បាត់ទៅយូរតិចៗ មាននឹកគេហេ៎??🙃 ហិហិ!! រីករាយនៃវិសម្សកាលមួយខែកន្លះ។
៚សាច់រឿង÷
កាយល្អិតស្ថិតក្នុងសភាពកាន់តែពិបាក បន្ទាប់ពីត្រូវមនុស្សធំៗទាត់ធាក់វាយដំពេញខ្លួន! ឯឥឡូវមកត្រូវគេចាប់ជ្រមុជក្បាលនឹងធុងទឹកមុជងើបៗអស់កន្លះម៉ោង។ ពេលនេះ មិនដឹងថាយ៉ាងណាស្លាប់ឬរស់ក៏មិនដឹង វាពិបាកពណ៌នា។
“ប៉ុណ្ណឹងបានហើយចាប់គេឡើងមក!”
“អ្នកនាងតូចគេសន្លប់បាត់ហើយទាន!”
“ahh! តើគេពិតជាជីមីនអាន់ហ្វាដេនីមែនទេ? មិនគួរឱ្យជឿសោះថាគេមានថ្ងៃនេះដែរ!” ណាជី លាន់មាត់ឡើងទាំងចិត្តមួយរាំងអាណិតតិចសមចិត្តតិច ថាមិនត្រូវ។
“រ៉ូសា! ឯងចង់លែងគេដល់ស្លាប់ហ្ហែស?” រីណា សួរទាំងសម្លឹងមើលទៅអ្នកដួលសន្លប់ស្ងាត់មាត់ឈឹងនោះដោយមានចិត្តអាណិត។
គេមិនខុសអីពីមនុស្សជិតស្លាប់ទៅ!!
របួសពេញមុខទាំងជាំឡើងក្រម៉ៅ បូកនិងស្នាមកាំបិតដែលរ៉ូសាឆូតលើថ្ពាល់មួយឆូតទៀត! ប៉ះទឹកច្បាស់ជាក្រហាយ/មាត់ស្លេកស្លាំងថែមទាំងជាំហើម រាយកាយទ្រុឌទ្រោមដូចមនុស្សត្រូវគេបង្អត់បាយបង្អត់ទឹកមករាប់អាទិត្យ។
មិនតែប៉ុណ្ណោះទេ /ស្នាមកាំបិតមានច្រើនណាស់លើតួខ្លួនជីមីន ត្រង់កក៏មាន(មុតដោយសាររ៉ូសាសង្កត់គម្រាម)ត្រង់ដៃក៏មាន។ ពិសេសត្រង់ទ្រូងខាងឆ្វេង(រ៉ូសាចាក់ប៉ុន្ដែមិនមុតជ្រៅដល់បេះដូងទេ)ហើយថែមទាំងទទួលរងកម្លាំងរបស់មនុស្សប្រុសដំរីវាយទាត់ធាក់ទៀត ដល់ថ្នាក់វាយរហូតជីមីនចេញឈាមហូរតាមមាត់ ស្រួលមិនស្រួលគ្រាំក្នុងមិនខាន។
តើមនុស្សមានមាឌតូចៗខ្លួនមួយដូចជីមីនទ្រាំទ្របានប៉ុណ្ណា? សង្ឃឹមរស់ប៉ុន្មាន%?
“ហើស! បើយើងប្រាប់ថាមែន!”
“ឯងមិនខ្លាចទេឬ?? គ្រួសាររបស់គេក៏មិនអន់ជាងគ្រួសារឯងប៉ុន្មានដែរណារ៉ូសា!”
“យើងមិនល្ងង់នោះទេ! ហ៉ឹស! វិធីសម្លាប់មនុស្សវាមានច្រើនណាស់! គ្រាន់ត្រូវចាយខួរក្បាលក្នុងការគិតប៉ុណ្ណោះ!”
YOU ARE READING
រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀
Randomរឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀 មានរឿងរ៉ាវកើតឡើងដោយនឹកស្មានមិនដល់របស់ក្មេងប្រុសសិស្សនិស្សិតម្នាក់ ដោយគ្រាន់តែគេអានរឿងប្រលោមលោកនិទានប៉ុណ្ណោះ។ ============================= [ដែលរឿងមួយនេះដែរ ញុមបានសុំប៉ារ៉ូលពីម្ចាស់ដើមគេរួចហើយ ទើបញុមហ៊ានយកមកសរសេ...