ភាគទី៤៣ ; សំណាង?

484 28 0
                                    

ហេតុអីមនុស្សយើងចូលចិត្តយកពេលនិយាយតែរឿងឥតប្រយោជន៍គ្មានបានការច្រើនម្ល៉េះ? ពិសេសគឺការកាត់សេចក្ដីអឺអើគ្នាឯងនិងតែម្ដងចូលចិត្តណាស់និយាយចេញមកធ្វើដូចជាការពិតទាំងដែលម្ចាស់សមីខ្លួនគេផ្ទាល់មិនដឹងអ្វីបន្ដិចសោះ។ អ៊ីចឹងបានថាមនុស្សគឺគួរអោយខ្លាចបំផុតជាងអ្វីៗទៅទៀត ព្រោះអីមកពីអ្នកដែលធ្លាប់បានឆ្លងកាត់នៅប្រភេទមនុស្សបែបនេះបានស្គាល់យ៉ាងច្បាស់ថាមនុស្សគឺជាកាំបិតមុខពីរដ៏មុតស្រួចខ្លាំងជាងគេបំផុតនៅក្នុងលោកនេះ។

មានដែលឬមនុស្សជាច្រើននាក់នាំគ្នាសប្បាយអរក្នុងការស្រែកហ៊ូរដង្ហើយហៅសព្វនាមឈ្មោះIdolក្នុងដួងចិត្តដោយសេចក្ដីរំភើបស្ទើរតែអង្គុយមិនជាប់នៅនឹងមួយកន្លែងទៅហើយដោយក្រសែរភ្នែកម្នាក់ៗគិតតែពីផ្ដោតមើលទៅតែម្យ៉ាងគត់នោះគឺការប្រកួតរវាងសមាជិកក្រុមកីឡារបាល់បោះទាំងពីរឥតព្រិចតាំងពីការចាប់ផ្ដើមដំបូងមកម្ល៉េះ។ ប៉ុន្តែចម្លែកអីតែមនុស្សម្នាក់អង្គុយឱបដៃផ្អែកខ្នងនិងកៅអីដេកដោយមានសៀវភៅមួយក្បាលគ្របមុខដាក់កាសស្ដាប់ចម្រៀងធ្វើមិនដឹង មើលទៅលឹងទំនងខុសគេតែម្ដង។

“ហ៊ូរ....! សិស្សច្បងស៊ូៗឡើង! ហ៊ោរ...សិស្សច្បង!” សម្លេងនៃការស្រែកហ៊ោរកញ្ជៀវបន្លឺមិនដាច់សូរសំនៀង ដើម្បីផ្ដល់ជាកម្លាំងចិត្ត។ ធ្វើអោយសមាជិកគូរប្រកួតទាំងសងខាងលឺហើយសែនរំភើបនឹងអ្នកគាំទ្ររបស់ខ្លួនមិនស្ទើរ។

“ថេយ៉ុង! ឯងមើលកីឡាករពាក់អាវលេខ១០នោះទៅគាត់សង្ហារខ្លាំងមែនទែន! អ៊ួយ៎...My idol so handsome!” គីមលី សម្លឹងមើលទៅកីឡាករក្នុងក្រុមយ៉ូនហ្គីម្នាក់ក៏ចាប់ស្រដីប្រាប់ទៅកាន់មិត្តដោយសេចក្ដីរំភើបថ្ពាល់លឹងក្រហមដោយការអៀន។ ឃើញជីវ៉ាភ្លេមរៀមរាលួចស្នេហ៍បងភ្លែត ទេវបុត្រជិះសេះសរបស់អូន។

“Wow..! យ៉េៗហ៊ោរ...! ឈ្នះហើយ! ឈ្នះហើយ..! បងប្រុសលេងបាល់បានល្អណាស់!” ដោយឡេកថេយ៉ុងឯណេះវិញគ្មានបានទៅចាប់អារម្មណ៍និងពាក្យសម្ដីអ្នកជាមិត្តអីបន្ដិចនោះទេ គ្រាន់តែឃើញបងប្រុសខ្លួនបោះបាល់បញ្ជូលសំណាញ់ទីជានាទីចុងក្រោយភ្លេមគេស្រែកហ៊ូរចង់បែកបំពង់ក។ សំខាន់អ្នកដែលដេកក្បែរនោះសម្លេងលឺខ្ទរខ្លាំងប៉ុណ្ណឹងហើយនៅសង្ងំដេកបានកើតទៀត។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now