ភាគទី៧៩ ; តើយើងគួរធ្វើអ្វីបន្ដ!?

480 57 18
                                    

Hello👋!!! ខ្ញុំត្រឡប់មកវិញហើយ! បន្ទាប់ពីបាត់ទៅអស់រយៈពេលជាយូរ សង្ឃឹមថាគ្រប់គ្នានៅចាំសាច់រឿងបានណា(⁠◠⁠‿⁠◕⁠)!!

៚ តស់អាន÷

ដំណើរបោះជំហានមួយៗតែពោរពេញទៅដោយកម្លាំងជើងគឺបានឆ្ពោះមកកាន់ Clubបាល់បោះដើម្បីទៅចូលរួម ព្រោះតែដល់ពេលការប្រកួតគេចាប់ផ្ដើមហើយ។

ស្របនឹងដំណើរសំឡេងសន្ទនាគ្នារវាងកូនចៅនិងចៅហ្វាយនាយបានឮសូរឥតហែរ ដែលជាការជជែកទាក់ទងនឹងរឿងការងារ។

ឌឹប!! ដោយមិនបានចាប់អារម្មណ៍មើលខាងមុខក៏បណ្ដាលឱ្យអ្នកកម្លោះដើរប៉ះគ្នាជាមួយនរណាម្នាក់។ ជាហេតុ ត្រូវឱ្យគេប្រញាប់ពោលពាក្យសុំទោសយ៉ាងលឿន! ខណៈអ្នកម្ខាងកំពុងឱនរើសសៀវភៅប៉ុន្មានក្បាលដែលជ្រុះនោះមកវិញ។

“សុំទោស! តើឯងមិនអីទេ?!” មិនបានសុំទោសតែមាត់! នាយក៏បានជួយរើសសៀវភៅឱ្យគេវិញផងដែរ មុនហុចទៅឱ្យ។

“ខ្ញុំ-អ្នក-អ្នកប្រុសធំ!” បម្រុងនឹងនិយាយពាក្យអរគុណ តែក៏ត្រូវអាក់សម្ដី ព្រោះកំពុងភាំង។

“ជីននី!!” ពាក្យបន្លឺរបស់នាយកម្លោះណាមជូនឧទានឡើងទាំងស្នាមញញឹមហាក់សប្បាយចិត្តខ្លាំង គ្រាន់តែបានដឹងថាជានរណា។

“អរគុណអ្នកប្រុស!” ជីន ឈោងយកសៀវភៅពីរក្បាលពីដៃណាមជូនមកវិញ ទាំងប្រញេរប្រញាប់នឹងរៀបបោះជំហានដើរចេញតែក៏ត្រូវ÷

“ឯងគេចពីយើងទៀតហើយហ្អេះ!?” ណាមជូន ឈរបាំងពីមុខនឹងសួរទាំងមុខផ្ដើមមិនរីក។

“ខ្ញុំ–ខ្ញុំគ្រាន់តែប្រញាប់ប៉ុណ្ណោះ!” ជីន ងើបមុខមើលទៅរាងក្រាស់ចំបែបចង់បញ្ជាក់ថាមិនបានចង់គេច តែដៃក្ដោបកាន់សៀវភៅជាប់ទ្រូងលឹងញ័រទទ្រើត មិនប្រាប់ក៏ដឹង😪!!។

“ទៅណា?ឯងមិនចូលមើលការប្រកួតបាល់បោះនឹងគេទេឬ?” សួរទាំងការចង់ដឹងនិងឈានជើងទៅមុខមួយជំហានដែលធ្វើឱ្យជីនត្រូវឈានជើងថយក្រោយភ្លាម។

“ខ្ញុំត្រូវយកសៀវភៅនេះទៅទុកក្នុងបណ្ណាល័យ! អ្នកប្រុសប្រញាប់ចូលទៅខាងក្នុងទៅការប្រកួតគេចាប់ផ្ដើមហើយ!” ជីន តបជាមួយឫកពារធ្វើខ្លួនសឹងមិនត្រូវហើយរឹតតែភ័យ។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now