សារាំងហេ!😯 សារាំងហេ សួស្ដីៗ❤️!! ចូលដល់សាច់រឿង សូមជូន÷
ក្នុងភោជនីយដ្ឋានមួយកន្លែង ចំកណ្ដាលទីក្រុងសេអ៊ូល ជាន់ទីផ្ទាល់ក្រោមដែរសម្បូរដោយភ្ញៀវចូលយ៉ាងច្រើនកុះករ។ អាហារសាមញ្ញ រសជាតិឆ្ងាញ់ ពិសេសតម្លៃ គឺសមរម្យបំផុត ដែលមិនថាជាភ្ញៀវបរទេស ឬ ភ្ញៀវក្នុងស្រុកសុទ្ធសឹងតែមិនអាចរំលងទីនេះបានឡើយ។
កាន់តែគួរឱ្យចង់កោតសរសើរនោះ គឺ គុណភាព សេវាកម្មលឿនរហ័សមានអនាម័យខ្ពស់។
“សូមស្វាមគមន៍លោកស្រី!”
“តើលោកស្រីមានការកក់កន្លែងទុកមុនដែលទេចាស?” ញញឹមរួសរាយមុននឹងសួរនាំភ្ញៀវ។
“គឺកក់រួចហើយ! អ្នកកក់មកពីត្រកូលអានូរ៉េន!”
“ចាស! សូមអញ្ជើញមកតាមយើងខ្ញុំ!” បុគ្គលស្រីនោះ បាននាំផ្លូវទៅកាន់ទុកដែលមានតាមឈ្មោះសម្រាប់ភ្ញៀវដែលបានកក់តុទុកមុន។
“តុ១៤៥នោះ គឺជាលោកស្រីអានូរ៉េនហើយ!”
“អរគុណ!”
“ចាស! មិនអីទេ!” ផ្ដល់ស្នាមញញឹមលើមុខបន្ដិចបុគ្គលស្រីក៏ដើរចេញទៅធ្វើការនាងបន្ដ ចំណែកអ្នកស្រីសូជីណាទៅរកតុដែលបុគ្គលប្រាប់មុននេះ។
“សួស្ដី! សុំទោស អោយលោកស្រីរងចាំយូរបន្ដិចហើយ!”
“មិនអីទេ ខ្ញុំក៏ទើបនឹងមកដល់មុននេះដូចគ្នា! លោកស្រីចូលអង្គុយសិនមក!”
“ហើយចុះក្មួយខាងនេះ?” សួរពីក្មេងប្រុសដែលអង្គុយកៅអីក្បែរដៃលោកស្រីអានូរ៉េន តាមមើលទំនងដូចជាកូនលោកស្រី តែនាងមិនច្បាស់។
“អររ...ជាកូនប្រុសពៅរបស់នាងខ្ញុំ ឈ្មោះ ថេយ៉ុង! ថ្ងៃនេះគេទំនេរពីការសិក្សា ទើបខ្ញុំនាំគេមកដើម្បីមើលពីរបៀបការងារ ព្រោះទៅពេលអនាគតគេនេះហើយជាអ្នកស្នងដំណែងពីខ្ញុំ!”
ថ្ងៃនេះថ្នាក់របស់ថេយ៉ុងប៉ះពីរម៉ោង តែគ្រូដែលបង្រៀនមុខវិជ្ជានៅនោះ គាត់ជាប់រវល់មិនបានមក ទើបថេយ៉ុងក៏មិនបានទៅសាលា។
“ជម្រាបសួរអ្នកមីង!”
“ចាស! ពិតជាស្រស់សង្ហារណាស់!”
YOU ARE READING
រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀
Randomរឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀 មានរឿងរ៉ាវកើតឡើងដោយនឹកស្មានមិនដល់របស់ក្មេងប្រុសសិស្សនិស្សិតម្នាក់ ដោយគ្រាន់តែគេអានរឿងប្រលោមលោកនិទានប៉ុណ្ណោះ។ ============================= [ដែលរឿងមួយនេះដែរ ញុមបានសុំប៉ារ៉ូលពីម្ចាស់ដើមគេរួចហើយ ទើបញុមហ៊ានយកមកសរសេ...