តើអ្នកធ្លាប់ដែលឆ្ងល់នៅរឿងមួយចំនួនអត់? តើមនុស្សស្អប់គ្នាជួបមុខគ្នាពេលណាលើកណាតែងតែនិយាយពាក្យថាស្អប់ៗពេញមាត់ ចុះអ្នកធ្លាប់គិតអត់ហេតុម្ដេចមនុស្សម្នាក់នោះក៏ទៅនៅស្និតដូចជិតដិតនិងមនុស្សដែលគេពោលពាក្យថាស្អប់ៗនោះម្ល៉េះ?
ក្រោយពីបញ្ចប់ការញ៉ាំអាហារកាលពីព្រឹកមិញរួច ណាមជូនក៏បានទៅក្រុមហ៊ុនរបស់គេបាត់ ក្នុងភូមិគ្រឹះនៅឡើយសល់តែសមាជិកបីនាក់ប៉ុណ្ណោះដែលអង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវ។
អ្នកស្រីសូជីណាអង្គុយនឹងសាឡុងទ្រវែងមើលឯកសារការងារនៅក្នុងComputerយ៉ាងសកម្ម រីឯលោកម្ចាស់ហានជីគូក៏ដូចគ្នាគាត់អង្គុយនៅសាឡុងម្ខាងសម្លឹងមើលIpadយ៉ាងយកចិត្តទុកដាក់។
ដោយទុកអោយក្មេងតូចជីមីនអង្គុយបើកភ្នែកម៉ក់ៗសម្លឹងមើលទៅពួកគាត់ទាំងពីរធ្វើទឹកមុខឡេងឡង់ៗដៃម្ខាងឱបតុក្កតានៅលើភ្លៅម្ខាងទៀតកាន់តេលេរបញ្ជាទូរទស្សន៍ដែលបើកចោលគ្មានមនុស្សមើលនោះ។
“មីន! កូនចង់ទៅក្រុមហ៊ុនជាមួយប៉ាឬអត់?” ដោយហេតុជិតដល់ម៉ោងដែលគាត់ត្រូវទៅក្រុមហ៊ុនហើយឆ្លៀតពេលក៏ងាកមុខមកសួរកូនប្រុសពៅបន្ដិច។ ណាមួយក្រែងលកូននៅផ្ទះម្នាក់ឯងអផ្សុកក៏បបួលទៅក្រុមហ៊ុនជាមួយហើយម៉្យាងបន្ដិចទៀតនេះអ្នកស្រីសូជីណាគាត់ក៏ត្រូវចេញទៅមើលការងាររបស់គាត់ផងដែរ។
“បាទប៉ា! កូនទៅ!” ជីមីន ប្រញាប់ឆ្លើយយល់ព្រមយ៉ាងលឿនមុខប្រែជាញញឹមមួយរំពេច មិញនេះមានដឹងទេថាគេអង្គុយរងចាំពាក្យនេះយូរហើយ។
“ថ្ងៃនេះឮថាបងមានណាត់ជួបអតិថិជន នាំគេទៅមានតែទើសដៃទើសជើងទេ” អ្នកស្រីសូជីណា បន្លឺសម្លេងឡើងដោយគាត់មិនបានងើបមុខចេញពីកុំព្យូទ័រនោះឡើយ។
ជីមីនពេលឮបែបនេះគេចាប់ទម្លាក់ទឹកមុខភ្លេម អេ! តិចច្រឡំថាគេអន់ចិត្តនឹងសម្ដីម៉ាក់របស់គេទៅ តាមពិតគ្មានទេគេកំពុងគិតដល់សាច់រឿងដើមពីទំនាក់ទំនងជីមីនអាន់ហ្វាដេនីជាមួយអ្នកស្រីសូជីណាទៅវិញទេ។
“មិនអីទេ! បងចេះចាត់ចែងរឿងនេះហើយ” លោកហានជីគូ សម្លឹងមើលមុខកូនប្រុសពៅបន្ដិចទើបបែរទៅនិយាយជាមួយភរិយា។
YOU ARE READING
រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀
Randomរឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀 មានរឿងរ៉ាវកើតឡើងដោយនឹកស្មានមិនដល់របស់ក្មេងប្រុសសិស្សនិស្សិតម្នាក់ ដោយគ្រាន់តែគេអានរឿងប្រលោមលោកនិទានប៉ុណ្ណោះ។ ============================= [ដែលរឿងមួយនេះដែរ ញុមបានសុំប៉ារ៉ូលពីម្ចាស់ដើមគេរួចហើយ ទើបញុមហ៊ានយកមកសរសេ...