនាំគ្នាពេបមាត់ពេបករួមផ្ដុំក្បាលគ្នានិយាយពាក្យអាក្រក់ៗពីម្ចាស់ឈ្មោះនេះខ្លាំងម្ល៉េះ?
  
“ហ៉ើយ! គួរអោយធុញមែន” ជីមីន ឈប់ដើរគេឈរនៅមួយកន្លែងសិនសឹមគេបែរងាកឆ្វេងងាកស្ដាំមើលទៅមនុស្សជុំវិញខ្លួនបន្ដិចមុននិងដកដង្ហើមធំចោលមួយហឹកនិយាយឡើងម្នាក់ឯងតិចៗល្មមម៉ាឮ។

ឆ្ងល់ដែលក្រែងថាស្អប់គេមិនចង់ជួបមុខគេខ្លាំងណាស់ក៏អីតែម៉េចសិស្សមួយសាលាមិនថាប្រុសឬស្រីគឺថាស្ទើរទាំងអស់ក្នុងសាលានេះ ម្នាក់ៗគ្រាន់តែគេដើរឆ្លងកាត់ទីនេះសោះនាំគ្នាមកឈរមើលគេដូចគេនោះជាតារាល្បីប្រចាំប្រទេសទាំងមូលទៅហើយ ទាំងដែលពួកគេរាល់គ្នានិយាយថាស្អប់គេពេញៗមាត់សូម្បីតែមុខក៏មិនចង់ឃើញផង បើនិយាយអញ្ចឹងទៅហើយម៉េចតែមកផ្ដុំក្បាលគ្នានិយាយពីគេទៀតហើយអីក៏សម្បើមម្ល៉េះមើលតែស្រមោចរួមស្ករទៅហើយនឹង។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now