ភាគទី៥៩ ; តើនរណាជារលុកក្នុង??

498 53 2
                                    


ហ្ហឹម.!! បើដឹងថាសរសេររៀបរាប់ពីនយោបាយរកស៉ីបែបCEOក្រុមហ៊ុនពិបាកយ៉ាងនេះ!! ដឹងចឹងតាំងពីយូរមិនខ្ចីសរសេរនោះទេ!!។ ខុសឆ្គងត្រង់ចំណុចណាជួយបញ្ចេញមតិយោបល់ម្នាក់តិចប្រាប់ខ្ញុំផងណារ ដើម្បីផ្ដល់ជាគន្លឹះនៃគំនិតសម្រាប់ខ្ញុំក្នុងការកែតម្រូវលើកក្រោយ។ ហ្ហាម! សូមអ្នកទាំងអស់គ្នាអានដោយក្ដីរីករាយ÷

ព្រឹកព្រលឹមមិនទាន់ភ្លឺច្បាស់ល្អផង លោកម្ចាស់ហានជីគូក៏ត្រូវចេញពីភូមិគ្រឹះតាំងម៉ោង៦រហ័សទៅកាន់ក្រុមហ៊ុនយ៉ាងប្រញាប់ប្រញាល ពីព្រោះតែមានបញ្ហាកើតឡើង ទាក់ទងទៅនឹងការបាត់ឯកសារសំខាន់ ហើយគ្រប់គ្រឿងអេឡិចត្រូនិចកុំព្យូទ័រ ដែលបានលក់ចេញទៅអោយអតិថិជនក៏កំពុងប្រឈមនូវមេរោគមួយប្រភេទ ដែលវាគឺពិបាកនឹងទប់ស្កាត់បំផុត។

ពេលនេះផងដែរ ក្នុងក្រុមហ៊ុនទាំងមូលមានភាពមោរមារញឹកខ្លាំងណាស់បុគ្គលិកម្នាក់ៗតាមផ្នែកគ្រប់រូបក៏ត្រូវវ៉ក់ចលាចល ស្រាវជ្រាវនៅឯកសារមេរោគខំស្វះស្វែងរុករកនូវដំណោះស្រាយដែលអតិថិជនកំពុងជួបបញ្ហា ស្ទើរតែដកឃ្លាមិនរួច។

“លោកម្ចាស់!” ជេប៊ុម ឧទានឡើងខណៈឃើញលោកម្ចាស់ហានជីគូដើរចូលមកនាយក៏បើកទ្វារការិយាល័យអោយចៅហ្វាយ។

“ហ្ហឹមម!” គាត់ក្រហឹមដើមក៎ងក់ក្បាលបន្ដិច ក៏បោះជំហានចូលទៅខាងក្នុង ដោយមានមេការណារ៉ូនិងនាយជេប៊ុម ដើរតាមពីក្រោយ។

“អតិថិជនបានទាក់ទងមកបណ្ដាក់គ្នាឱ្យជួយរកដំណោះស្រាយ ខាងបញ្ហាមេរោគចេញពីកុំព្យូទ័រ ឯបុគ្គលិកកំពុងធ្វើការ ទប់ស្កាត់ជាមួយអតិថិជនបានត្រឹមតែបណ្ដោះអាសន្នប៉ុណ្ណោះ! ចំណែកឯអ្នកHackerជំនាញៗមាននៅក្នុងក្រុមហ៊ុននៅមិនទាន់រកឃើញប្រភពមេរោគឃើញនៅឡើយទេ ហើយពេលនេះនៅមានម្ចាស់ភាគហ៊ុនធំៗក៏សុំដកខ្លួនចេញទៀត តើលោកម្ចាស់ហាមឃាត់ឬក៏ព្រមតាមសំណើររបស់ពួកគេ?” ជេប៊ុម

“ហ្អឹមម....យើងនឹងមិនហាមនោះទេ បើសិនជាពួកគេមានចិត្តចង់ចេញទៅហើយ! ក៏បណ្ដោយទៅតាមពួកគេទៅ” ស្របនឹងសម្ដីគាត់មិនបានមើលនាយជំនិតនោះឡើយ ដោយក្រសែរភ្នែកគិតតែពីផ្ដោតទៅលើកញ្ចក់អេក្រង់Ipad។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now