យល់សុបិន្តខ្លះជាការពិត សុបិន្តខ្លះទៀតជាការមិនពិត តែយើងធ្វើម៉េចនឹងអាចដឹងឬកំណត់ពីវាបាននោះ។ ព្រោះអាចថាពេលខ្លះវាកើតចេញពីការស្រមើរស្រមៃ ការស្រ្ដេសពីការងារ ខួរក្បាលមានការគិតច្រើនដែលវានិមិត្តចេញជារូបរាងបង្កើតបានជាក្ដីសុបិន្ដមួយក៏ថាបាន។ ប៉ុន្តែវាមិនទាំងអស់នោះទេសុបិន្ដខ្លះវាក៏អាចជាមូលហេតុដែលជាប្រផ្នូលចង់ប្រាប់រឿងហេតុមិនល្អនៅពេលខាងមុខក៏អាចថាបាន សំខាន់លើចិត្តវិចារណញ្ញាណរបស់យើងទេតើដែលជាអ្នកសម្រេចថាមែនឬក៏មិនមែនតែប៉ុណ្ណោះ។
ក្រោយពីម៉ោងរៀនត្រូវបានបញ្ចប់ ពេលវេលានៃការវិលត្រឡប់មកផ្ទះវិញរបស់សិស្សានុសិស្សគ្រប់រូបក៏មកដល់ដូចគ្នា។ ជីមីនឡានបញ្ឈប់ចលនាចតមួយកន្លែងសឹងមិនទាន់គេបើកទ្វាររត់ចូលមកខាងក្នុងភូមិគ្រឹះយ៉ាងលឿន។
“លោកប៉ា!” ជីមីន បន្លឺហៅអ្នកជាប៉ានៅពេលឃើញគាត់អង្គុយនៅនឹងសាឡុងក្នុងបន្ទប់ទទួលភ្ញៀវទាំងរត់ទៅរកប៉ារបស់គេ។
“មីន! ហេតុអីក៏រត់ បើដួលទៅគិតយ៉ាងមិច?” អ្នកជាប៉ាស្រដីសួរពេលក្រឡេកឃើញកូនប្រុសរត់មិនខ្លាចរអិលនិងការ៉ូដូច្នេះ។
“ហិហិ! ប៉ា! តើម៉ាក់និងបងប្រុសធំគាត់មិនទាន់មកពីធ្វើការវិញទេឬ?” លឺប៉ាស្ដីអោយដូច្នេះជីមីនសើចញឹមៗរួចចូលមកអង្គុយក្បែរប៉ាទាំងសួររកម៉ាក់និងបងប្រុសធំព្រោះមិនឃើញ។
“នៅទេ! ប្រហែលជាបន្ដិចទៀត!” ហានជីគូ លើកដៃអង្អែលក្បាលកូនថ្នមៗពោលប្រាប់ទាំងស្នាមញញឹមដាក់កូនប្រុសពៅ។
“បែបនេះធូរទ្រូងបន្ដិច! ប៉ា! ហិះហិ! ឯណាកុំព្យូទ័រកូននោះ!” ផ្ដើមប្រយោគជីមីននិយាយខ្សឹបៗរួចទើបបង្វែរមកសួរប៉ារបស់គេរករបស់សំខាន់ដែលគេបានខលប្រាប់នឹងជេប៊ុម។
“រត់មករកប៉ាលឿនយ៉ាងនេះ! តាមពិតព្រោះតែហេតុផលនេះទេឬកូនកំហូច?” ចិញ្ចើមមនុស្សវ័យពាក់កណ្ដាលក៏ចាប់លើកមុនស្រដីសួរពីលោកកូន។ តាមពិតរត់លឿនដូចព្យុះដើម្បីតែកុំព្យូទ័ររបស់គេសោះ មិញនេះខំតែអរបានកូនរត់មករកខ្លួន។
YOU ARE READING
រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀
Randomរឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀 មានរឿងរ៉ាវកើតឡើងដោយនឹកស្មានមិនដល់របស់ក្មេងប្រុសសិស្សនិស្សិតម្នាក់ ដោយគ្រាន់តែគេអានរឿងប្រលោមលោកនិទានប៉ុណ្ណោះ។ ============================= [ដែលរឿងមួយនេះដែរ ញុមបានសុំប៉ារ៉ូលពីម្ចាស់ដើមគេរួចហើយ ទើបញុមហ៊ានយកមកសរសេ...