ភាគទី៨១ ; ហ៉ឹស! បើយើងប្រាប់ថាយើងត្រូវការជីវិតរបស់ឯង!

535 56 31
                                    

សាច់រឿងមានជាការភ្លាវជាខ្លាំង🙃!! រីករាយក្នុងការទស្សនា អុស...ចាឡំ! ក្នុងការអាន÷

+៦ល្ងាច!!

ការប្រកួតបាល់បោះត្រូវបានបញ្ចប់ លទ្ធផលក៏ត្រូវបានបង្ហាញដូចគ្នា គឺមានតែ៤ក្រុមប៉ុណ្ណោះដែលត្រូវបានសម្រេចយកពិន្ទុរខ្ពស់ប្រចាំខែ។

ក្រុមដែលមានពិន្ទុរខ្ពស់ជាងគេនោះគឺជាក្រុមអាវក្រហម(យ៉ូនហ្គី!)ទទួលបានលេខ១។ បន្ទាប់មកលេខ២ក្រុមអាវលឿង លេខ៣ក្រុមអាវខៀវ និងលេខ៤ក្រុមអាវស្វាយ។

ពេលនេះសមាជិកគ្រប់គ្នារបស់ក្រុមយ៉ូនហ្គី ត្រូវបានចូលមកផ្លាស់ប្ដូរសម្លៀកបំពាក់ ទាំងម្នាក់ៗខ្សោះអស់កម្លាំង មានអ្នកខ្លះមកដល់បន្ទប់ភ្លាមដាក់ខ្លួនលើសាឡុងដេកភ្លឹង។

“កើតអីឯងអ្ហេះ?? ពេលប្រកួតហេតុអ្វីលេងដូចមនុស្សគ្មានព្រលឹងនៅក្នុងខ្លួន!?” ហូស៊ុក ចូលមកដល់បន្ទប់ភ្លាមក៏ចោទសួរនាំមិត្តភ្លែត។

នៅក្នុងពេលប្រកួតគេសង្កេតឃើញថាមិត្តម្នាក់នេះអារម្មណ៍អត់មូលទេ លេងទាំងគ្មានព្រលឹង ពីមុនគេមិនដែលប្រហែសនឹងការប្រកួតឡើយ តែមើលចុះលើកនេះគេប្រហែសណាស់។

យ៉ូនហ្គី!! គេមិនឆ្លើយតបនាយគិតតែពីផ្លាស់ប្ដូរខោអាវទាំងមិនខ្វាយខ្វល់ពីក្រសែរភ្នែកមិត្តនិងសមាជិកក្រុមសម្លឹងមើលមកគេបន្ដិច។

“ឯងដឹងខ្លួនថាវិសតែធ្វើអោយក្រុមយើងចាញ់គេហើយដឹងទេ....(ផូស!)~អួយ៎...ហេតុអីឯងមកវាយយើង!?”

“អ្នកណាឱ្យឯងនិយាយ!”

ហូស៊ុកទះក្បាលស៊ូបីនមួយដៃផាំងដោយសម្លក់និងបន្ថែមសម្ដីដាក់កំហិត។ អាឃើញថាមិត្តនឹងវាមុខមាំ អារម្មណ៍មិនល្អហើយ នៅចេះនិយាយចឹងទៅរួច បានសមសំពោងក្បាលឱ្យបែក។

“សិស្សច្បងទៅណា! មិនទៅញ៉ាំអីល្ងាចជុំគ្នាទេឬ!??” សមាជិកក្រុមម្នាក់ស្រែកសួរពេលឃើញរាងក្រាស់ផ្លាស់ខោអាវរួចរកដើរចេញពីបន្ទប់។

ទាំងដែលពួកគេបាននិយាយគ្នារួចអស់ហើយថានឹងទៅញ៉ាំអីជុំគ្នាជាការជប់លៀង។ / ក្រាក!!

“បងប្រុស!”

“ជីមីន!”

កាលបើបានបើកទ្វារភ្លាមអ្វីដែលទទួលបានគឺជាឈ្មោះមនុស្សម្នាក់ ដែលអ្នកកម្លោះចោទសួរទៅប្អូន។ ថេយ៉ុងនិងមិត្តរបស់គេធ្វើភ្នែកស្លើរ ខណៈមិនយល់ទើបបែរទៅសម្លឹងជុងគុកឈរនៅជ្រុងម្ខាងលើកចិញ្ចើមសួរដោយប្រយោល។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now