ភាគទី៤៧ ; ជាកិច្ចសន្យា!

543 44 4
                                    

អ្វីក៏ដោយវាគ្មានទេអាថ៌កំបាំងនៅលើលោកនេះ។ ប៉ុន្តែវាគ្រាន់តែចាំបាច់ត្រូវការពេលវេលាដ៏សមស្របមួយមកដល់ក្នុងការបង្ហាញវាចេញមកខាងក្រៅអោយយើងបានដឹងប៉ុណ្ណោះ។

ព្រឹកថ្ងៃថ្មីការចាប់ផើ្ដមនៅរឿងរ៉ាវជាច្រើនបន្ដវេនក៏ជំនួសអោយនៅពេលបច្ចុប្បន្ន។ នាពេលព្រឹកហួសពីព្រលឹមពន្លឺព្រះអាទិត្យក៏ផុសអណ្ដែតខ្ពស់ឡើងមកជាមួយកាំរស្មីពណ៌ទឹកក្រូចយ៉ាងស្រស់ស្អាតនៅទិសខាងកើតនៃភូមិគ្រឹះត្រកូលអាន់ហ្វាដេនី។

ក្មេងប្រុសម្នាក់ដែលមិនធ្លាប់ទទួលបាននៅភាពកក់ក្ដៅពីគ្រួសារក៏ដូចជាលោកប៉ាអ្នកម៉ាក់ ប៉ុន្តែមើលពេលនេះចុះអ្វីៗក៏ស្រាប់តែផ្លាស់ប្ដូរមកជាពេលវេលាដ៏ល្អមួយយ៉ាងចម្លែកដោយមិនគួរអោយចង់ជឿ។

“ប៉ា! ហិហិ!” សម្លេងក្មេងប្រុសជំទង់ដែលអាចស្គាល់បានយ៉ាងច្បាស់ថាជាកូនប្រុសពៅម្ចាស់ភូមិគ្រឹះក៏បានបន្លឺហៅអ្នកជាប៉ាទាំងឈានជើងចុះពីលើកាំជណ្ដើរដើរដូចរត់។

ខោកាប៊ួយបែបធំ អាវដៃវែងស្របដោយមានសក្នុងមួយជាន់ទៀត។ សក់ខ្មៅរលោបរលោងស្ទាយម៉ូដតាមទម្លាប់ដែលភាគច្រើនជនជាតិកូរ៉េខាងត្បូងនិយមចូលចិត្តលេង។ ជាមួយកាបូបស្ពាយពីក្រោយអមដោយស្នាមញញឹមទៅកាន់លោកប៉ាជាទីស្រឡាញ់។

“រួចហើយឬលោកកូន?” ហានជីគូ លឺសម្លេងស្រទន់របស់កូនប្រុសពៅហៅខ្លួនភ្លេម គាត់ក៏ងាកចេញពីក្រដាសកាសែតក្រឡេកភ្នែកចោលទៅមើលឃើញថាកូនប្រុសព្រឹកនេះប្លែកថែមទាំងសង្ហារ អូ! អត់ទេខុសហើយគឺស្អាតខ្លាំងណាស់ស្អាតបែបខ្យូតដូចកូនក្មេងនៅពេលស្លៀកពាក់ខោអាវធំៗហួសមាឌអញ្ចឹងទៅ គាត់ក៏ញញឹមចោទសួរ។

“បាទប៉ា! ហិហិ!” ជីមីន សើចដាក់ប៉ាគេស្ញេញរួចធ្វើភ្នែកក្រឡេកក្រឡាប់បែបកំពុងគេចចេញពីក្រសែរបីគូរដែលសម្លឹងមើលមកខ្លួន។ ហើយក៏មិនមែនជាអ្នកណាឆ្ងាយដែរ ក្រៅពីអ្នកស្រីម៉ាក់ បងប្រុសធំ បងប្រុសទីរពីររបស់គេនោះ។

ម្យ៉ាងកុំឆ្ងល់ថាហេតុអីបានសមាជិកជុំគ្នាល្អម្ល៉េះក្នុងបន្ទប់ទទួលភ្ញៀវ ព្រោះហេតុផលមានតែមួយគត់នោះគឺក្រោយពីទទួលទានអាហារពេលព្រឹករួចរាល់ ថ្ងៃអាទិត្យត្រូវជាថ្ងៃសម្រាកជាពេលទំនេរ វាក៏ជាទម្លាប់របស់ម្ចាស់ភូមិគ្រឹះមួយនេះអញ្ចឹងហើយដែលបាននៅជួបជុំគ្នាមួយសប្ដាហ៍មានម្ដងក្នុងមួយថ្ងៃបែបនេះ។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now