យូរៗបានមួយភាគ! សរសេរមួយភាគទុក៥ថ្ងៃបានបញ្ចប់:-\។ សួស្ដី!! រីករាយក្នុងការអាន÷អូហ៍! ខ្ញុំវេសតែភ្លេចតួអង្គសំខាន់មានរួមចំណែកក្នុងរឿងមួយនេះពាក់កណ្ដាលទៅហើយ!។ រវល់នាំអ្នកគ្រប់គ្នា!ទៅចាប់អារម្មណ៍តែអ្នកខាងនោះភ្លេចគិតមកតួខាងនេះ!។ អញ្ចឹងយើងនាំគ្នាងាកមកខាងនេះបន្ដិចទៅហ្ន៎?
នៅក្នុងក្រុមហ៊ុនK.A Group មានលក់ទំនិញគ្រឿងអេឡិចត្រូនិកដែលមនុស្សគ្រប់គ្នាតែងតែស្គាល់នឹងដឹងថាជាដៃគូរជំនួញប្រកួតប្រជែងគ្នាជាមួយក្រុមហ៊ុនP.K Groupទៅលើវិស័យរកស៉ីមុខទំនិញប្រភេទតែមួយ។
ក្នុងការិយាល័យដ៏ធំលាតល្វឹងល្វើយរបស់លោកអគ្គនាយកម្ចាស់ក្រុមហ៊ុន។ ពេលនេះ!កំពុងមានមនុស្សវ័យពាក់កណ្ដាលសែរអង្គុយនិងតុ!ធ្វើការយ៉ាងម៉ត់ចត់។ ខណៈនោះដែលសំឡេងគោះទ្វារបន្ទប់បីដងក៏បានបន្លឺ ស្របពេលទ្វារក៏ចាប់របើកដោយដៃបុរសម្នាក់÷
“ចៅហ្វាយបាទ!” ដើរមកឈរទល់មុខតុធ្វើការលោកអគ្គនាយក! បុរសនោះក៏ចាប់អោនគោរពមុននឹងបន្លឺសំឡេង។
“ហ្ហឹមម..! តើយ៉ាងម៉េចហើយការងារដែលយើងអោយឯងទៅធ្វើ?” កាងអ៉ី ងើបមុខសំឡឹងមើលអ្នកដើរចូលមកបន្ដិច ទើបពោលស្រដីឡើង។
“បាទ...! នេះគឺជាឯកសារសំខាន់ៗនិងទិន្នន័យក្រុមហ៊ុនP.K Groupដែលចៅហ្វាយត្រូវការ!” បុរសម្នាក់នោះក៏និយាយឡើងទាំងហុចឯកសារសាមីពណ៌ខ្លាញ់ក្ដាមឱ្យលោកម្ចាស់កាងអ៉ី។
ហេជូ ចាងគ្រី ជា.អ្នកគ្រប់គ្រងផ្នែកប្រព័ន្ធកាំមេរ៉ាសុវត្ថិភាពនៅក្រុមហ៊ុនលោកម្ចាស់ហានជីគូ។ តាមពិតនាយម្នាក់នេះធ្វើការអោយលោកម្ចាស់កាងអ៉ីដោយធ្វើជារលុកក្នុង មិននឹកស្មានថាអ្នកដែលលោកម្ចាស់ហានជីគូទុកចិត្តបំផុត បែររជាកូនចៅដៃគូរសត្រូវគាត់អញ្ចឹងសោះ។
“គឺជាឯកសារពិត!? ហេជូ...តើឯងយកមកបានយ៉ាងមិច?” បើកមើលគ្រប់ឯកសារទាំងអស់ប្រើចំណាយពេលពិនិត្យយូររគួរសម។ ឃើញថានេះសុទ្ធជាទិន្នន័យសំខាន់ៗចាំបាច់ដែលខ្លួនត្រូវការ លោកម្ចាស់កាងអ៉ីក៏ងើបមុខសួរទៅកូនចៅទាំងទឹកមុខញញឹមស្រស់។
YOU ARE READING
រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀
Sonstigesរឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀 មានរឿងរ៉ាវកើតឡើងដោយនឹកស្មានមិនដល់របស់ក្មេងប្រុសសិស្សនិស្សិតម្នាក់ ដោយគ្រាន់តែគេអានរឿងប្រលោមលោកនិទានប៉ុណ្ណោះ។ ============================= [ដែលរឿងមួយនេះដែរ ញុមបានសុំប៉ារ៉ូលពីម្ចាស់ដើមគេរួចហើយ ទើបញុមហ៊ានយកមកសរសេ...