ភាគទី៧៧ ; វាគួរតែដល់ពេលហើយ!

536 58 26
                                    

សុំទោស! អោយអ្នកអានរងចាំយូរបន្ដិចហើយ ដោយសារតែ ការសិក្សាម៉ាញឹកជាមួយមេរៀនជាច្រើន ទើបមិនសូវជាមានពេល។ សង្ឃឹមថាគ្រប់គ្នានឹងពេញចិត្តចំពោះមួយភាគនេះ☺️!!

៚ សាច់រឿងមានដំណើរដូចខាងក្រោម÷

+បីថ្ងៃក្រោយ!!

កន្លងផុតមកដល់៣ថ្ងៃបន្ទាប់ នេះក៏ដាច់ខែចាស់ចូលដល់ខែថ្មី ដែលជាថ្ងៃផ្ដើមសប្ដាហ៍ទីមួយត្រូវនឹងពាក់កណ្ដាលឆ្នាំ(ខែ៦)។ គិតទៅក៏លឿនផ្និចភ្នែកកន្លះឆ្នាំទៅបាត់។

យ៉ាងណាពេលវេលាដែលគ្រប់គ្នារងចាំ ថ្ងៃនេះក៏មកដល់ ជាពិសេសអ្នកស្រឡាញ់ខាងវិស័យកីឡា!!។ មួយសប្ដាហ៍តែងមានការប្រកួតបែបមិត្តភាពម្ដង ឬក៏ពីរសប្ដាហ៍ប្រកួតម្ដង ទៅតាមការណាត់ប្រកួតរបស់ ក្រុមកីឡាករដែរចង់ដឹងសមត្ថភាពរបស់គ្នាតាមរយៈការប្រកួត។

សម្រាប់ឯការប្រកួតប្រចាំខែវិញ! ខាងសាលាជាអ្នករៀបចំឱ្យមានដោយផ្ទាល់ ព្រោះជាការប្រកួតជ្រើសអ្នកមានសមត្ថភាព និងយកពិន្ទុដ៏ល្អបំផុត ដើម្បីយកអ្នកឆ្នើម ចូលដាក់ពាក្យប្រកួតទៅអន្ដរជាតិតំណាងឱ្យសាលាក៏ដូចជាជាតិទាំងមូល។

============√

សុំបន្ថែមបន្ដិច ; របៀបថាអញ្ចេះគេប្រកួតតេស្ដសមត្ថភាពក្រុមនី១ៗ មានមួយខែម្ដង!។ ខែណាក្រុមណាធ្វើបានល្អបានពិន្ទុកាន់តែច្រើន! ឯក្រុមណាធ្វើមិនបានល្អពិន្ទុគិតទៅតាមនឹង!!។

បញ្ជាក់ ; ញុមនិយាយផ្ដោតសំខាន់!! ទៅលើតែកីឡាបាល់បោះទេ! ពីព្រោះជាផ្នែកមួយទាក់ទងនឹងតួប្រុស។ អាអ្វីផ្សេងសូមអត់ពាក់ព័ន្ធ។

===========√

ពេលនេះម៉ោង៨ព្រឹក គ្រប់ថ្នាក់សិស្សចូលរៀនយ៉ាងស្ងាត់ជ្រងំ ពីព្រោះការប្រកួតនិងចាប់ផ្ដើមនៅពេលរសៀល!! ដូច្នេះម៉ោងពេលព្រឹកគឺត្រូវរៀនតាមធម្មតាដដែល។

ផាំងៗៗ!! ស្នូរសំឡេងអមដោយការប៉ះទង្គិចគ្នានៃបន្ទាត់ទៅលើតុបានបន្លឺឡើងយ៉ាងគ្រល័រនៅក្នុងCass4 បានដាស់ស្មារតីឱ្យគ្រប់គ្នាងាកទៅចាប់អារម្មណ៍ជាមួយលោកគ្រូបន្ទុកថ្នាក់ភ្លាមៗដោយមិនអាចហាមបាន។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now