សួស្ដី!!👋 អត់មានអីនិយាយច្រើនទេ គ្រាន់តែថាភាគនេះវារាំងច្រើនបន្ដិច ហិហិ(◠‿◕)!!
+សាច់រឿង÷
ការប្រកួតបានចាប់ផ្ដើម! អស់ពេលជាសែសិបនាទីពីរក្រុមដំបូងអ្នកឈ្នះគឺខាងក្រុមអាវខៀវ។ ហើយពេលនេះក្រុមប្រកួតបន្ទាប់ក៏កំពុងធ្វើការប្រកួតយ៉ាងស្វិតស្វាញ។
បើនិយាយពីអ្នកមកទស្សនាវិញ ច្រើនណាស់ប្រហែលសាលកីឡាមួយClubបាល់បោះនឹងរកតែកៅអីទំនេរអង្គុយមួយគ្មាន។
ចំណែកឯសម្លេងហ៊ូរនៃការគាំទ្រនឹងហា៎...អាចឮជាងស្ដេចស្វាស៊ុនអ៊ូខុងទៅទៀត!! អ្នកល្មមៗអីបែកក្រដាសត្រចៀកផងមិនដឹង។
ត្បិតថាចឹងមែនពិតតែក៏មិនថ្វី! ទាស់ស្រែកដល់ស្អកបំពង់កទៀត ក៏លែងជាបញ្ហាសម្រាប់Fan Clubបាល់បោះដែរ ពីព្រោះវាគឺជាការពេញចិត្តនោះអី សំខាន់សុទ្ធតែ Boys Cute☺️!!។
“ពួកគេពូកែណាស់ ទិចនិចនៃការលេងគឺល្អ!” ស៊ូបីន ដែលអង្គុយជុំសមាជិកក្រុមបានពោលឡើងបន្ទាប់ពីសង្កេតមើលការប្រកួតរវាងក្រុមអាវខ្មៅនិងអាវលឿង។
ដោយស៊ូបីនសរសើរទៅលើក្រុមទាំងពីរ!! ព្រោះសមត្ថភាពមិនអន់ឡើយ នេះលេងយូរគ្រាន់ជិតអស់នាទីទៅហើយ ពិន្ទុរមិនព្រមលើសគ្នាសោះ ស្មើគ្នាឱ្យត្រឹម ពិតជាខ្លាំងបស់គេ។
==================
បញ្ជាក់ : ការប្រកួតនេះ!! ខ្ញុំបានសរសេរឡើងគឺគិតជានាទី!!! ហើយក្រុមប្រកួតសរុបមាន៨ក្រុមត្រូវចាយពេល៣ម៉ោងគិតទាំងពេលសម្រាកនិងការធ្វើការវិនិច្ឆ័យទៅលើ៤ក្រុមដែលឈ្នះ។
បានន័យថា!! ទាំង៤ក្រុមដែលឈ្នះ ត្រូវឈរលើតារាងVote(សិស្សៗជាអ្នកដាក់ពិន្ទុរអោយ)និងទទួលបានការដាក់ពិន្ទុរបន្ថែមទៀតចេញពីគណកម្មការផ្ទាល់!! ដើម្បីសម្រេចលទ្ធផលក្រុមដែលមានពិន្ទុរខ្ពស់ជាងគេបង្អស់!។ ដោយផ្ដើមប្រកួតពីម៉ោង៣ទៅ ហើយម៉ោង៦បញ្ចប់។
ក្នុងមួយក្រុមៗ មានសមាជិក៧នាក់និងកម្ពស់គឺចាប់ពី១.៧៥ឡើង។
មែនហើយ!! ខ្ញុំភ្លេចប្រាប់! ការប្រកួតជាប្រចាំខែបែបនេះតែងតែមានគណកម្មការមកចូលរួមក្នុងការជួយសម្រេចយ៉ាងអព្យាក្រឹតផងដែរ។
YOU ARE READING
រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀
Randomរឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀 មានរឿងរ៉ាវកើតឡើងដោយនឹកស្មានមិនដល់របស់ក្មេងប្រុសសិស្សនិស្សិតម្នាក់ ដោយគ្រាន់តែគេអានរឿងប្រលោមលោកនិទានប៉ុណ្ណោះ។ ============================= [ដែលរឿងមួយនេះដែរ ញុមបានសុំប៉ារ៉ូលពីម្ចាស់ដើមគេរួចហើយ ទើបញុមហ៊ានយកមកសរសេ...