I'm sorry readers!😊 ទើបនឹងប្រឡងរួច បានជាអាទិត្យមុនអត់បានមកផុសរឿង!!
ជីមីន!!! ឈរភាំងនឹងពាក្យសម្ដីយ៉ូនហ្គីចោទសួរនិងពាក្យសារភាពពីអារម្មណ៍របស់នាយមកកាន់ខ្លួនទាំងកែវភ្នែកថ្លាឆ្វង់សំឡឹងមើលមុខអ្នកម្ខាងមិនដាក់។ ហេតុអីៗគេមានអារម្មណ៍ថាឈឺទ្រូងខាងឆ្វេងម្ល៉េះនៅពេលឮឃ្លាប៉ុន្មានប្រយោគនេះ?
អារម្មណ៍មួយគេសែនរំភើបញាប់ញ័រ ឯអារម្មណ៍មួយទៀតគេស្រាប់តែឈឺស្គៀបៗទៅវិញ តើនេះជាអារម្មណ៍អ្វីគេស្មានចិត្តខ្លួនឯងមិនដឹងទេ?
“ខ្ញំ--ខ្ញុំ អួយ៎..ហ្ហឹក!” សុខៗគេស្រាប់តែឈឺទ្រូងខាងឆ្វេងខ្ទោកៗវាបណ្ដាលអោយអាល្អិតយកដៃមកខ្ទប់ទ្រូងយ៉ាងរហ័សទាំងត្អូញឈឺដង្ហើមក៏ដកញាប់ៗ! ជង្គង់ក៏រៀបនឹងទន់រកដួលទៅហើយតែបានដៃក្រាស់ឃ្មឹកអ្នកនៅជាមួយជួយទាន់។
“ជីមីន! ឯងយ៉ាងមិចហ្នឹង?”
“អ្ហឹកក--ហ្ហឹម!!” ជីមីន លេបទឹកមាត់ក្នុងបំបង់កទាំងដៃប្រឹងក្ដោបទ្រូងជាប់ទាំងទឹកមុខគេបង្ហាញយ៉ាងច្បាស់ពីភាពឈឺចាប់ដែលគេខំប្រឹងខាំមាត់សង្កត់ចិត្តអត់ធ្មត់មែនទែន។
ហេតុអ្វីនៅសុខៗគេស្រាប់តែបែបនេះ!? តើមកពីអ្វីទៅ??|ជីមីនសួរខ្លួនឯងក្នុងចិត្តទាំងរកចម្លើយមិនឃើញ មុនគេងាកមកសម្លឹងមើលមុខយ៉ូនហ្គីទាំងក្រសែរភ្នែកដូចកំពុងស្មានដឹងពីអ្វីមួយយ៉ាងចឹង។ ដែលជាហេតុយ៉ូនហ្គីត្រូវជ្រួញចិញ្ចើមឆ្ងល់ភ្លាមៗពេលឃើញគេសម្លឹងមើលនាយដូច្នេះ។
“លោក!! តើលោកអាចនិយាយពាក្យមុននេះសារថ្មីបានទេ?”
“និយាយអ្វី?”
“ហ្ហឹម! គឺនិយាយថាលោកចូលចិត្តខ្ញុំនោះអី!” ជីមីន សម្លក់មុខយ៉ូនហ្គីក្លែវ ពេលលឺនាយសួរត្បកមកគេវិញដូច្នេះ! មុនក្រហឹមក្នុងដើមកបន្ដិចសឹមនិយាយចេញមកទាំងកែវភ្នែកគឺថាសម្លក់យ៉ូនហ្គីដូចចងគំនុំអញ្ចឹង។
“យើ..ងចូលចិត្តឯង ជីមីន!” ពេលទទួលបានអ្វីដែលគេចង់ស្ដាប់ចេញពីមាត់យ៉ូនហ្គីហើយ ទ្រូងខាងឆ្វេងរាំងបាត់ឈឺទៅហើយក៏ស្រាប់តែដោលឈឺមកវិញភ្លាមៗមិនតែប៉ុណ្ណោះទេ គឺវាឈឺខ្លាំងជាងមុនទៀតផង។
YOU ARE READING
រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀
Randomរឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀 មានរឿងរ៉ាវកើតឡើងដោយនឹកស្មានមិនដល់របស់ក្មេងប្រុសសិស្សនិស្សិតម្នាក់ ដោយគ្រាន់តែគេអានរឿងប្រលោមលោកនិទានប៉ុណ្ណោះ។ ============================= [ដែលរឿងមួយនេះដែរ ញុមបានសុំប៉ារ៉ូលពីម្ចាស់ដើមគេរួចហើយ ទើបញុមហ៊ានយកមកសរសេ...