ភាគទី៣២ ; រវល់ខាំកូនកញ្ជ្រោងតូច!

653 35 0
                                    

ពាក្យសម្តីនិយាយចេញមកគឺមិនគួរអោយយកជាការឬក៏អាចដឹងថាអារម្មណ៍ម្នាក់នោះមិនស្រឡាញ់មិនទុកយើងជាកូនប្រុសម្នាក់ ប៉ុន្តែមិនប្រាកដថាស្រ្ដីម្នាក់នោះមិនស្រឡាញ់កូនប្រុសរបស់នាងដែរ។ ពេលខ្លះវាអាចមកពីហេតុផលមួយចំនួនដែលនាងមិនព្រមផ្ដល់ភាពកក់ក្ដៅ ផ្ដល់ការយកចិត្តទុកដាក់ ផ្ដល់សេចក្ដីស្រឡាញ់ដល់កូនប្រុសអោយដូចគ្រួសារអ្នកដទៃក៏អាចថាបាន។

មើលមកខាងកម្លោះៗទាំងបីនាក់ដែលកំពុងឈររេរ៉ៗចាំរាងក្រាស់យ៉ូនហ្គីនេះវិញ គេឈរមើលមនុស្សម្នាជាច្រើនដែលកំពុងដើរឆ្វេកឆ្វាចទិញសម្លៀកបំពាក់ ស្បែកជើង កាបូប ទឹកអប់។ល។ ទៅតាមតម្រូវការដែលពួកគេចង់បាន សំខាន់អ្នកកម្លោះទាំងបីសុខចិត្តឈរចាំដោយមិនព្រមទៅរកកន្លែងអង្គុយចាំសោះនេះបានគេថាអោយចាំគឺចាំមែន។

“អាជុង! នោះម៉ាក់អែងហ៎!” សូ៊បីន ពេលក្រឡេកឃើញអ្នកស្រីសូជីណានៅជាន់ខាងលើនៅក្បែរបង្កាន់ដៃដូចជាកំពុងនិយាយជាមួយភ្ញៀវអ្នកធំគេក៏ចង្អុលប្រាប់ទៅជុងគុក។

“យើងឃើញតើ! មិនមែនភ្នែកខ្វាក់ឯណា” ជុងគុក តបមកវិញដោយមិនខ្វល់ ទឹកមុខគ្រាន់ឃើញម៉ាក់គេភ្លេមចាប់ផ្ដើមម៉ូវយកតែម្ដង។

“កាត់រកគ្នាណាស់ហា៎!” សូ៊បីន បែរមើលមុខជុងគុកដោយធ្លោយមាត់និយាយថាចរិតជុងគុកគឺដូចតែមិនដឹងដូចទៅនិងអ្នកណា។

“អែងឈ្លោះគ្នាជាមួយអ៊ុំស្រីឬ?” ហូស៊ុក សួរព្រោះឃើញទឹកមុខមិត្តមើលទៅមិនសូវជាល្អសោះទាំងដែលមុននេះគឺមិនមែនបែបនឹង។

“មិនបានឈ្លោះ!” ជុងគុ តបទាំងគ្មានអារម្មណ៍នឹងចង់ឆ្លើយប៉ុន្មានតែដើម្បីកុំអោតមិត្តសួរនាំច្រើនគេឆ្លើយអោយបានរួចពីមាត់ទៅទោះចិត្តមិនចង់ក៏ដោយ។

[S K I P]

នៅខាងហ៊ូជីឯណេះវិញគេឈរចាំអ្នកប្រុសតូចគេជាមួយកូនចៅស្លៀកពាក់ខ្មៅប្រហែលបួននាក់ ឈរអស់មួយសន្ទុះធំទៅហើយដូចជាមិនទាន់ឃើញអ្នកប្រុសតូចគេមកវិញទៀត។

ចិត្តខ្វល់ខ្វាយក៏កើតមានឡើងព្រោះតែខ្លាចអ្នកប្រុសតូចខ្លួននឹងមានបញ្ហាអ្វីបម្រុងនឹងឈានជើងដើរទៅរកអ្នកប្រុសតូចខ្លួនទៅហើយតែចៃដន្យអីជីមីនរត់មករកហ៊ូជីល្មមគាប់ចួនពេលល្អណាស់។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now