តើវាសនារបស់មនុស្សអ្នកណាទៅមើលឃើញ? អភូតហេតុ ជំនឿ តើអ្នកធ្លាប់ជឿដែលឬទេ?
នៅក្នុងCaffeមួយកន្លែងដែលល្បីជាងគេក្នុងហាងកាហ្វេឯទៀតព្រោះហាងមួយនេះមិនត្រឹមតែមានឈុងកាហ្វេបានឆ្ងុយហើយជប់ចិត្តនោះទេថែមទាំងមានលក់របស់ញ៉ាំរសជាតិឆ្ងាញ់ទៀតផង បើនិយាយពីការរៀបចំហាងវិញលឹងអែមម៉ង។
អ្វីកាន់តែពិសេសជាងគេលើសនេះនោះគឺហាងកាហ្វេមួយនេះសម្បូរទៅដោយសៀវភៅរឿងប្រលោមលោកគ្រប់ប្រភេទដែលម្ចាស់ហាងកាហ្វេនេះបានរៀបចំដាក់ក្នុងទូរសៀវភៅបានយ៉ាងល្អដើម្បីងាយស្រួលពេលភ្ញៀវចង់អានសៀវភៅក៏មកយកទៅអង្គុយអានភ្ញៀវខ្លះមិនចង់អានក៏អង្គុយផឹកកាហ្វេតាមបែបធម្មតា។
ហាងនេះគេចែកជាពីរផ្នែកដោយមួយផ្នែកខាងផ្លូវដើរចូលជាផ្នែកលក់កាហ្វេនិងរបស់ញ៉ាំមានគ្រប់មុខ ហើយអាចអង្គុយមើលទេសភាពនៅខាងក្រៅបាន មួយផ្នែកទៀតមានទូរដាក់សៀវភៅគ្រប់ជ្រុងដែលជាផ្នែកក្បែរផ្លូវចូលមកតែនៅខាងឆ្វេងដៃឯផ្លូវចូលនៅខាងស្ដាំដៃបានន័យថាកន្លែងលក់កាហ្វេនឹងរបស់ញ៉ាំនៅកណ្ដាលទ្វារបន្ទប់ផ្នែកទាំងពីរនេះនៅម្នាក់ខាង។
បញ្ជាក់ : បន្ទប់ផ្សេងគ្នាតែពេលចូលក្នុងហាងកាហ្វេរួចទើបអាចទៅបន្ទប់សៀវភៅបានហើយនៅមានទៀតបន្ទប់លក់កាហ្វេមានជញ្ជាំងពណ៌ផ្កាឈូកដែលមានតែនៅកន្លែងសម្រាប់លក់កាហ្វេទេតែនៅក្រោយបើខាងមុខមានរនាំងឃាំងសម្រាប់អ្នកលក់នឹងភ្ញៀវ បើចំហៀៗវិញសុទ្ធតែជញ្ជាំងកញ្ចក់។
នៅក្នុងបន្ទប់ឬហៅថាបណ្ណាល័យក៏បានព្រោះបន្ទប់សៀវភៅនេះធំណាស់ធំជាងបណ្ដាគារធំៗប្រចាំទីក្រុងSeoulមួយចំនួនលក់សៀវភៅទៅទៀត បើសៀវភៅវិញច្រើនណាស់ច្រើនរហូតដល់ថ្នាក់អាចរៀបយកមកធ្វើផ្ទះពីរបីខ្នងបានទៅហើយ។ បន្ទប់នេះខាងក្រៅមានជញ្ជាំងបិទជិតតែបើចូលមកក្នុងហាងវិញវាផ្ទុយស្រឡះពីខាងក្រៅពេលចូលមកក្នុងមើលទើបដឹងថាញ្ជាំងសុទ្ធតែកញ្ចក់សុទ្ធ តែម៉េចមើលពីខាងក្រៅមិនឃើញអ្វីកាន់តែប្លែកជាងនោះគឺពេលមើលនៅខាងក្រៅមើលទៅដូចហាងកាហ្វេលក់ធម្មតាដូចហាងដទៃទៀតចឹង ប៉ុន្តែទល់តែអ្នកធ្លាប់ចូលមកហាងនេះទើបដឹងថាវាពិតជាមិនធម្មតាដូចអ្វីដែលពួកគេបានឃើញបានដឹង តែម៉្យាងនៅខាងក្រៅបាំងភាពខាងក្នុងនោះឡើយ។
YOU ARE READING
រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀
Randomរឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀 មានរឿងរ៉ាវកើតឡើងដោយនឹកស្មានមិនដល់របស់ក្មេងប្រុសសិស្សនិស្សិតម្នាក់ ដោយគ្រាន់តែគេអានរឿងប្រលោមលោកនិទានប៉ុណ្ណោះ។ ============================= [ដែលរឿងមួយនេះដែរ ញុមបានសុំប៉ារ៉ូលពីម្ចាស់ដើមគេរួចហើយ ទើបញុមហ៊ានយកមកសរសេ...