ភាគទី១៩ ; បាទ! បងដឹងហើយ!

626 47 0
                                    

តើអ្នកអាចទេ អាចនៅក្នុងការបង្ហាញសេចក្ដីស្រឡាញ់មកអោយកូនប្រុសម្នាក់បានឃើញដោយផ្ទាល់ភ្នែក មិនមែនជាការធ្វើដោយលាក់លៀម? លោកប៉ាជាបេះដូងកូនអ្នកម៉ាក់ជាពិភពដ៏ស្រស់ស្អាតរបស់កូន បងប្រុសជាមិត្តដ៏ល្អសម្រាប់ប្អូនប្រុសម្នាក់នេះផ្អែកស្មានក្នុងពេលមានទុក្ខមានសប្បាយ។

បើងាកមកចាប់អារម្មណ៍ខាងជីមីនឯណេះវិញ ក្រោយពេលមកដល់ផ្ទះហើយគេក៏បានដឹងថាប៉ាម៉ាក់ បងប្រុសធំនិងបងប្រុសទី២គេគ្មានអ្នកណាម្នាក់នៅក្នុងភូមិគ្រឹះនោះទេ។

ទើបធ្វើអោយគេមានគំនិតមួយផុសឡើងនៅក្នុងខួរក្បាលរបស់គេមក បើទាយមិនខុសជីមីននិងចង់ធ្វើអីមួយម៉ង ពេលដែលបានដឹងថាគ្មានអ្នកណានៅក្នុងភូមិគ្រឹះបែបនឹងហើយ។

ពេលនេះផងដែលគេកំពុងធ្វើខ្លួនដូចជាចោរយ៉ាងចឹងនៅមុខបន្ទប់ធ្វើការរបស់ប៉ាគេដែលនៅជាន់ទី៣។

ជីមីនបានបើកទ្វារថ្នមៗរួចគេក៏ដើរចូលទៅខាងក្នុង បានយ៉ាងស្រួលព្រោះអីទ្វារបន្ទប់និងមិនបានដាក់គន្លឹះ ទើបធ្វើអោយគេអាចចូលមកខាងក្នុងបន្ទប់ធ្វើការប៉ារបស់គេបាន។

ពេលដើរចូលមកដល់ខាងក្នុងជីមីនត្រូវបើកភ្នែកធំៗ ចំហរមាត់ធ្លុង ពេលគេបានមកឃើញទិដ្ឋភាពនៃបន្ទប់មួយនេះសុទ្ធតែសៀវភៅរាប់រយរាប់ពាន់ក្បាលដែលព្រាបដូចទៅនិងបន្ទប់បណ្ណាល័យមួយយ៉ាងចឹង ឯបន្ទប់វិញពេលមើលពីខាងក្រៅដូចជាបន្ទប់ធ្វើការធម្មតាៗប៉ុណ្ណោះ តែអ្នកណាទៅដឹងពេលចូលមកដល់ខាងក្នុងបន្ទប់នេះមានទំហំធំហើយសម្បូរទៅដោយសៀវភៅរាប់មិនអស់បែបនេះទៅវិញ។

ដោយហេតុគេជាមនុស្សចូលចិត្តអានសៀវភៅផងនោះ គេក៏ដើរមើលសៀវភៅពេញគ្រប់ទូរគ្រប់កន្លែងនៃបន្ទប់ធ្វើការមួយនេះដោយជីមីនដើរមើលបណ្ដើរលាន់មាត់សរសើរពីប៉ាគេបណ្ដើរ។

“លោកប៉ាមានសៀវភៅច្រើនយ៉ាងនេះឬ?”

ពេលគេដើរមើលបានមួយសន្ទុះធំ ពេលនឹងទើបគេដឹងថាសៀវភៅដែលមាននៅក្នុងទូរនីមួយៗនេះ សុទ្ធតែជាសៀវភៅអ្វីបានជាច្រើនយ៉ាងនេះហើយ គេត្រូវបើកភ្នែកធំៗភ្ញាក់ផ្អើលមិនស្ទើរនោះទេ លោកអើយអ្នកណាទៅដឹងថាប៉ាគេជាមនុស្សកំពូលអ្នកសិក្សាស្រាវជ្រាវអំពីយុទ្ធសាស្រ្ដខាងធ្វើមុខជំនួញអីយ៉ាងនេះនោះលោកអើយ។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now