ការមិនបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សដែលខ្លួនស្រឡាញ់នៅក្នុងនាមជាឪពុកម្នាក់ នោះក៏មិនប្រាកដថាឪពុកម្នាក់នេះមិនស្រឡាញ់កូនខ្លួនឯងដែរ។ ពេលខ្លះគ្រាន់តែមិនហ៊ាននឹងបង្ហាញកាយវិការស្និតស្នាលយកចិត្តទុកដាក់នឹងកូនប៉ុណ្ណោះ។
ជីមីនក្រោយពីគេបានធ្វើអោយបែកនៅរូបចម្លាក់ដែលមានតម្លៃខ្ទង់ម៉ឺនដុល្លារដោយគ្មានចេតនាហើយ នាយតូចក៏ចាប់ផ្តើមបើកភ្នែកសរព្រៀតថែមទាំងរត់ឆ្លេរឆ្លារអោយពេញតែបន្ទប់ធ្វើការរបស់ប៉ាគេ។
ពីព្រោះក្នុងអំឡុងពេលនេះគេពិតជាធ្វើអីមិនត្រូវនោះទេ ចង់ទៅចាប់ធុងដាក់សម្រាមបន្ដិច ចង់ទៅចាប់អំបោសមកបោសសម្អាតអំបែងរូបចម្លាក់ដែលគេធ្វើអោយធ្លាក់បែកនោះបន្ដិច សរុបទៅគឺថាគេធ្វើអីមិនត្រូវក្នុងពេលនេះតែម្ដង។
ហើយម្យ៉ាងសំឡេងដែលធ្លាក់បែករបស់នៅក្នុងការិយាល័យរបស់លោកម្ចាស់អាន់ហ្វាដេនីគឺគ្មានអ្នកណាម្នាក់បានឮនោះទេដោយសារបុគ្គលិកទាំងអស់ពួកគេកំពុងនៅក្នុងបន្ទប់អង្គប្រជុំគ្រប់គ្នានៅឡើយ អញ្ចឹងហើយទើបគ្មានអ្នកណាម្នាក់បានលឺឬចូលមកមើលនៅក្នុងការិយាល័យរបស់លោកអគ្គនាយករបស់ពួកគេនោះ។
“អើយ..! ចាប់អីក៏ខុស! ចាប់អីក៏ខុស! បើតែម៉ាកៗនេះប៉ាមកឃើញមិនខានទេ?” ជីមីន ឈប់រត់គេឈរនៅមួយកន្លែងហើយក៏ឈរស្ដីអោយខ្លួនឯងព្រោះគេនេះណារត់ទៅរកអានេះហើយមិនទាន់ទាំងចាប់យកមកកាន់ផងគេក៏រត់ទៅរកចាប់អាផ្សេងទៀត របៀបថាគេរត់ទៅចាប់របស់មួយហើយរត់ទៅចាប់របស់មួយទៀត ចុងបញ្ចប់គ្មានទៅចាប់យកអីបានមួយទេក្រៅពីគេរត់បែបនិងដូចរបៀបរត់លេងដេញចាប់គ្នាទៅវិញអ៊ីចឹង។
“អួយ..! ឃ្លានបាយខ្លាំងណាស់!” ជីមីន ឈរស្ដីអោយខ្លួនឯងបានបន្ដិចគេចាប់ផ្ដើមត្អូញថាឃ្លានញ៉ាំបាយទាំងដែលព្រឹកមិញគេញ៉ាំលឹងហល់ពោះសោះនិងហាស់ ហើយមួយទៀតពេលទៅរៀនឃើញតែដេកមិនដែលឮពាក្យគេនិយាយថាឃ្លានបាយៗមួយម៉ាត់ក្នុងកំឡុងពេលថ្ងៃរសៀល តែនេះមកធ្វើត្អូញត្អែរថាឃ្លានអីណា។
“អេ..! ឈប់សិន! បើយើងចេញទៅខាងក្រៅ ប៉ាប្រហែលជាមិនដឹងថាយើងជាអ្នកធ្វើអោយធ្លាក់បែករូបចម្លាក់នឹងទេណ៎?”
YOU ARE READING
រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀
De Todoរឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀 មានរឿងរ៉ាវកើតឡើងដោយនឹកស្មានមិនដល់របស់ក្មេងប្រុសសិស្សនិស្សិតម្នាក់ ដោយគ្រាន់តែគេអានរឿងប្រលោមលោកនិទានប៉ុណ្ណោះ។ ============================= [ដែលរឿងមួយនេះដែរ ញុមបានសុំប៉ារ៉ូលពីម្ចាស់ដើមគេរួចហើយ ទើបញុមហ៊ានយកមកសរសេ...