រឿង ស្រោមមុខតារា✧

200 14 0
                                        

              
ភាគ៣:ធ្លាក់ក្នុងអន្លង់ស្នេហ៍😍✨

បុរសសង្ហាច្រមុះស្រួចកម្ពស់ខ្ពស់កំពុងអង្គុយពិនិត្យមើលសុខភាពមាត់ធ្មេញរបស់អ្នកជំងឺខ្លួនយ៉ាងយល់ចិត្តទុកដាក់
"ធ្មេញរបស់លោកកំបោរក្រាស់ៗណាស់ខ្ញុំសូមណែននាំឲ្យលោកសម្អាតវាចេញមិនដូច្នេះទេវាធ្វើឲ្យ អញ្ចាញធ្មេញរបស់លោកឧស្សាហ៍ឈាម ធ្វើឲ្យធ្មេញលឿន និងធុំខ្លិន"
"តើខ្ញុំត្រូវសម្អាតនៅពេលណាដែល?"
"លោកអាចសម្អាតនៅពេលនេះបាន"
"បាទ"បុរសម្នាក់នោះងក់ក្បាលយល់ព្រម
"អញ្ចឹងលោកអាចទៅបន្ទប់មួយទៀតបានហើយយកក្រដាសនេះឲ្យអ្នកគ្រូពេទ្យនៅខាងក្រៅគាត់និងជួបលោកទៅហើយ"
"បាទអរគុណលោកគ្រូពេទ្យ"បុរសនោះក៏ចេញទៅបាត់ បន្តិចក្រោយមកទូរស័ព្ទពេទ្យកម្លោះក៏រោទ៍ឡើង រឺង
"អាឡូរជុងគុក"
"បងប្រុសនៅទីណានិង?"
"នៅពេទ្យ ឯងមានការអីមែនទេ??"
"បងមកក្រុមហ៊ុនបន្តិចមក ហើយចូលទិញ Coffee ឲ្យខ្ញុំមួយកែវផង បាយ ទឹតៗ" រកតែប្រកែកមិនទាន់ទូរស័ព្ទអ្នកខាងនោះក៏បិទបាត់ថេយ៉ុងបានត្រឹមហួសចិត្តនិងប្អូនកំហូច តែនាយក៏ចេញពីពេទ្យរបស់ខ្លួនទៅក្រុមហ៊ុនឪពុកតាមសម្ដីរបស់ជុងគុក ដោយបើកឡានទៅមិនភ្លេចចូលទៅទិញកាហ្វេនៅក្បែរក្រុមហ៊ុននោះដូចគ្នា

@SUNCOFFEE☕

ចូលមកដល់ក្នុងហាងមានការតុបតែងយ៉ាងស្រស់ស្អាតពណ៌ហាងលឿនស្រស់គ្រាន់តែចូលមកដល់ដឹងភ្លាមថាម្ចាស់ហាង Big fan Jimin99.99%ព្រោះហាងពោពេញទៅដោយរូបរបស់ជីមីនតាំងពីមាត់ទ្វារហូតដល់ក្នុងហាង។ថេយ៉ុងគេមិនបានខ្វល់ច្រើនក៏ដើរទៅកម្ម៉ង់កាហ្វេមួយកែវនិង strawberry  creamមួយកែវសម្រាប់ខ្លួនឯង នៅក្នុងហាងមនុស្សច្រើនណាស់ដូច្នេះនាយត្រូវទៅអង្គុយចាំសិនទើបបាន

"នេះកាហ្វេនិង strawberry cream របស់លោក"សំឡេងនេះអីក៏ទាក់បេះដូងនាយកម្លោះថេយ៉ុងម្លេះ OMG វង់ភ័ក្ត្រក៏ស្រស់ស្អាតទៀតមុខក៏ម៉ត់រលោងស្រមោចវាលជ្រុះគេជាទេវតានៃសម្រស់ទេដឹង

"លោក លោក!!"
"អុស៎ បា-បាទ"
"របស់លោកបានហើយសុំអញ្ចើញទៅគិតលុយផង"រាងតូចល្អិតនិយាយទាំងមិនសូវពេកចិត្តនូវការចាប់ភ្លឹកមកខ្លួនបែបនេះ ធ្វើដូចមនុស្សរោគចិត្ត!!!។ហូសុកក៏បម្រុងនិងចាកចេញទៅហើយតែដៃក្រាស់ក៏មកចាប់នាយជាប់
"ឈប់!!តើខ្ញុំអាចសុំលេខឯងដើម្បីទាក់ទងបានទេ?"
"ទាក់ទងអី??"🤨
"គឺ-គឺអូគឺទាក់ទងទិញកាហ្វេនិងណា😅"
"នេះនាមប័ណ្ណហាងខ្ញុំបើលោកមិនទំនេរមកដល់ហាងអាចកម្ម៉ង់តាម app ក្នុងក្រដាសនេះបាន"និយាយចប់នាយក៏ចាកចេញទៅបាត់។ថេយ៉ុងវិញទទួលទាំងមុខស្រពោនដំបូងខំអរថាបានលេខញ៉ែរហើយឥឡូវអត់ដដែល sad🫥។

"មិញមានរឿងអីមែនទេបង"liaសួរទៅHoseokនៅពេលឃើញទឹកមុខនាយក្រញូវ
"គឺមានភ្លៀវចង់ញ៉ែរបងនិងណា"
"មែនឬ??hasha តែមិនមែនលើកទីមួយផងបងនៅមិនទាន់សាំទៀត"
ពិតហើយមិនខ្វះទេអ្នកញ៉ែនាយនោះមានទាំងប្រុសស្រី ចាស់ក្មេងសព្វគ្រប់មកអូសក្រឡារនាយតែHoseokមិនដែរយល់ព្រមម្ដង់ណាឡើយមានតែធុញ
"អត់ទេ មានតែធុញលើសដើម!!"
"អេរតែម្នាក់មិញសង្ហាជាងអ្នកមុនៗទៅទៀតម៉េចបានបងមិនចាប់អារម្មណ៍?បើខ្ញុំវិញបានប្រុសស្អាតញ៉ែចឹងខ្ញុំokហើយមិនទុកក្រមុំឲ្យម៉ែមើលទេ hasha"
"ឈប់សើចទៅ!!!ហើយទៅធ្វើការភ្លាមមិនឃើញមនុស្សពេញហាងទេហេ៎!!"
"Hasha ខឹងអាងដេញ ប៉ែក"ក្មេងស្រីមិនឈប់ថែមទាំងឌឺបងប្រុសទៀតរួចក៏រត់ទៅបាត់បើនៅទៀតច្បាស់ជាត្រូវ Hoseok ធាក់បាក់ចង្កេះមិនខាន។

ងាកមកមើលថេយ៉ុងនាយក៏មកដល់ office ប៉ារបស់ខ្លួនប៉ុន្តែគាត់មិនបានមកទេដោយឲ្យជុងគុកមកជំនួសវិញ

"បងយ៉ាងមិចនិងបានជាមុខមិនស្រស់បស់សោះ"នាយសួរព្រោះមើលទៅបងប្រុសខ្លួនមុខស្រពោនតាំងពីឈានជើងចូល office មកម្លេះ
"បងស្រលាញ់កូនប្រុសគេម្នាក់តែគេមិនចាប់អារម្មណ៍បង"ಥ⁠╭⁠╮⁠ಥ

"បងលេងសើចឬក៏មែន?"
"បងនិយាយមែន!!!"
"ហើយបងទៅស្គាល់គេម្នាក់នោះតាំងពីណាម្ដេចក៏ខ្ញុំមិនដែលដឹង?"
"ទើបតែស្គាល់ថ្ងៃមិញពេលទៅទិញកាហ្វេឲ្យឯងនិង"
"ពុទ្ធោ!បងប្រុសអើយទើបតែស្គាល់គេសោះបងដូចជាងប់សម្បើមម្លេះ"
"បងអត់បានងប់ទេ!!!"
"ប៉ុន្មឹងហើយនៅថាមិនងប់ទៀត"
"ឥឡូវឯងជួយគិតបងទៅមើលថាបងគួរធ្វើយ៉ាងមិចញ៉ែគេបាន"
"Ok "
"ជាដំបូងបងទៅជួបគេឲ្យគេឃើញមុខបងរាល់ថ្ងៃហើយមិនបាច់ញ៉ែទេទៅផឹកតែកាហ្វេបានហើយបន្ទាប់ពីគេឃើញមុខបងរាល់ថ្ងៃដឹងតែលង់ស្នេហ៍បងមិនដឹងខ្លួនតែម្ដង់"
"ទំនងហេស៎ ចាំបងសាក"
"ធ្វើតែតាមខ្ញុំទៅដឹងតែជោគជ័យហើយ"នាយនិយាយហើយក៏ទាញកែវកាហ្វេយកមកផឹកមួយគ្រូក~រួចពីនាក់បងប្អូនក៏នាំគ្នានិយាយពីនេះពីនោះរហូតដល់ម៉ោងចេញពីធ្វើការ។

ស្រោមមុខតារា✧(Ended 🔚)Where stories live. Discover now