សួស្ដី!◉‿◉ អោយអ្នកអានៗអោយសប្បាយចិត្តសិនចុះ! ចាំតែបន្ដិចទៀតចាំដាក់វគ្គរហេមរហាមអោយអានអោយយំលែងចេញម្ដង☺️!!។
+២យប់!!
ធ្លាប់តែម៉ោងស្មើរនេះ! មនុស្សភាគច្រើនពួកគេគឺចូលគេងអស់ហើយដែលភាគតិចណាស់ដែរនៅ! តែបើក្រឡែក មកខាងភូមិគ្រឹះអាន់ហ្វាដេនីសំឡឹងមើលចាក់ធ្លុះមកដល់ក្រោមដើមឈើមួយនៅក្នុងសួនច្បារធំវិញ។
យើងច្បាស់ជាឃើញថា មានមនុស្សម្នាក់កំពុងអង្គុយលើបង់ខ្នាតវែង យ៉ាងស្ងប់ស្ងាត់ម្នាក់ឯង ដោយគេអង្គុយសំឡឹងមើល Screen កុំព្យូទ័រមិនព្រិចភ្នែកអីបន្ដិច ផ្ទៃមុខបំពាក់ដោយវែនតាការពារភ្នែក និងការដាក់កាសជាប់នឹងត្រចៀក ម្រាមដៃចុចបន្ទះក្ដារចុចកុំព្យូទ័រយ៉ាងញ៉ាប់ស្អែរ តាមស្មានបែបគេកំពុងធ្វើការក្នុងកុំព្យូទ័រ។
ម្នាក់នោះគឺ...នាយកម្លោះនូលីយើងនឹង គេកំពុងបំពេញកិច្ចការងារសំខាន់មួយ! អោយចៅហ្វាយស្រីរបស់គេ។ មិនប៉ុន្មាន ទូរស័ព្ទដែរនៅក្បែរខ្លួនក៏បានបន្លឺសំឡេងឡើង (រោទ៍ៗ!!) នូលីងាកទៅសំឡឹងមើលលេខដែរបានលោតលើអេក្រង់នោះបន្ដិច ទើបចាប់កាន់ទូរស័ព្ទមកចុចទទួល។
{នូលី! យ៉ាងមិចទៅហើយការងារដែរយើងឱ្យឯងធ្វើ ឯងរកទីតាំងHackerម្នាក់នោះឃើញទេ?} ចុចទទួលភ្លាមសំឡេងអ្នកខ្សែម្ខាងក៏សួរឡើងភ្លាមដោយមិនចាំយូរ។
“បាទ! លោកស្រីគឺខ្ញុំបានរកទីតាំងរបស់គេឃើញហើយ”
{ពិតមែន! ឯងប្រាប់យើងមកគេនោះរស់នៅតំបន់មួយណា?}
“ភូម...ភូមិគ្រឹះ គឺក្នុងភូមិគ្រឹះលោកស្រីបាទ!” នូលីនិយាយទាំងត្រដិតបែបមិនទាន់ប្រាកដ។
{ហាស់! ឯងនិយាយអី? ...គេរស់នៅភូមិគ្រឹះរបស់យើង? ជាអ្នកណា?}
“ជាន់ទី២! បន្ទប់អ្នកប្រុសតូច”
{ឯងថាម៉េច!?}
“ទេមិនមែនទេ! គឺជាបន្ទប់អ្នកប្រុសធំ! ទេឬក៏ជាបន្ទប់អ្នកប្រុសទី២?!?” នាយ មិនបានឆ្លើយនឹងចៅហ្វាយស្រីតែបែរបន្លឺពាក្យសួរខ្លួនឯងវិញទាំងងាកទៅសំឡឹងផ្ទះធំទាំងចងចិញ្ចើមនិងរិះគិត។
YOU ARE READING
រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀
Randomរឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀 មានរឿងរ៉ាវកើតឡើងដោយនឹកស្មានមិនដល់របស់ក្មេងប្រុសសិស្សនិស្សិតម្នាក់ ដោយគ្រាន់តែគេអានរឿងប្រលោមលោកនិទានប៉ុណ្ណោះ។ ============================= [ដែលរឿងមួយនេះដែរ ញុមបានសុំប៉ារ៉ូលពីម្ចាស់ដើមគេរួចហើយ ទើបញុមហ៊ានយកមកសរសេ...